ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់២នាក់ ក្រោយ​ជិះម៉ូតូ​បុ.ក​គោ​យន្ត​​បត់​ទទឹង​ផ្លូវ​ពេល​យប់​គ្មាន​ភ្លើង​និង​ចំណាំងផ្លាត

1 ថ្ងៃ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​យុវជន​២​នាក់​បាន​ស្លាប់​បាត់​ជីវិត​ភ្លាម​ៗ​និង​កន្លែង​កើតហេតុ​ដោយ​ជិៈ​ម៉ូតូ​បុក​គោ​យន្ត​ដែល​បត់​ទទឹង​ផ្លូវ​ពេល​យប់​គ្មាន​ភ្លើង​និង​ចំណាំងផ្លាត​ដែល​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤​តាម​ផ្លូវជាតិ​ស្ថិត​ភូមិ​ខ្ទុ​ម​ជ្រុំ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​។ ជន​រង​គ្រោះ​២​នាក់​មាន​១.​ឈ្មោះ មោ​ល ព្រឹម…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​យុវជន​២​នាក់​បាន​ស្លាប់​បាត់​ជីវិត​ភ្លាម​ៗ​និង​កន្លែង​កើតហេតុ​ដោយ​ជិៈ​ម៉ូតូ​បុក​គោ​យន្ត​ដែល​បត់​ទទឹង​ផ្លូវ​ពេល​យប់​គ្មាន​ភ្លើង​និង​ចំណាំងផ្លាត​ដែល​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤​តាម​ផ្លូវជាតិ​ស្ថិត​ភូមិ​ខ្ទុ​ម​ជ្រុំ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​។

ជន​រង​គ្រោះ​២​នាក់​មាន​១.​ឈ្មោះ មោ​ល ព្រឹម ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​ចក​លិច ២.​ឈ្មោះ ថា ផៅ​វី ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូ​មិច​កកើត ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​។

អ្នក​ឃើញ​ហេតុការណ៍​ប្រាប់​ថា​៖​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មាន​គោ​យន្ត​កន្ត្រៃ​ដឹកស្រូវ​មក​លក់​ហើយ​ត្រឡប់​ទៅ​វិញ​បាន​បើក​ចេញពី​កន្លែង​លក់​ស្រូវ​ប្រមាណ​ជាង​១០​ម៉ែត្រ​នៅ​ខាងកើត​ផ្លូវ​ហើយ​បាន​បត់​ទទឹង​ផ្លូវ​ទាំង​កណ្តាល​យប់​ដែល​គ្មាន​ភ្លើង​ស្ត​ប់​និង​បិត​ចំណាំងផ្លាត​ត្រូវ​យុវជន​២​នាក់​ជិៈ​ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រី​ម​ពាក់​ផ្លា​ក់​លេខ​បាត់ដំបង​1P-3612​បាន​បុក​គោ​យន្ត​ចំហៀង​ខាងឆ្វេង​បណ្តាល​ស្លាប់​២​នាក់​បាត់បង់​ជីវិត​និង​កន្លែង​កើតហេតុ​ហើយ​អ្នកបើកបរ​គោ​យន្ត​បាន​គេចខ្លួន​បាត់​បន្សល់​ទុក​គោ​យន្ត​ក្បែរ​កន្លែង​កើតហេតុ​។

ភ្លាម​ៗ​ឃើញ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​មង្គល​បូ​រី បាន​ចុះ​មក​ពិនិត្យ​វាស់វែង​បាន​ប្រាប់​ថា​មូលហេតុ​គ្រោះ​ចរាចរណ៍​កើតឡើង​បណ្តាល​ស្លាប់​យុវជន​២​នាក់​និង​កន្លែង​គឺ​បណ្តាល​គោ​យន្ត​កន្ត្រៃ​ដឹកស្រូវ​មក​លក់​ហើយ​បត់​ឆ្លងផ្លូវ​ពេល​គ្មាន​ទាំង​ភ្លើង​ស្ត​ប់​និង​ចំណាំងផ្លាត​គ្មាន​អ្នក​ផ្តល់​សញ្ញា​ទើប​យុវជន​២​នាក់​ជិៈ​ម៉ូតូ​លឿន​បុក​ពេញទំហឹង​បណ្តាល​ស្លាប់​២​នាក់​និង​កន្លែង​ខូចខាត​ម៉ូតូ​ស្ទើ​ទាំងស្រុង​ហើយ​អ្នកបើកបរ​គោ​យន្ត​គេចខ្លួន​បាត់​តែ​ដឹង​អត្ត​សញ្ញា​អ្នក​រស់នៅ​ក្នុងភូមិ​កើត​ហេតុតែ​ម្តង​។

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​មន្ត្រី​ជំនាញ​ពិនិត្យ​វាស់វែង​ហើយ​ជ​មន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​២​នាក់​និង​កន្លែង​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​និង​ម៉ូតូ​រង​គ្រោះ​ដែល​ខូចខាត​ស្ទើ​ទាំងស្រុង​និង​គោ​យន្ត​បង្ក​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ