ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​មេត្តា​! Bayern ហូប Dinamo Zagreb ៩​ទល់​នឹង​២ បង្កើត​កំណត់​ត្រា​ថ្មី​នៅ UCL

3 ខែ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ FC Bayern Munich បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មិន​ធ្លាប់​មាន​ពី​មុន​នៅ​ពានរង្វាន់ UEFA Champions League ដោយ​ក្លាយជា​ក្រុម​ដំបូង​គេ​ស៊ុត​បញ្ចូល​ទី​បាន​រហូត​ដល់​៩​គ្រាប់​ក្នុង​មួយ​ប្រកួត…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ FC Bayern Munich បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មិន​ធ្លាប់​មាន​ពី​មុន​នៅ​ពានរង្វាន់ UEFA Champions League ដោយ​ក្លាយជា​ក្រុម​ដំបូង​គេ​ស៊ុត​បញ្ចូល​ទី​បាន​រហូត​ដល់​៩​គ្រាប់​ក្នុង​មួយ​ប្រកួត ក្រោយ​លត់​ក្រុម​ភ្ញៀវ Dinamo Zagreb ក្នុង​លទ្ធផល ៩​ទល់​នឹង​២ កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤​។ នេះ​បើ​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា​។

ការ​ប្រកួត​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០២៤-២០២៥ បាន​ចាប់ផ្តើម​ហើយ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែកញ្ញា កន្លង​ទៅ​។ អ្វី​ដែល​ពិសេស​ជាង​រដូវ​កាល​មុន​ៗ​នោះ​គឺ​សម្រាប់​រដូវ​កាល​នេះ ធ្វើការ​ប្រកួតប្រជែង​ស្ថិត​ក្រោម​ទម្រង់​ថ្មី ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប ដែល​ហៅ​កាត់​ថា UEFA ដោយ​គ្មាន​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តទៅ​ទៀត​ហើយ​។ ចាប់ពី​រដូវ​កាល​នេះ​តទៅ ជំនួស​មក​វិញ​ដោយ​ការ​ប្រកួត​ជាលី​គ​តែ​មួយ​ដណ្តើម​ពិន្ទុ និង​ចំណាត់ថ្នាក់ ស្រប​ពេល​ចំនួន​ក្រុម​ចូលរួម​ប្រកួត​ត្រូវ​បាន​បង្កើន​ពី​៣២​ក្រុម​ទៅ​៣៦​ក្រុម ដើម្បី​ស្វែងរក​ក្រុម​បន្ត​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។

ជាក់ស្តែង ទើបតែ​ប្រកួត​ស​ប្តា​ហ៍​ទី​១ កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ក្រុម​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich បាន​បង្កើត​ប្រវត្តិសាស្ត្រ​រួច​បាត់​ទៅ​ហើយ នៅ​កីឡដ្ឋាន Allianz Arena និង​កំពុង​កាន់កាប់​កំពូល​តារាង​បណ្តោះអាសន្ន គិត​ត្រឹម​ស​ប្តា​ហ៍​ទី​១​។ នៅ​ក្នុង​ចំណោម​៩​គ្រាប់​ស៊ុត​បញ្ចូល​ទី​លើ​ក្រុម​ភ្ញៀវ​មក​ពី​ក្រូ​អាត Dinamo Zagreb នោះ ខ្សែប្រយុទ្ធ​ឆ្នើម Harry Kane សម្រេច​បាន​៤​គ្រាប់​ម្នាក់ឯង ដោយ​៣​គ្រាប់​ជា​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​។ ហើយ​តាម​រយៈ​ការ​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​នេះ ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វ័យ​៣១​ឆ្នាំ​រូប​នេះ ក៏​បង្កើត​បាន​កំណត់​ត្រា និង​ស្ថិតិ​សំខាន់​ៗ​មួយ​ចំនួន ដូច​ខាងក្រោម ៖

-​កីឡាករ​អង់គ្លេស​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ Champions League ឬ European Cup ដោយ​មាន ៣៣​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៤៥​ប្រកួត
-​កីឡាករ​អង់គ្លេស​ដំបូង​គេ​ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់​ក្នុង​១​ប្រកួត​ពានរង្វាន់ Champions League
-​កីឡាករ​អង់គ្លេស​ដំបូង​គេ​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់ ឬ​ច្រើន​ជាង​នេះ សម្រាប់​ក្រុម​មិនមែន​ជា​ក្រុម​អង់គ្លេស​នៅ Champions League

-​កីឡាករ​ដំបូង​គេ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​៣​ដង​ក្នុង​១​ប្រកួត​ពានរង្វាន់ Champions League ឬ European Cup
-​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​១​ប្រកួត ឬ Hat-trick លើក​ទី ២៤ នៅ​ក្នុង​អាជីព​របស់​ខ្លួន និង​ជា​លើក​ទី​៥ ដែល​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​១​ប្រកួត ឬ Trebles

លទ្ធផល​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​១ ចំនួន​៦​គូ កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ