ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​!  ឥទ្ធិពល​ព្យុះ​ទី​១៣ «​ប៊ី​ប៊ី​ន​កា​» និង​ព្យុះ​ទី​១៤ «​ពូ​ល​ឡា​សាន​» ធ្វើ​ឲ្យ​កម្ពុជា​មាន​ភ្លៀង ធ្លាក់​ជាមួយ​ផ្គរ រន្ទះ ​និង​ខ្យល់​កន្ត្រាក់

2 ខែ មុន
  • ភ្នំពេញ

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន ស្តី​ពី​ស្ថានភាព​ធាតុអាកាស របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​អំពី​ស្ថានភាពធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា​ព្យុះ​ទី​១៣​ឈ្មោះ ប៊ី​ប៊ី​ន​កា​ជាមួយ​និង​ព្យុះ​ទី​១៤​ឈ្មោះ ពូ​ល​ឡា​សាន…

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន ស្តី​ពី​ស្ថានភាព​ធាតុអាកាស របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​អំពី​ស្ថានភាពធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា​ព្យុះ​ទី​១៣​ឈ្មោះ ប៊ី​ប៊ី​ន​កា​ជាមួយ​និង​ព្យុះ​ទី​១៤​ឈ្មោះ ពូ​ល​ឡា​សាន ដែល​កើត​លើ​គន្លង តែ​មួយ​មាន​ឥទ្ធិពល​ខ្លាំង​លើ​ខ្យល់មូសុង​និរតី បក់​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន ឈូង​សមុទ្រ​ថៃ ខណៈ​សម្ពាធ​ទាប​នៅ​បន្ត​គ្របដណ្តប់​លើ ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ សមុទ្រ​ចិន​ខាងត្បូង និង​លើ ព្រះរាជាណាចក្រ​កម្ពុជា​។

​រាជធានី​ភ្នំពេញ​៖ ឥទ្ធិពល​ព្យុះ​ចំនួន​ពីរ គឺ​ព្យុះ​ទី​១៣ មានឈ្មោះ​ថា​«​ប៊ី​ប៊ី​ន​កា​» និង​ព្យុះទី​១៤ ឈ្មោះ​«​ពូ​ល​ឡា​សាន​» ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​១៩​ខែកញ្ញា ​នេះ មាន​ភ្លៀងធ្លាក់​ជាមួយ​ផ្គរ  រន្ទះ និង​ខ្យល់​កន្ត្រាក់​ ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ចាប់ពី​ថ្ងៃ​ទី​១៧​ខែកញ្ញា ដល់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​នា​ន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C​។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ពាយ័ព្យ​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ វិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង គ​/​វនា​ទី​។ ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល តាកែវ និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ ផ្ទៃដី​៦០%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព មធ្យម​អតិបរមា​៣៣°C​។ ខ្យល់​បក់​មក ពី​ទិសនិរតី និង​ពាយ័ព្យ​មាន​ល្បឿន​មធ្យម​៥,៥​ម៉ែត្រ វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៦០%​។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C ។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ពាយ័ព្យ​មាន ល្បឿន​មធ្យម ៥​ម៉ែត្រ​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ ផ្ទៃដី​៤០%​។ -​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​១,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​២,២៥​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ