ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​តួ​ក​គី បន្ត​គាំទ្រ និងផ្សព្វផ្សាយ​សមិទ្ធផល​នានា ​បទ​ពិសោធន៍​ដ៏​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ទៅ​កាន់​ពិ​ភាព​លោក​បានដឹង

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​តួ​ក​គី នឹង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​សមិទ្ធផល​នានា ក៏​ដូច​ជា​បទ​ពិសោធន៍​ដ៏​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ទៅ​កាន់​ពិ​ភាព​លោក​ឲ្យ​បាន​ទូលំទូលាយ នេះ​បើ​តាម​លោក​ជំទាវ Ülkü Kocaefe…

រាជធានី​ភ្នំពេញ ៖ ប្រទេស​តួ​ក​គី នឹង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​សមិទ្ធផល​នានា ក៏​ដូច​ជា​បទ​ពិសោធន៍​ដ៏​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ទៅ​កាន់​ពិ​ភាព​លោក​ឲ្យ​បាន​ទូលំទូលាយ នេះ​បើ​តាម​លោក​ជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​តួ​ក​គី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម សួ​ស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ លោក​ជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​តួ​ក​គី បាន​ថ្លែង នូវ​ការ​កោតសរសើរ​ចំពោះ​បទ​ពិសោធន៍​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ផ្សះផ្សា និង​ការ​កសាង​សន្តិភាព រហូត​មាតុភូមិ​កម្ពុជា មាន​អ​ភី​វ​ឌ្ឍ​លើ​គ្រប់​វិស័យ ព្រមទាំង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​តំបន់ និង​ពិភពលោក ។

លោក​ជំទាវ បាន​បន្ថែម​ទៀត​ថា ប្រទេស​តួ​ក​គី នឹង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​ការ​ផ្សព្វផ្សាយ នូវ​សមិទ្ធផល​នានា ក៏​ដូច​ជា​បទ​ពិសោធន៍​ដ៏​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ទៅ​កាន់​ពិ​ភាព​លោក​ឲ្យ​បាន​ទូលំទូលាយ ។

លោក​ជំទាវ ក៏​បាន​អបអរសាទរ​ចំពោះ​កម្ពុជា ដែល​បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សម័យប្រជុំ​ពេញអង្គ IPTP លើក​ទី​១១ នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ដែល​បង្ហាញ​អំពី​សាមគ្គីភាព​ក្នុង​ស្មារតី​សន្តិភាព ភាព​អត់ឱន និង​សហប្រតិបត្តិការ ។

ឯកឧត្តម សួ​ស យ៉ា​រ៉ា បាន​បញ្ជាក់​ថា កម្ពុជា​និង​តួ​ក​គី​យ៉េ មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​យូរអង្វែង ហើយ​ភាគី​ទាំង​ពីរ​ឯកភាព​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យ​វប្បធម៌ និង​បច្ចេកវិទ្យា ដើម្បី​ផលប្រយោជន៍ នៃ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ