ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​កម្ពុជា ប្រកាស​ទាត់​ចោល​រាល់​ការ​បកស្រាយ ករណី​បិទ​ស្ថានទូត​ស៊ុ​យ​អែ​ត​ប្រចាំ​ទីក្រុង​ភ្នំពេញ សម្រាប់​បម្រើ​ឱ្យ​គោលដៅ​នយោបាយ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ប្រកាស​ទាត់​ចោល​នូវ​រាល់​ការ​ប៉ុនប៉ង​ធ្វើការ​បកស្រាយ​ករណី​ការ​បិទ​ការិយាល័យ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ប្រកាស​ទាត់​ចោល​នូវ​រាល់​ការ​ប៉ុនប៉ង​ធ្វើការ​បកស្រាយ​ករណី​ការ​បិទ​ការិយាល័យ ស្ថានទូត​ស៊ុ​យ​អែ​ត (Sweden Section Office) នៅ​រាជធានី​ភ្នំពេញ សម្រាប់​បម្រើ​ឱ្យ​គោលដៅ នយោបាយ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ជម្រាប​ជូន​ថា កាលពី​ខែមីនា ឆ្នាំ​២០២៤ ក្រសួងការបរទេស​ស៊ុ​យ​អែ​ត បាន​ជូនដំណឹង ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អំពី​ការ​បិទ​ការិយាល័យ​ស្ថានទូត​ស៊ុ​យ​អែ​ត (Sweden Section Office) នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ និង​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ស៊ុ​យ​អែ​ត បាន​សម្រេច​ដូច​ខាងលើ ក្រោម​ហេតុផល នៃ​ការ​រៀបចំ​ឡើង​វិញ នូវ​ចំណុច​អាទិភាព (Reprioritizations) ដោយសារ​ត្រូវ​ផ្តល់​អាទិភាព​លើ​ការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច សន្តិភាព និង​សន្តិសុខ នៅ​តំបន់​ជិតខាង​ខ្លួន ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​បរិបទ​ពិភពលោក បន្ទាប់​ពី​ការ​ផ្ទុះ​សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ។

សូម​ជម្រាប​ផង​ដែរ​ថា ស្ថានទូត​ស៊ុ​យ​អែ​ត​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ថា ស្ថានទូត នឹង​បិទទ្វារ​ជា​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ