ព្យុះទីហ្វុង Yagi នៅវៀតណាម អ្នកស្លា.ប់កើនជាង ២៦០នាក់ ខណៈ៨៣នាក់ទៀតនៅតែបាត់ខ្លួន
វៀតណាម ៖ អាជ្ញាធរ បាននិយាយថា ចំនួនអ្នកស្លា.ប់នៅក្នុងប្រទេសវៀតណាម ដោយសារព្យុះទីហ្វុង Yagi ទឹកជំនន់ និងការបាក់ដីភ្លាមៗ បានកើនឡើងដល់…
វៀតណាម ៖ អាជ្ញាធរ បាននិយាយថា ចំនួនអ្នកស្លា.ប់នៅក្នុងប្រទេសវៀតណាម ដោយសារព្យុះទីហ្វុង Yagi ទឹកជំនន់ និងការបាក់ដីភ្លាមៗ បានកើនឡើងដល់…
វៀតណាម ៖ អាជ្ញាធរ បាននិយាយថា ចំនួនអ្នកស្លា.ប់នៅក្នុងប្រទេសវៀតណាម ដោយសារព្យុះទីហ្វុង Yagi ទឹកជំនន់ និងការបាក់ដីភ្លាមៗ បានកើនឡើងដល់ ២៦២នាក់ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះបើយោងតាមសារព័ត៌មានវៀតណាម VnExpress ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់វៀតណាម បានឱ្យដឹងថា មនុស្សជាង ៨២០នាក់ បានរងរបួស និង ៨៣នាក់ទៀត កំពុងបាត់ខ្លួន នៅឡើយ ។
អាជ្ញាធរខេត្ត Lao Cai បាននិយាយថា ក្រុមជួយសង្គ្រោះ បាននិងកំពុងស្វែងរកមនុស្ស ៤១នាក់ ដែលបាត់ខ្លួនចាប់តាំងពីមានទឹកជំនន់ និងការបាក់ដីភ្លាមៗ បំផ្លាញផ្ទះចំនួន ៣៧ខ្នង នៅក្នុងភូមិ Nu ក្នុងខេត្ត Lao Cai ភាគខាងជើង កាលពីព្រឹកថ្ងៃអង្គារ៍ ខណៈអ្នកភូមិ ៤៦នាក់ បានបាត់បង់ជីវិត ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងបន្តថា នៅឯភូមិមួយទៀត ក្នុងខេត្ត Lao Cai មនុស្សចំនួន ១១៥នាក់ ដែលបានបាត់ខ្លួននោះ នៅពេលនេះ បានត្រឡប់មកវិញ ដោយសុវត្ថិភាពហើយ បន្ទាប់ពីពួកគេបានជ្រកនៅលើភ្នំ អស់រយៈពេល០២ថ្ងៃ ដោយពួកគេបានសង់តង់ធ្វើពីឫស្សី និងក្រណាត់ជ័រ បន្ទាប់ពីឃើញថា ភូមិរបស់ពួកគេ រងការគំរាមកំហែងដោយទឹកជំនន់ និងការបាក់ដី ។
លោកមេភូមិ វ៉ាង ស៊ឺជូ បានប្រាប់ថា “ពួកយើងអាចយកអង្ករ និងអាហារមកជាមួយ ហើយនៅពេល ដែលពួកយើងអស់អាហារ ពួកយើងនឹងរកទំពាំដើម្បីបរិភោគ” ៕
ចែករំលែកព័តមាននេះ