នៅកម្ពុជាថ្ងៃសុក្រទី១៣ មិនជាអ្វីឡើយ ប៉ុន្តែនៅលើពិភបលោកជាពិសេសនៅបច្ចឹមប្រទេសថ្ងៃនេះគឺជាថ្ងៃដ៏អាក្រក់បំផុត ហើយពលរដ្ឋអឺរ៉ុបចាត់ទុកថាជាថ្ងៃខ្មៅសូម្បីតែអាជីវកម្មក៏យ៉ាប់ផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះសូម្បីតែសារព័ត៌មាន The Economic Times ក៏បានធ្វើសេចក្តីរាយការណ៍អំពីបញ្ហានេះដែរដោយផ្សព្វផ្សាយថា ថ្ងៃសុក្រទី១៣ គឺជាថ្ងៃដែលត្រូវគេជឿថា ជាថ្ងៃស៊យបំផុត។
ថ្ងៃនេះ ថ្ងៃសុក្រទី ១៣ ដែលជាកាលបរិច្ឆេទដែលមនុស្សជាច្រើននៅបច្ចឹមប្រទេសបានឆ្លងកាត់វា ដោយក្តីបារម្ភ។ ថ្ងៃនេះត្រូវបានចាត់ទុកថាជាថ្ងៃអកុសលដោយមនុស្សជាច្រើន ហើយអ្នកខ្លះថែមទាំងមានការភ័យខ្លាច ។
របាយការណ៍បានបង្ហាញថា ការភ័យខ្លាចនៃថ្ងៃសុក្រទី ១៣ នាំឱ្យអាជីវកម្មខាតបង់ប្រមាណ ៩00 លានដុល្លាររាល់ពេលដែលវាកើតឡើង ដោយសារតែមនុស្សជៀសវាងការធ្វើដំណើរ រៀបចំព្រឹត្តិការណ៍សំខាន់ៗ ឬសូម្បីតែទៅធ្វើការ។
ប្រភពដដែលបានបន្តថា ឫសគល់នៃការភ័យខ្លាចនេះមិនច្បាស់លាស់ទាំងស្រុងនោះទេ ប៉ុន្តែ នៅក្នុងវប្បធម៌បច្ចឹមប្រទេស លេខ ១៣ ច្រើនតែត្រូវបានគេមើលឃើញថាលេខស៊យលេខអត់សំណាង ផ្ទុយនឹងលេខ ១២ ដែលតំណាងឱ្យភាពពេញលេញជាមួយនឹងឧទាហរណ៍ដូចជាខែ ១២ នៃឆ្នាំ ។ល។
ភាពភ័យខ្លាចនេះវាក៏ពាក់ព័ន្ធនឹងទំនៀមទម្លាប់ព្រះគម្ពីររបស់គ្រិស្តសាសនា ពាក់ព័ន្ធនឹងមនុស្ស១៣នាក់ដោយរួមទាំងព្រះយេស៊ូ ដែលត្រូវបានគេចាប់ធ្វើទារុណកម្មនៅលើឈើឆ្កាង ហើយក្រៅពីនោះក៏មានរឿងព្រេងកថា ជាច្រើនទៀតដែលពាក់ព័ន្ធនឹងរឿងអាក្រក់ៗជាច្រើន។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សុខ វាសនា ជាប្រជាពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញបានឲ្យដឹងថា លោកធ្លាប់ឭហើយក៏ធ្លាប់ដឹងថា អឺរ៉ុបគេខ្លាចថ្ងៃនេះដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅខ្មែរយើងដូចជាមិនអីទេ ។
លោកបានបន្តទៀតថា ខ្មែរយើងអាចខុសពីពួកអឺរ៉ុប ហើយជាទូទៅភាគច្រើនដូចជាមានជំនឿថា បើថ្ងៃសីលប៉ះចំថ្ងៃអង្គារ៍ គឺរាងរឹងបន្តិចហើយពេលខ្លះអ្នកដែលមានជំនឿសូម្បីតែបូជាឫបញ្ចុះសពអីគេចំថ្ងៃនោះគេត្រូវលើកអាចនឹងមាន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកខ្លះមិនជឿនៅតែមិនជឿ ក៏មាន ៕
ចែករំលែកព័តមាននេះ