ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូប្រជែង​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ជា​នរណា?

2 ខែ មុន

នៅ​ក្នុង​វ័យ ៥៩ ឆ្នាំ លោកស្រី កា​ម៉ា​ឡា ហារី​ស នឹង​ជា​ស្ត្រី​ដែល​កាន់​ដំណែង​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​ជា​តំណែង​ដ៏​ឈឺក្បាល មួយ​នៅ​លើ​ពិ​ភ​ពលោក ប៉ុន្តែ​លោកស្រី​នៅ​តែ​មាន​សម្រស់​ស្រស់​ស្អាត​មួយ​រូប ។…

នៅ​ក្នុង​វ័យ ៥៩ ឆ្នាំ លោកស្រី កា​ម៉ា​ឡា ហារី​ស នឹង​ជា​ស្ត្រី​ដែល​កាន់​ដំណែង​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​ជា​តំណែង​ដ៏​ឈឺក្បាល មួយ​នៅ​លើ​ពិ​ភ​ពលោក ប៉ុន្តែ​លោកស្រី​នៅ​តែ​មាន​សម្រស់​ស្រស់​ស្អាត​មួយ​រូប ។

មក​ដល់​ពេល​នេះ​លោកស្រី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺជា​កំពូល​មនុស្ស​ម្នាក់​នៅ​លើ​ពិភពលោក នេះ​ដោយសារ​តែ​លោកស្រី គឺជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូង​គេ​ដែល​បាន​ក្លាយជា​បេ​ក្ខ​នារី​ប្រជែង តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​នៅ​ក្នុង​ខែវិច្ឆិកា ដែល​កំពុង​តែ​ប្រជែង​តំណែង​ជាមួយនឹង​លោក ដូ​ណា​ល់ ត្រាំ​។

លោកស្រី ហារី​ស បាន​កសាង​ភាព​ភ្ញាក់ផ្អើល​ម្តង​ហើយ​កាលពី​ថ្ងៃ​ទី ២០ ខែមករា ឆ្នាំ ២០២១ ដែល​បាន​ក្លាយជា​ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ និង​ជា​ជនជាតិ​អា​មេ​រិ​ក​ដើម​កំណើត​អាស៊ី​ខាងត្បូង​ដំបូង​គេ​ដែល​បាន​ក្លាយជា​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។

លោកស្រី ហារី​ស កើត​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ ១៩៦៤ នៅ​ទីក្រុង​អុក​ឡែ​ន ( Oakland) រដ្ឋ​កាលី​ហ្វ័​ញ៉ា សហរដ្ឋអាមេរិក ហើយ​ក្លាយ ជា​អនុ​ប្រធានាធិបតី​ទី ៤៩ របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​រដ្ឋបាល​ប្រជាធិបតេយ្យ​របស់ លោក ចូ បៃ​ដិ​ន​។

នៅ​មុន​កាន់​តំណែង​នេះ លោកស្រី​ក៏​ជា​កំពូល​ស្ត្រី​ឆ្នើម​ម្នាក់​ដែល​ធ្លាប់​បម្រើ​ការ​នៅ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ២០១៧-២០២១ និង​ជា​អគ្គ​ព្រះរាជអាជ្ញារ​នៃ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ២០១១-២០១៧​។
លោកស្រី ហារី​ស ត្រូវ​បាន​គេ​ដឹង​ថា គឺជា​កូនស្រី​ម្នាក់​នៅ​ក្នុង​ចំណោម​កូនស្រី​២​នាក់​របស់​លោកស្រី ស៊ី​យ៉ា​ម៉ា​ឡា ហ្គោ​ប៉ា​ឡាន (Shyamala Gopalan) ដែល​ជា​ជនជាតិ​ឥណ្ឌា និង លោក ដូ​ណា​ល់ ហារី​ស (Donald Harris) ដែល​ជា​ជនជាតិ​ស្បែក​ខ្មៅ​មក​ពី​ប្រទេស​ហ្សា​ម៉ា​អ៊ី​ក ។

ម្តាយ​ឪពុក​របស់​លោកស្រី ហារី​ស បាន​ជួប​គ្នា​នៅ​សហរដ្ឋអាមេរិក​នៅ​ពេល​ដែល​ពួក​គេ​មក​រៀន នៅ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ឆ្នាំ​១៩៦២ ហើយ​ពួក​គេ​ទាំង​ពីរ​បាន​រៀប​ការ​នឹង​គ្នា ប៉ុន្តែ​បាន បែកបាក់​គ្នា​វិញ នៅ​ក្នុង​ឆ្នាំ ១៩៧២ ។

លោកស្រី ហារី​ស ធំធាត់​និង​ដឹងក្តី​ជាមួយ​ម្តាយ ដូច្នេះ​ហើយ​លោកស្រី បាន​រក្សា​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​ជនជាតិ​ឥណ្ឌា​របស់​លោកស្រី ។ លោកស្រី តែងតែ​ធ្វើ​ដំណើរ​ជាមួយ​ម្តាយ និង​ប្អូនស្រី​របស់​លោកស្រី​ទៅ​កាន់​ទីក្រុង ចេ​ន​ណៃ ( Chennai )​រដ្ឋធានី​នៃ​រដ្ឋ តា​មី​ល​ណា​ឌូ ភាគ​ខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា​។

លោកស្រី​ហារី​ស ត្រូវ​បាន​គេ​ដឹង​ថា គឺជា​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ ហា​វ័ត​។

លោកស្រី ហារី​ស បាន​រៀប​ការ​នៅ​ក្នុង​ឆ្នាំ​២០១៤ ជាមួយនឹង​លោក ព្រះរាជអាជ្ញា ឌូ អេ​ម​ហូ​ស (Doug Emhoff) ក្រោយ​ពេល​ដែល​ពួក​គេ​បាន​ជួប​គ្នា​និង​ធ្វើការ​ណាត់ជួប​គ្នា​ដោយ​ចៃដន្យ​នៅ​ក្នុង​ឆ្នាំ​២០១៣ ។ នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​លោកស្រី ហារី​ស មិន​មានកូន​ឡើយ ប៉ុន្តែ​ជា​អ្នក​មើលថែ​រក្សា​កូនលោក អេ​ម​ហូ​ស ពីរ​នាក់ ។

នៅ​មុន​ក្លាយជា​បុ​គ្គ​សាធារណៈ​លោកស្រី​បាន​ដឹកនាំ​ការ​តស៊ូ​ដើម្បី​សេរីភាព​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​អា​មេ​រិ​ក សេរីភាព​ក្នុង​ការ​រស់នៅ​ដោយ​សុវត្ថិភាព​ពី​អំពើ​ហិង្សា​ដោយ​កាំភ្លើង និង ជា​សកម្មជន​នៅ​ក្នុង​យុទ្ធនាការ​ជា​ច្រើន​នៅ​លើ​ពិភពលោក​និង​សង្គម​អា​មេ​រិ​ក ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ