Ronaldo បុគ្គលដំបូងគេលើលោកមានអ្នកតាមដានលើប្រព័ន្ធផ្សព្វផ្សាយសង្គម១ពាន់លាននាក់
3 ខែ មុន
អារ៉ាប៊ីសាអូឌីត ៖ កីឡាករបាល់ទាត់ Cristiano Ronaldo ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្លិប Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអូឌីត…
អារ៉ាប៊ីសាអូឌីត ៖ កីឡាករបាល់ទាត់ Cristiano Ronaldo ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្លិប Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអូឌីត បានបង្កើតប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនមក ដោយក្លាយជាបុគ្គលដំបូងគេ ដែលមានអ្នកតាមដានរហូតដល់១ពាន់លាននាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់របស់កីឡាកររូបនេះ។
កីឡាករ Cristiano Ronaldo បានថ្លែងអំណរគុណដល់អ្នកគាំទ្រនៅទូទាំងពិភពលោក ហើយបានឆ្លុះបញ្ចាំងពីដំណើរជីវិតពីក្មេងប្រុសម្នាក់នៅតំបន់ម៉ាឌីរ៉ា (Madeira) ប្រទេសព័រទុយហ្គាល់ ដើម្បីក្លាយជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេលវេលា។ នៅក្នុងសារលើបណ្តាញសង្គមរបស់អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Sporting CP, Manchester United, Real Madrid និង Juventus រូបនេះបានសរសេរថា «យើងបានបង្កើតប្រវត្តិសាស្ត្រអ្នកតាមដាន១ពាន់លាននាក់! ទាំងនេះគឺច្រើនលើសពីតួលេខ ហើយជាសក្ខីកម្មចំពោះចំណង់ចំណូលចិត្តរួមរបស់យើង សេចក្ដីអង់អាច និងសេចក្ដីស្រឡាញ់ចំពោះការប្រកួត និងលើសពីនេះ»។
ចែករំលែកព័តមាននេះ