ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ជួយ​ភរិយា​ដែល​មានមុខរ​បរដេញថ្លៃ​ធ្វើ​ផ្លូវ

2 ខែ មុន
  • កំពត

ខេត្តកំពត ៖ ភ្នំ​ល្ងៀង​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ត្រូវ​រលាយ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដោយ​ស្នាដៃ​លោក នាក់ ឌឹ​ម អធិការ​នគរបាល​ស្រុក​បន្ទាយមាស ប្រសិនបើ​អាជ្ញាធរ​ពាក់ព​ន្ធ័​គ្មាន​វិធានការ​ទប់ស្កាត់​អោយទាន់​ពេលវេលា ។…

ខេត្តកំពត ៖ ភ្នំ​ល្ងៀង​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ត្រូវ​រលាយ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដោយ​ស្នាដៃ​លោក នាក់ ឌឹ​ម អធិការ​នគរបាល​ស្រុក​បន្ទាយមាស ប្រសិនបើ​អាជ្ញាធរ​ពាក់ព​ន្ធ័​គ្មាន​វិធានការ​ទប់ស្កាត់​អោយទាន់​ពេលវេលា ។

យោង​តាម​ប្រភព​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ៗ​ភ្នំ​ល្ងៀង​ភូមិ​ស្ដេច​គង់ ឃុំ​ស្ដេច​គង់​ស្រុក​បន្ទាយមាស ខេត្តកំពត បានអោយ​ដឹង​ថា គ្រឿងចក្រ​របស់​លោក នាក់ ឌឹ​ម អធិការ​ស្រុក​បន្ទាយមាស បាន​កាយ​យក​ថ្ម​គ្រួ​ស​ក្រហម​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិនឃើញ​មាន​អ្នក​ណា​មក​ហាមឃាត់​នោះ​ទេ ទំនង​ក្រុម​មន្ត្រី​ពាក់​ព​ន្ធ័​ទាំងនោះ​សង្ស័យ​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ផងក៏​ថា​បាន​។

ប្រភព​ច្បាស់ការ​ចេញពី​មន្ត្រី​នៃ​សាលាស្រុក​បន្ទាយមាស​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា​លោក​អធិការ​ខាងលើ មិនមែន​ត្រឹមតែ​កាយ​ភ្នំ​ល្ងៀង​នោះ​ទេ ថែម​ប្រពន្ធ​របស់​លោក​មាន​ក្រុមហ៊ុន​ដេញ​ផ្លូវ​គំរោង​មូ​និ​ធិ​ឃុំ​សង្កាត់ ឈ្មោះ​ក្រុមហ៊ុន​អាន់ លី​ណា ដើរ​ដេញថ្លៃ​ពេញ​ខេត្តកំពត ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ ជា​រៀង​រាល់​ឆ្នាំ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា រាល់​ដេញថ្លៃ​គំរោង​តាម​ឃុំ​សង្កាត់​ម្តង​ៗ គេ​តែងតែ​ឃើញ​លោក​អធិកា​រូប​នេះ ជិះ​រថយន្ត​អង្គភាព​ជូន​ប្រពន្ធ​របស់​គាត់​ទៅ​ដេញថ្លៃ ចំណែក​រថយន្ត​អង្គភាព​តែងតែ​យក​ទៅ​ចត​តាម​ប៉ុស្ដិ៍​រដ្ឋបាល​ដែល​នៅ​ក្បែរ​ៗ​សាលាឃុំ​។

ក្រុម​មន្ត្រី​ដដែល​បានអោយ​ដឹង​ទៀត​ថា បើ​ក្រុមហ៊ុន​ប្រពន្ធ​លោក​អធិការ​ខាងលើ ដេញថ្លៃ​បាន​ធ្វើ​ផ្លូវ​នៅ​ខេត្តកំពត​វិញ គឺ​ចំណេញ​កប់​ក្ដោង ព្រោះ​វត្ថុធាតុដើម​ជា​ដីក្រហម ជា​ក្រួស​ក្រហម ជា​ថ្ម​ក្រហម របស់​លោក​អធិការ​មាន​ស្រាប់​នៅ​លើ​ភ្នំ​ល្ងៀង​នេះ​តែ​ម្ដង មិន​ចាំបាច់​ចំណាយ​លុយ​ទៅ​ទិញ​ពី​ការដ្ឋាន​ផ្សេង​ៗ​ដែល​គេ​មាន​អាជ្ញា​ប​ណ្ណ័​ត្រឹមត្រូវ​នោះ​ឡើយ នេះ​ហើយ​របៀប​ធ្វើ​នំ​អត់​ប្រើ​ម្សៅ គឺ​កាយ​ភ្នំ​រដ្ឋ​យក​ទៅ​ធ្វើ​ផ្លូវ​រដ្ឋ ហើយ​បើក​លុយ​ពី​រដ្ឋ​រឿង​អី​មិន​ចេះ​រកស៊ី​…​ហេ​! ហេ​!

ពាក់ព័ន្ធ​ករណី​ខាងលើ លោក​នាក់ ឌឹ​ម អធិការ​ស្រុក​បន្ទាយមាស បានអោយ​កោះសន្តិភាព​ដឹង​ថា គ្រឿងចក្រ​របស់​លោក​មិន​បាន​កាយ​ភ្នំ​ល្ងៀង​ទេ គឺ​កាយ​ដី​មាន​ប្លង់​ព្រោះ​ប្រជាពលរដ្ឋ​លក់​អោយ (​តែ​នៅ​ពេល​កោះសន្តិភាព​សួ​ថា​ចុះ​គ្រឿងចក្រ​កំពុង​កាយ​នៅ​លើ​ភ្នំ​ល្ងៀង នឹង​មាន​ប្លង់​ឬទេ បែរជា​លោក​ឆ្លើយ​ថា​ដី​ភ្នំ និង​មិន​មាន​ប្លង់​ទេ ហើយ​លោក​ក៏​បង្វែ​រឿង​ទៅ​ជា​ថា គ្រឿងចក្រ​និង​ជា​របស់​ប្អូន​គាត់​ទៅ​វិញ ។

ចំណែក​លោក​សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ក្រោយ​ទទួល​ទូរ​សព្ទ័​ដឹង​ថា កោះសន្តិភាព​ក៏​និយាយ​ថា លោក​កំពុង​ជាប់​ប្រជុំ​ដោយ​មិន​បាន​បកស្រាយ​តាម​សំណួរ​ដែល​កោះសន្តិភាព​សួរ​ទៅ​លោក​ឡើយ ។

ទាំង​ពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុងស្រុក​បន្ទាយមាស​សុទ្ធតែ​បានដឹង​ទាំងអស់​ថា លោក​អធិការ​ដែល​មាន​ប្រពន្ធ​ជា​ថៅកែ​ដេញថ្លៃ​ប្រព្រឹត្ត​អំពើ​កេងប្រវ័ញ្ច​យក​ផល​ក្នុងស្រុក​តាម​អំពើ​ចិត្ត ហាក់ដូចជា​មាន​អំណាច​ណាស់ ។

ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ