អ្នកជំនាញក្នុងវិស័យអប់រំ ៣ រូប នឹងចែករំលែក «វិធីសាស្ត្រអប់រំកុមារក្នុងវ័យមត្តេយ្យសិក្សាដល់បឋមសិក្សា» ដល់សាធារណជនដោយឥតគិតថ្លៃ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ សាលារៀនវ៉េស្ទឡាញន៍ សាខាទី…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ សាលារៀនវ៉េស្ទឡាញន៍ សាខាទី…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ សាលារៀនវ៉េស្ទឡាញន៍ សាខាទី ១១ សាខាក្រុងតាខ្មៅនឹងរៀបចំសិក្ខាសាលាស្តីពី “វិធីសាស្ត្រអប់រំកុមារក្នុងវ័យមត្តេយ្យសិក្សាដល់បឋមសិក្សា” ដល់សាធារណជនដោយឥតថ្លៃ ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងការរីកចម្រើនរបស់កុមារតាមដំណាក់កាល មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់កុមារ និងសារៈសំខាន់នៃកម្រិតមត្តេយ្យសិក្សាមុខឈានចូលថ្នាក់បឋមសិក្សា ។
សិក្ខាសាលាខាងលើនេះមានការចែករំលែកពីវាគ្មិនជំនាញល្បីៗក្នុងវិស័យអប់រំ ៖ ឯកឧត្តម ប្រាក់ កុសល អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋាន គ.ជ.គ.ក និងប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងយុវជន និងកីឡាឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិនគ្រុប និងអ្នកស្រី អ៊ុក សូនីតា នាយិកាសិក្សាធិការកម្មវិធីភាសាបរទេស ។ ទន្ទឹមនឹងនេះសាលាសិក្ខានេះក៏បង្ហាញអំពីចំណុចសំខាន់របស់កម្មវិធីសិក្សាសម្រាប់កុមារក្នុងវ័យមត្តេយ្យសិក្សា ដល់បឋមសិក្សានៃសាលារៀនវ៉េស្ទឡាញន៍ និងមានការផ្តល់ជូនអាហារូបករណ៍ពិសេសសម្រាប់អ្នកចូលរួមក្នុងសិក្ខាសាលានេះផងដែរ ។
សម្រាប់ការចុះឈ្មោះចូលរួម សូមទំនាក់ទំនងលេខទូរស័ព្ទ ឬតេឡេក្រាម 011 369 168 / 015 798 123
សាលារៀនស្ថិតនៅជិតកីឡដ្ឋានខេត្តកណ្តាល ផ្ទះលេខ 009406 ផ្លូវ ១០៨ ភូមិតាខ្មៅ ២ សង្កាត់តាខ្មៅ ឬចុចលើ តំណរភ្ជាប់ទីតាំង https://n9.cl/yug27 ។
សាលារៀនវ៉េស្ទឡាញន៍ សាខាក្រុងតាខ្មៅ សូមគោរពអញ្ជើញ មាតាបិតា អ្នកអាណាព្យាបាល និងសាធារណៈជនទាំងអស់ចូលរួមសិក្ខាសាលាស្តីពី “វិធីសាស្ត្រអប់រំកុមារក្នុងវ័យមត្តេយ្យសិក្សាដល់បឋមសិក្សា” ដោយមានការចែករំលែកពីវាគ្មិនជំនាញៗដូចខាងក្រោម៖
✍️ គោលបំណង ៖
✔️ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមជូន ដល់អាណាព្យាបាលអំពីការបណ្តុះបណ្តាលកុមារតូចនិងវីធីសាស្ត្រក្នុងការតាមដានបុត្រធីតានៅផ្ទះ។
👏 ចូលរួមដោយសេរី !
សម្រាប់ព័ត៌មានអំពីការចូលរួម
☎️011 369 168 / 015 798 123 ឬចុះឈ្មោះតាមរយៈលីង៖ https://forms.gle/X5yAfPPkoN38oukBA
📍ទីតាំង៖ https://n9.cl/yug27 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ