រាជធានីភ្នំពេញ ៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ទើប ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចលើផ្លូវបេតុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ពាក់ព័ន្ធករណីលួចរថយន្ត ចំនួន០២គ្រឿង ប្រព្រឹត្តល្មើសនៅថ្ងៃទី០៤ និង០៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ ZHANG JUN ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ សណ្ឋាគារ TONG HU បន្ទប់លេខ 888 ជាន់ទី៤ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
វត្ថុតាងចាប់យក ៖ រថយន្ត ០២គ្រឿង ដែលជារបស់ជនរងគ្រោះ (ម៉ាក HYUNDAI STAREX ពណ៌ស និងម៉ាក TOYOTA TAKOMA ពណ៌ទឹកប្រាក់) និងទូរសព្ទដៃ ០១គ្រឿង ម៉ាក IGOO ពណ៌ ផ្ទៃមេឃ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ