ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ចចាមអារ៉ាម​ថា អតីត​កំពូល​អ្នក​កីឡាកាស Batista កំពុង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ

1 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ ពាក្យ​ចចាមអារ៉ាម​បាន​និង​កំពុង​ផ្ទុះ​ឡើង​ដោយ​អះអាង​ថា Batista កំពុង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ បន្ទាប់​ពី​អតីត​កំពូល​កីឡាកាស WWE ដ៏​ល្បី​របស់​ពិភពលោក​រូប​នេះ បង្ហាញ​វត្ត​មាននៅ​ក្នុង​កម្មវិធី​មួយ កាលពី​ពេល​ថ្មី​ៗ​នេះ…

សហរដ្ឋអាមេរិក ៖ ពាក្យ​ចចាមអារ៉ាម​បាន​និង​កំពុង​ផ្ទុះ​ឡើង​ដោយ​អះអាង​ថា Batista កំពុង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ បន្ទាប់​ពី​អតីត​កំពូល​កីឡាកាស WWE ដ៏​ល្បី​របស់​ពិភពលោក​រូប​នេះ បង្ហាញ​វត្ត​មាននៅ​ក្នុង​កម្មវិធី​មួយ កាលពី​ពេល​ថ្មី​ៗ​នេះ ជាមួយ​រូបរាង​ដែល​ស្រក​ទម្ងន់​ស្គម​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាទី​បំផុត​។

ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ កាលពី​ថ្មី​ៗ​នេះ អតីត​អ្នក​កីឡាកាស​សញ្ជាតិ​អា​មេ​រិ​ក​វ័យ​៥៥​ឆ្នាំ ដែល​ប្រែខ្លួន​ក្លាយជា​តារា​សម្តែង​ហូ​លី​វូ​ដ​ដ៏​ល្បី​រូប​នេះ បាន​ចេញ​មក​បញ្ជាក់​ផ្ទាល់​អំពី​0 បច្ចុប្បន្នភាព​របស់​លោក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Sportskeeda ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា កន្លង​ទៅ​។

ជាក់ស្តែង នៅ​ក្នុង​បទ​សម្ភាសន៍​ថ្មី​ៗ​នេះ ជាមួយនឹង​គេហទំព័រ BuzzFeed Celeb លោក Batista ដែល​មានឈ្មោះ​ពិត​ថា David Michael Bautista Jr. បាន​ធានា​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​ថា សុខភាព​លោក​ល្អជា​ធម្មតា និង​មាន​អារម្មណ៍ល្អ​ប្រសើរ​ជាង​មុន បើ​ធៀប​នឹង​ពេល​លោក​មាន​មាឌធំ សាច់ដុំ​កង់​ៗ កាលពី​កន្លង​មក​។

លោក​បាន​ថ្លែង​ថា «​កាលពី​ថ្មី​ៗ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ថា ខ្ញុំ​ស្រក​ទម្ងន់​ច្រើន ហើយ​អ្នកខ្លះ​ចោទសួរ​ថា តើ​ខ្ញុំ​មាន​បញ្ហា​សុខភាព​មែន​ទេ?ខ្ញុំ​នៅ​តែ​មាន​ទម្ងន់​១០៨​គីឡូ (២៤០​ផោន​) ហើយ​ខ្ញុំ​មាន​អារម្មណ៍ល្អ​ជាង​ពី​មុន​។ តើ​អ្នក​ចង់បាន​អ្វី​ពី​ខ្?អ្នកដឹង​ទេ​ថា ខ្ញុំ​នឹង​មិន​អាច​នៅ​តែ​មាន​ទម្ងន់​១៣៦​គីឡូ (៣០០​ផោន​) ពេញ​មួយ​ជីវិត​របស់ខ្ញុំ​នោះ​ទេ​»​។

គួរ​រំលឹក​ផង​ដែរ​ថា អតីត​កំពូល​អ្នក​កីឡាកាស Batista បាន​ចូល​និវត្តន៍​ពី​អាជីព​នៅ​លើ​សង្វៀន​កាលពី​ជាង​៥​ឆ្នាំ​មុន បន្ទាប់​ពី​ចាញ់​កីឡាករ Triple H នៅ​កម្មវិធី WrestleMania 35 មុន​ពេល​ក្លាយជា​តារា​សម្តែង​ពេញ​សិទ្ធិ​របស់​ហូ​លី​វូ​ដ បើ​ទោះបីជា​លោក​ធ្លាប់​ចូលរួម​សម្តែង​ជា​តួ​បន្ទាប់បន្សំ​ក្នុង​កម្មវិធី​ទូរទស្សន៍ និង​ខ្សែភាពយន្ត​មួយ​ចំនួន តាំងពី​ចូល​និវត្តន៍​ពី​អាជីព​កីឡាកាស​យ៉ាង​ក៏​ដោយ​។ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ លោក​បាន​ចូលរួម​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត The Killer’s Game សម្រាប់​ឆ្នាំ ២០២៤ ផង​ដែរ​៕ ប្រភព ៖ Sportskeeda

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ