ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​លោក សំ សា​រ៉ា​វុ​ធ ជា​អភិបាលរង ខណ្ឌ​ពោធិ​សែន​ជ័យ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក សំ សា​រ៉ា​វុ​ធ អតីត​នាយករង រដ្ឋបាល​សាលា​ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ នា​ព្រឹក​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ លោក សំ សា​រ៉ា​វុ​ធ អតីត​នាយករង រដ្ឋបាល​សាលា​ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ជំនួស​លោក អ៊ិ​ត ជំនិត ដែល​ត្រូវ​ទៅ​កាន់​តួនាទី​ថ្មី ជា​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ​សែន​ជ័យ ។

ពិធី​នេះ​ធ្វើ​ឡើង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោក កើត ឆែ អភិបាលរង រាជធានី និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។

លោ​គ កើត ឆែ ថ្លែង​ថា ដើម្បី​បន្ត​និរន្តរភាព​រដ្ឋបាល និង​បន្ត​ពង្រឹង​ស្នាដៃ​ការងារ​ឲ្យ​កាន់តែ​ល្អ​ផូរផង់​ទៀត​នោះ លោក​អភិបាលរង​ខណ្ឌ ដែល​ត្រូវ​បាន​ប្រកាស​ចូល​កាន់​មុខ​តំណែង​នា​ពេល​នេះ ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់ និង​ការ​ទ​ទទួលខុសត្រូវ ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច ក៏​ដូច​ជា​ត្រូវ​ពង្រឹង​កិច្ច សហ​ប្រតិបត្តិ​ល្អ ជាមួយនឹង​បណ្តា​អង្គភាព​រដ្ឋ​, មន្ទីរ​អង្គភាព​ជំនាញ​, វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ី​វិល នឹង​ត្រូវ​ចាត់​ទុក​ថា សាមគ្គីភាព​ផ្ទៃក្នុង គឺជា​កត្តា​ជ័យ​ជំនះ​គ្រប់​ភារកិច្ច ។

លោក​អភិបាលរង បញ្ជាក់​ថា ពិធី​ប្រកាស​តែងតាំង​ក្នុងថ្ងៃនេះ ធ្វើ​ឡើងជា​ធម្មតា​នៅ​ក្នុង​ដំណើរការ​មុខងារសាធារណៈ សម្រាប់​អាជីព​ជា​មន្ត្រីរាជការ​ស៊ី​វិល​ដែល​តែងតែ​មានការ​តែងតាំង ប្រគល់​ភារកិច្ច ផ្ទេរ​ភារកិច្ច សម្រួល​ភារកិច្ច និង​ចូល​និវត្ត​ន៏ ទៅ​តាម​និ​តិ​វិធី ដែល​កំណត់​ដោយ​ច្បាប់ ។

លោក កើត ឆែ គូសបញ្ជាក់​ថា ធ្វើ​ជា​មន្ត្រី​កុំឱ្យ​មនសិកា​ក្បត់​ឆន្ទៈ​, មនសិកា​, ឆន្ទៈ និង​សុខភាព​ត្រូវ​ដើរ​ទន្ទឹម​គ្នា ។ ធ្វើ​ជា​មន្ត្រី​បម្រើ​ប្រជាពលរដ្ឋ ត្រូវ​ចាត់​ទុក​ថា អ្នក​នៅ​ជុំវិញ​យើង​, អ្នក​ក្រោម​បង្គាប់​យើង​សុទ្ធតែ​ជា​គ្រូ​របស់​យើង​ពួក​គាត់​មាន​ទស្សនៈ​ល្អ​ៗ យើង​ត្រូវ​ទទួលយក នឹង​បន្ត​ខិតខំ​ស្រាវជ្រាវ​ពី​គោល​ការ​ច្បាប់​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​ចំ​គោលដៅ ។

អភិបាលរង​រាជធានី បាន​អំពាវនាវ​ដល់​មន្ត្រី អាជ្ញាធរ ក្រុមប្រឹក្សា​ខណ្ឌ ក៏​ដូច​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវ​បន្ត​ចូលរួម​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​ជា​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេ​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ ក្នុង​អាណត្តិ​របស់​រាជរដ្ឋាភិបាល និ​តិ​កាល​ទី​៧ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី និង​បន្ត​គាំទ្រ​សមិទ្ធិ​ផល​មួយ​នេះ ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ខ្មែរ​សុទ្ធសាធ និង​ជា​ទ្រព្យសម្បត្តិ​មហាសាល​របស់​ប្រជាជន​កម្ពុជា ។ ជាមួយ​គ្នា​នេះ ត្រូវ​បន្ត​ផ្សព្វផ្សាយ ឪ្យិ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​គាំទ្រ​សារ​សំឡេង​ពិសេស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​កិច្ច​សម្ភាស​ន៏​បកស្រាយ​របស់​លោក​ជំទាវ​រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ដែល​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ អំពី​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍ​ន៏​កម្ពុជា​-​ឡាវ​-​វៀតណាម​(CLV.DTA) ដើម្បី​រួម​គ្នា​បន្សាប​ចរន្ត​ប្រឆាំង និង​ត្រូវ​ចូលរួម​ឲ្យ​បាន​គ្រប់​ៗ​គ្នា​គាំទ្រ​មូលនិធិ​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​តាម​ព្រំដែន ស្រប​តាម​ការ​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ។

លោក សំ សា​រ៉ា​វុ​ធ អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ប្រកាស​ចូល​កាន់​មុខ​តំណែង​នោះ លើក​ឡើង​ថា ថ្ងៃនេះ ជា​ថ្ងៃ​ដ៏​នក្ខត្តឫក្ស ប្រសើរ​ថ្លៃថ្លា​បំផុត ខ្ញុំបាទ​សូម​សម្តែង នូវ​ការ​ដឹងគុណ ប្រកបដោយ​មនោសញ្ចេតនា រីករាយ​យ៉ាង​ក្រៃ​លែង ចំពោះ​វត្តមាន​លោក កើត ឆែ អភិបាលរង រាជធានី​ភ្នំពេញ តំណាង លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក អ៊ុត ជំនិត ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ តំណាង​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បាន​អញ្ជើញ​ជា​គណៈអធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ថ្មី របស់​ខ្ញុំបាទ​នា​ថ្ងៃនេះ ។

ក្នុង​ស្មារតី​នេះ ដើម្បី​បន្ត​និរន្តរភាព​ការងារ និង​ជា​សក្ខីភាព​ឆ្លើយ​តប​ទៅ​នឹង​ទំនុកចិត្ត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ ខ្ញុំបាទ​នឹង​ខិតខំ​បំពេញការងារ​ដោយ​យកចិត្តទុកដាក់ និង​ការ​ទទួល ខុស​ត្រូវ​ខ្ពស់ ខិតខំ​ប្រឹងប្រែង​យក​អស់ពី​កម្លាំងកាយ​ចិត្ត និង​បញ្ញា​ស្មារតី ដើម្បី​បំពេញការងារ ជូន​រាជរដ្ឋាភិបាល បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​សកម្ម​ថែម​ទៀត និង​សូម​ធ្វើការ​ប្តេជ្ញា​ចិត្ត ដូច​ខាងក្រោម ៖
ទី​១. គោរព​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។
ទី​២. ប្តេជ្ញា អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ នូវ​គោលការណ៍​ចាត់តាំង និង​ដឹកនាំ​របស់​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ដើម្បី​ចូលរួម​អនុវត្ត​គោល នយោបាយ និង​យុទ្ធសាស្ត្រ​ការងារ​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ ស្តី​ពី «​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​» របស់​រាជរដ្ឋាភិបាល ។
ទី​៣. ប្តេជ្ញា ចូលរួម​សហការ​អនុវត្ត​ការងារ​ក្នុង​រដ្ឋបាល​ខណ្ឌ ដោយ​បន្ត​រក្សា​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង របស់​គណៈ​អភិបាល និង​មន្ត្រី​ក្រោម​ឱវាទ​រដ្ឋបាល​ខណ្ឌ ដោយ​ប្រកាន់ខ្ជាប់ នូវ​គោលការណ៍​គ្រឹះ សម្រាប់​មន្ត្រី​សាធារណៈ ។
ទី​៤.​ប្តេជ្ញា ចូលរួម​គ្រប់​សកម្មភាព ជាមួយ​អង្គការ​ចាត់តាំង​យុវជន​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ប្រមូលផ្តុំ យុវជន​គ្រប់​ទិស​ទី​ជា​មហា​កម្លាំង​សាមគ្គី​ក្នុង​ការ​រួមចំណែក​កសាង​ប្រទេស​កម្ពុជា ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ