ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមហោះហើរសាកល្បង កាលពីថ្ងៃទី០៨ ខែកញ្ញានេះ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ចាប់ផ្តើម​ឱ្យ​យន្តហោះ​ហោះហើរ​សាកល្បង រយៈពេល​ប្រាំ​ថ្ងៃ ដើម្បី​ត្រៀម​បើក​ប្រតិបត្តិការ​ហោះហើរ​ពេញលេញ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ ។ នេះបើយោងតាមក្រសួងព័ត៌មានបានបង្ហោះកាលពីថ្ងៃទី៩​ខែកញ្ញា ។…

រាជធានី​ភ្នំពេញ ៖ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ចាប់ផ្តើម​ឱ្យ​យន្តហោះ​ហោះហើរ​សាកល្បង រយៈពេល​ប្រាំ​ថ្ងៃ ដើម្បី​ត្រៀម​បើក​ប្រតិបត្តិការ​ហោះហើរ​ពេញលេញ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ ។ នេះបើយោងតាមក្រសួងព័ត៌មានបានបង្ហោះកាលពីថ្ងៃទី៩​ខែកញ្ញា ។

ឯកឧត្តម ស៊ិ​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ី​វិល ការ​ហោះហើរ​សាកល្បង​នឹង​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​០៨ រហូត​ដល់​ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ ។ វា គឺជា​ប្រតិបត្តិការ ដើម្បី​ពិនិត្យ​មើល​ផ្នែក​បច្ចេកទេស និង​ឧបករណ៍​ចាំបាច់​មួយ​ចំនួន​ជា​ពិសេស​ឧបករណ៍​នាំ​ផ្លូវ និង​ប្រព័ន្ធ​វិទ្យុទាក់ទង​ជាដើម ។

ឯកឧត្តម​បញ្ជាក់​ថា Fly test នេះ គឺ​ត្រូវធ្វើ​ច្រើន​ដង ដោយ​ប្រើ​យន្តហោះ​ខ្នាត​តូច​បំពាក់​ដោយ​ឧបករណ៍​ពិសេស​សម្រាប់ ហោះ​ចុះឡើង ដើម្បី​ធានា​ថា ឧបករណ៍​នាំ​ផ្លូវ​ចុះ​ចត​ទាំងអស់​ក្នុង​អាកាសយានដ្ឋាន​ធ្វើការ​ប្រកបដោយ​សុវត្ថិភាព ។

សូម​ជម្រាប​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ គឺជា​អាកាសយានដ្ឋាន​ធំ​ជាងគេ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​លំដាប់ 4F និង​អនុញ្ញាត​ឱ្យ​យន្តហោះ​ខ្នាត​ធំ​បំផុត របស់​ពិភពលោក​ដូច​ជា យន្តហោះ​ប៊ូ​អ៊ី​ង ៧៤៧-៨០០ និង​អ៊ែ​ប៊ូ​ស អេ​៣៨០-៨០០ ចុះ​ចត​បាន ។ យន្តហោះ​យក្ស​របស់​អា​មេ​រិ​ក និង​របស់​អឺរ៉ុប​ទាំង​ពីរ​ប្រភេទ​នេះ​អាច​ផ្ទុក​អ្នកដំណើរ​បាន​ច្រើន​ជាង​៥០០​នាក់ ។

ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា បញ្ជាក់​ថា ការ​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះ​កំពុង​ដំណើរការ​នៅឡើយ ពោល​ការ​សាងសង់​បាន​ជិត​៨៤​ភាគរយ ដោយ​ចំណាយ​ថវិកា​អស់​១២២០​លាន​ដុល្លារ ក្នុង​គម្រោង​ថវិកា សរុប​ចំនួន​១ ៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

បច្ចុប្បន្ន​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងភ្នំពេញ កំពុង​ដំណើរការ​នៅឡើយ ។ អាកាសយានដ្ឋាន​នេះ​នឹង​ត្រូវ​បិទទ្វារ​ក្នុង​អំឡុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៥ គឺ​នៅ​ពេល​ដែល​អាកា​យានដ្ឋាន​ថ្មី ចាប់ផ្តើម​ដំណើរការ ។

សូម​ជម្រាប​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ស្ថិត​ក្នុង​ខេត្តកណ្តាល និង​ខេត្តតាកែវ ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ ភាគ​ខាងត្បូង រាជធានី​ភ្នំពេញ ។ អាកាសយានដ្ឋាន​នេះ សាងសង់​លើ​ផ្ទៃដី​ទំហំ​២៦០០​ហិ​កតា ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន OCIC ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ