ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮសំឡេងកូនប្រកែ.កជាមួយម្តាយមិនបានប៉ុន្មានផង ស្រាប់តែមានភ្លើងឆេះផ្ទះ​

3 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ កូនប្រុស​អកត្តញ្ញូ​ម្នាក់​ជា​កូន​ទី​បី​ក្នុង​ចំណោម​បងប្អូន​បួន​នាក់​បាន​ផឹកស្រា​ស្រវឹង ហើយ​បង្កជម្លោះ​ពាក្យ​សម្ដី​ជាមួយនឹង​ម្ដាយ​របស់​ខ្លួន​។​ ដោយសារ​តែ​អំណាច​ស្រា​ចូល​ពេញ​ខ្លួន​ក៏​បាន​យក​ភ្លើង​ដុត​ផ្ទះ​ម្ដាយ​ឆេះ​បង្ករ​អគ្គី​ភ័យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​ពន្លត់​។ ​ហេតុ​ការ​ណ៍នេះ​បាន​កើតឡើងនៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ ២០២៤ វេលា​ម៉ោង​៤​និង​៣០​ល្ងាច…

ខេត្តកំពង់ចាម​ ៖ កូនប្រុស​អកត្តញ្ញូ​ម្នាក់​ជា​កូន​ទី​បី​ក្នុង​ចំណោម​បងប្អូន​បួន​នាក់​បាន​ផឹកស្រា​ស្រវឹង ហើយ​បង្កជម្លោះ​ពាក្យ​សម្ដី​ជាមួយនឹង​ម្ដាយ​របស់​ខ្លួន​។​ ដោយសារ​តែ​អំណាច​ស្រា​ចូល​ពេញ​ខ្លួន​ក៏​បាន​យក​ភ្លើង​ដុត​ផ្ទះ​ម្ដាយ​ឆេះ​បង្ករ​អគ្គី​ភ័យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​ពន្លត់​។

​ហេតុ​ការ​ណ៍នេះ​បាន​កើតឡើងនៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ ២០២៤ វេលា​ម៉ោង​៤​និង​៣០​ល្ងាច នៅ​ភូមិ​បន្ទាយ​រឹង ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ផ្ទះ​របស់​ឈ្មោះ ឃី សំណាង ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ភូមិ​បន្ទាយ​រឹង ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ជាមួយ​នោះ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មួយ​គ្រឿង​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។

លោក​វរសេនីយ៍​ឯក ​សេង ណា អធិការ​នគរបាល​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹង​ថា​ អនុវត្ត​​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ដោយ​រថយន្ត​ពន្លត់អគ្គីភ័យ​គឺ​បាន​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ត្រៀម​បង្ការ​និង​ទប់ស្កាត់​រាល់​គ្រោះ​អគ្គី​ភ័យ​ដែល​កើតឡើង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃឈរ​និង​តាម​បណ្ដា​ស្រុក​ផ្សេង​ទៀត​។​ស្រប​ពេល​ដែល​មាន​អគ្គី​ភ័យ​កើតឡើង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​រាយការណ៍​មក​រូប​លោក តាម​វិទ្យុទាក់ទង​។​រំពេច​នោះ​ក៏​បាន​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​។

អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ផ្ទះ​ដែល​ឆាបឆេះ​នោះ​គឺជា​ផ្ទះ​អំណោយ​មនុស្សធម៌​ដែល​បាន​ជួយ​សាងសង់​ដល់​ស្ត្រី​ជា​ម្ដាយ​ដែល​មាន​ជីវភាព​ខ្វះខាត​ទំហំ​ផ្ទះ​៤ម៉ែត្រគុណ៥ម៉ែត្រ​ ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​សង្ក​សី និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។

មុន​ពេល​កើត​ហេតុ កូនប្រុស​ឈ្មោះ​ដូន មាស ភេទ​ប្រុស អាយុ៣១​ឆ្នាំ​ ត្រូវជា​កូនបង្កើត ស្រវឹងស្រា​ឈ្លោះ​ជាមួយ​ម្ដាយ ឮ​ប្រកែក​ទៅ​វិញ​ទៅ​មក​មិន​បាន​ប៉ុន្មាន​ផង​កូនប្រុស​នេះ​បាន​ឡើង​ទៅ​លើ​ផ្ទះ​ដុត​ផ្ទះ​ឆេះ ។ ​ពេល​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ហើយ​​សំណាងល្អ​​ដែល​មាន​ម៉ូ​ទ័​រ​បូមទឹក​ក៏​បាន​បូម​បាញ់​ស្រោច​ទៅ​លើ​ផ្ទះ​រហូត​ដល់​ធ្វើ​ឲ្យ​ភ្លើង​បាន​​រលត់​​ទៅ​វិញ​។

ជាមួយ​នោះ​ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​មួយ​គ្រឿង​បាន​ចេញ​អន្តរាគមន៍​បាញ់​ទឹក​​ពន្លត់​បន្ថែម​ដោយ​មិន​ធ្វើ​ឲ្យ​ភ្លើង​ឆាបឆេះ​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាង​។
សមត្ថកិច្ច​បាន​ចលនា​ប្រជា​ការពារ​និង​ប្រជាពលរដ្ឋ​នាំ​គ្នា​បាញ់​ទឹក​ពន្លត់​បាន​ទាន់​ពេល​និង​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង​នៅ​វេលា​ម៉ោង​៥​និង​៣០ល្ងាច​នាទី ។

បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ ដូន មាស ត្រូវ​បាន​សម​ត្ថកិច្ច នាំ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរដើម្បី​ចាត់ការ​តាម​ច្បាប់​។​

សូម​បញ្ជាក់​ថា​កន្លង​ទៅ​កូនប្រុស​រូប​នេះ​ធ្លាប់​បាន​ប្រើ​អំពើ​ហិង្សា​វាយ​លើ​ម្ដាយ​ ​បណ្ដាល​ឱ្យ​រង​របួស​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដោយ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​លុះ​មក​ដល់​ឆ្នាំ​២០២២ ក៏​បាន​មាន​សេរីភាព​ឡើង​វិញ ​។ ​តែ​កូនប្រុស​រូប​នេះ​មិន​បាន​រាងចាល​នោះ​ទេ នៅ​តែ​បង្កបញ្ហា​ដល់​គ្រួសារ​ចុង​ក្រោយ​នេះ​បាន​ដុត​ផ្ទះ​ម្ដាយ​បណ្ដាល​អោយ​ឆេះ​ខូច​ទាំងស្រុង​។​ ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​អនុសា​កាកបាទក្រហម​ស្រុក​ព្រៃឈរ ក៏​បាន​ត្រៀម​អំណោយ​យក​ទៅ​ចែក​ជូន​ដល់​ស្ត្រី​រង​គ្រោះ​ដោយ​អគ្គី​ភ័យ​នេះ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ