ខេត្តតាកែវ ៖ យោងតាមប្រភពច្បាស់ការពីព្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជកាមួយចំនួននៅស្រុកគីរីវង់បានទម្លាយអោយដឹងថាក្រុមហ៊ុនគឹមវុទ្ធធាដេញថ្លៃគំរោងមូលនិធិឃុំសង្កាត់បានផ្លូវក្រាលគ្រួសធម្មជាតិ១ខ្សែស្ថិតនៅឃុំព្រៃរំដេងស្រុកគីរីវង់តែបែជាក្រុមហ៊ុនខាងលើយកគ្រឿងចក្រទៅកាយភ្នំតាកយនៅភូមិព្រៃលាបឃុំព្រៃរំដេងយកគ្រួសក្រហមទៅធ្វើផ្លូវដែលខ្លួនដេញថ្លៃបានយ៉ាងរំភើយ ។
ប្រភពដដែលបានអោយដឹងទៀតថា ក្រុមហ៊ុនណាក៏ដោយអោយតែដេញថ្លៃគំរោងធ្វើផ្លូវក្រាលគ្រួសធម្មជាតិបានហើយគឺត្រូវតែទៅទិញគ្រួស ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមផ្លូវច្បាប់មិនមែននាំគ្នាទៅកាយគ្រួសភ្នំរបស់រដ្ឋដោយមិនអស់លុយនោះទេ ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រុមហ៊ុនលោកគឹម វុទ្ធធា បច្ចុប្បន្ន កំពុងតែធ្វើនំអត់ប្រើម្សៅដោយគ្រាន់យកភ្នំរដ្ឋកាយចាក់ផ្លូវរដ្ឋ រួចបើកលុយរដ្ឋឃុបឃិតគ្នាជាមួយក្រុមមន្ក្រីពាក់ពន្ធ័របស់រដ្ឋជាការស្រេច ចំណេញចែកគ្នាចាយយ៉ាងត្រជាក់រំភើយ ។ ប្រភពបន្តអោយដឹងទៀតថា លោកគឹម វុទ្ធធា មិនត្រឹមតែកាយចាក់ផ្លូវទេ ថែមទាំងកាយយកទៅលក់អោយពលរដ្ឋយកទៅចាក់តាមចំការស្ទើពេញស្រុកគីរីវង់តែមទៀតផង ។
ពាក់ពន្ធ័ករណីខាងលើ លោកគឹម វុទ្ធធា ជាម្ចាស់ក្រុមហ៊ុនបានអោយអ្នកកាសែតដឹងថា លោកពិតជាបានយកគ្រៀងចក្រទៅកាយ និងដឹកយកដីគ្រួសក្រហមនៅចំណុចភ្នំខាងលើមែន តែយកទៅចាក់ផ្លូវដែលលោកដេញថ្លៃបានតែលោកបានសុំអាជ្ញាធរឃុំស្រុករួចហើយ ។
ជុំវិញករណីខាងលើ កោះសន្តិភាពមិនអាចសុំការបំភ្លឺពីលោកងួនឌីណាចៅហ្វាយស្រុកគីរីវង់បានទេដោយទូរសព្ទ័ចូលគ្មានអ្នកទទួល។ ចំណែកមន្ត្រីនៃមន្ទីរ៉ែនិងថាមពលខេត្តតាកែវសុំមិនបញ្ជេញឈ្មោះបានអោយដឹងថាលោកគឹមវុទ្ធធាពិតជាបានកាយដីភ្នំនៅចំណុចខាងលើ ពិតមែនគឺពុំមានច្បាប់អនុញ្ញាតឡើយ តែលោកត្រឹមមន្ត្រីតូចតាចគ្មានសិទ្ធិអ្វីទៅហាមឃាត់ទេតែបើតាមដឹងគឺលោកគឹមវុទ្ធធារត់ការួចរាល់ហើយ ។
ព័ត៌មានបន្តមានផ្សាយនៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ