ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល្លឺម៉់ង់, អង់គ្លេស​ត្រៀម​ផ្ដល់​រថ​ក្រោះ និង​មីស៊ីល​បន្ថែម​ទៅ​អ៊ុយ​ក្រែន

3 ខែ មុន

ទី​ក្រុង​ប៊ែឡាំង៖ ថ្មី​ៗ​នេះ រដ្ឋ​មន្ត្រី​កា​រពារ​ជាតិ​អាល្លឺម៉ង់​លោក​បូរីស​ ពីស្តូរើស (Boris Pistorius) ថ្លែង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​​​ត្រៀម​បញ្ជូន​​រថ​ក្រោះ​ស៊េរី​ចាស់​ៗ​​ម៉ាក​ខ្លា​រខិន​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​​ចំនួន​៧៧​គ្រឿង​ទៅ​ឱ្យ​​កង​ទ័ព​អ៊ុយ​ក្រែន​។ ​ក្រៅ​ពី​រថ​ក្រោះ​ដែល​ផលិត​ដោយ​​អាល្លឺម៉ង់​ម៉ាក​ខ្លារខិន​ និង​ដែល​បញ្ជូន​រួម​គ្នា​ដោយ​​អាល្លឺ​ម៉ង់ ដាណឺ​ម៉ាក…

ទី​ក្រុង​ប៊ែឡាំង៖ ថ្មី​ៗ​នេះ រដ្ឋ​មន្ត្រី​កា​រពារ​ជាតិ​អាល្លឺម៉ង់​លោក​បូរីស​ ពីស្តូរើស (Boris Pistorius) ថ្លែង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​​​ត្រៀម​បញ្ជូន​​រថ​ក្រោះ​ស៊េរី​ចាស់​ៗ​​ម៉ាក​ខ្លា​រខិន​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​​ចំនួន​៧៧​គ្រឿង​ទៅ​ឱ្យ​​កង​ទ័ព​អ៊ុយ​ក្រែន​។ ​ក្រៅ​ពី​រថ​ក្រោះ​ដែល​ផលិត​ដោយ​​អាល្លឺម៉ង់​ម៉ាក​ខ្លារខិន​ និង​ដែល​បញ្ជូន​រួម​គ្នា​ដោយ​​អាល្លឺ​ម៉ង់ ដាណឺ​ម៉ាក និង​ហូឡង់នោះ​​ អាល្លឺម៉ង់​​​ក៏​ត្រៀម​បញ្ជូន​រថ​ក្រោះ​ម៉ាក​ភី​ហ្សិត​អេច​ពីរ​ពាន់ (PzH 2000) ចំនួន​១២​គ្រឿង​ទៅ​អ៊ុយ​ក្រែន​ផង​ដែរ​​។

​អធិ​ការ​បតី​អាល្លឺម៉ង់ លោក​អូឡាហ្វ​ សូល​ (Olaf Scholz) ធ្លាប់​បាន​អនុម័ត​យល់​ព្រម​​​តាំង​ពី​ខែ​មករា ឆ្នាំ​២០២៣​ដើម្បី​ត្រៀម​​​​​បញ្ជូន​រថ​ក្រោះ​ទាំង​នេះ​​​ទៅ​អ៊ុយ​ក្រែន​។​ អ៊ុយ​ក្រែន​ពុំ​ដែល​ប្រកាស​ថា​រថ​ក្រោះ​ជំនួយ​របស់​បស្ចិម​ប្រទេស​ត្រូវ​បាន​បាញ់​កម្ទេច​ដោយ​កង​ទ័ព​រុស្ស៊ី​អស់​ប៉ុន្មាន​គ្រឿង​ទេ​​។ ប៉ុន្តែ​រុស្ស៊ី​ឧស្សាហ៍​ផ្សព្វ​ផ្សាយ​រូប​វីឌីអូ​ឃ្លីប​បង្ហាញ​រូប​បាញ់​កម្ទេច​រថ​ក្រោះ​ទាំង​នោះ។

កាល​ពី​ថ្ងៃ​សុក្រ ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាល្លឺម៉ង់​បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី ​នៅ​មូល​ដ្ឋាន​កង​ទ័ព​អាមេរិក​ប្រចាំ​ប្រទេស​អាល្លឺម៉ង់​។ លោក​ហ្សេឡិន​ស្គី​ចង់​ឃើញ​ក្រុម​បស្ចិម​​ប្រទេស​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ទៀត​។ ​ដើម្បីឆ្លើយ​តប​ទៅ​តាម​សំណូម​ពរ​នេះ​ ​អាល្លឺម៉ង់​​​ប្រាប់​អ៊ុយ​ក្រែន​ថា​​ខ្លួន​នៅ​តែ​​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​​ផ្ដល់​ជំនួយ​ជា​និច្ច​។​​

រដ្ឋ​មន្ត្រី​រូប​នេះ​ប៉ាន់​ស្មាន​ថា​អាល្លឺម៉ង់ និង​​​ដាណឺ​ម៉ាក​បាន​ផ្ដល់​រថ​ក្រោះ​ខ្លា​រខិន​ស៊េរី​ចាស់​ៗ​​ចំនួន​៥៨​គ្រឿង​ទៅ​អ៊ុយ​ក្រែន​រួច​ហើយ​ ហើយ​មិន​យូរ​ទេ​​​​រថ​ក្រោះ​ខ្លា​រខិន​​​៧៧​គ្រឿង​​ទៀត​នេះ​នឹង​ដឹក​ទៅ​ដល់​អ៊ុយ​ក្រែន​ជា​បន្ត​បន្ទាប់​​​។ លោកថ្លែង​​ថា​រថ​ក្រោះ​ PzH 2000 ដែល​មាន​លក្ខណៈ​ទំនើប​ជាង​ខ្លា​រខិន​​​ក៏​នឹង​បញ្ជូន​ទៅ​ឆាប់​ៗ​នេះ​ដែរ។​ ​ត្រឹម​ចុង​ឆ្នាំ​​​នេះ​​អាច​បញ្ជូន​ទៅ​៦​គ្រឿង​។​​

លោក​យល់​ថា​​សម្រាប់​អ៊ុយ​ក្រែន​​​បើ​ចង់​ការ​ពារ​​ទី​ក្រុង​កៀវ​​​ឱ្យ​បាន​ប្រសើរ​លុះ​ត្រា​តែ​មាន​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​​ឱ្យ​បាន​ច្រើន។ អ៊ុយ​ក្រែន​ត្រូវ​ការ​គ្រឿង​បរិក្ខារ​យោធា​បន្ថែម​ទៀត​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​លុក​ដោយ​គ្រាប់​មីស៊ីល​រ​បស់​រុស្ស៊ី​។ លោក​ថ្លែង​ថា​អាល្លឺម៉ង់​កំពុង​ផ្ដល់​ប្រាក់​ឱ្យ​អ៊ុយ​ក្រែន​ទិញ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ម៉ាក​អាយ​រីស​ធី (IRIS-T)។ បន្ថែម​ពី​លើ​នេះ អាល្លឺម៉ង់​​ក៏​សន្យា​​ផ្ដល់​ជើង​ទម្របាញ់​រ៉ុក​កែត​រយៈ​ខ្លី, មធ្យម​​ និង​ប្រព័ន្ធ​បាញ់​ទម្លាក់​យន្ត​ហោះ​ដោយ​ស្វ័យ​ប្រវត្តិ​ផង​ដែរ​​។​

​ក្រៅ​ពី​បណ្ដា​ប្រទេស​នៅ​សហ​ភាព​អឺរ៉ុប ចក្រ​ភព​អង់គ្លេស​ក៏​ប្រកាស​កាល​ពី​ពេល​ថ្មី​​ៗ​នេះ​ផង​ដែរ​ថា​ខ្លួន​ត្រៀម​ផ្ដល់​ទៅ​ឱ្យ​អ៊ុយ​ក្រែន​នូវ​គ្រាប់​មីស៊ីល​មួយ​ចំនួន​​​។ ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​ក្រោយ​ពេល​លោក​ហ្សេឡិន​ស្គី​​​និយាយ​រិះ​គន់​​ជា​ចំហ​​​ថា​​អង់​គ្លេស​​មិន​សូវ​ផ្ដល់​អាវុធ​សម្រាប់​បាញ់​ប្រហារ​ឱ្យ​បាន​គ្រប់​គ្រាន់​​ទេ​។ ដូច្នេះ អង់គ្លេស​សម្រេច​ចិត្ត​ផ្ដល់​មីស៊ីល​ដែល​មាន​តម្លៃ​​២១៣​លាន​ដុល្លារ​។ ប្រហែល​ជា​នៅ​ចុង​ឆ្នាំ​២០២៤​នេះ​​អាច​ដឹក​ទៅ​ដល់​អ៊ុយ​ក្រែន​ជា​បណ្ដើរ​ៗ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ