ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃដិន​កប់​យោ​បល់​នៅ​ពេល​កូន​ប្រុស​ឆ្លើយ​ទទួល​ទោស​៩​ករ​ណី

2 ខែ មុន

ទីក្រុង​វ៉ាស៊ីនតោន៖ លោក​បៃដិន​កប់​យោបល់​និយាយ​លែង​ចេញ​បន្ទាប់​ពី​កូន​ប្រុសរបស់​គាត់​ឆ្លើយ​សារ​ភាព​ទទួ​លស្គាល់​ទោស​កំហុស​គ្រប់​យ៉ាង​ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋ​អាជ្ញា​ចំនួន​៩​ករណី​។ នៅ​ពេល​ធ្វើ​ដំណើរ​វិល​ត្រឡប់​ចូល​សេត​វិមាន​វិញ លោក​បៃដិន​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទាំង​អស់​ចំពោះ​ចម្ងល់​នានា​របស់​អ្នក​សារ​ព័ត៌មាន​។​ ​​សំណុំ​រឿង​របស់​កូន​ប្រុស​លោក​បៃដិន​កើត​ឡើង​នៅ​ក្នុង​កាលៈ​ទេសៈ​ដ៏​ស្រួច​ស្រាល់។​​ ស្រួល​មិន​ស្រួល​អាច​នឹង​ប៉ះ​ពាល់​សន្លឹក​ឆ្នោតរបស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​ក៏​អាច​ថា​បាន​។ គណ​បក្ស​ប្រជា​ធិប​តេយ្យ​ដែល​មាន​លោក​ស្រី​ហារីស​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​ និង​ជា​បេក្ខ​ជន​ដែល​លោក​បៃ​ដិន​​អំពាវ​នាវ​​ឱ្យ​អ្នក​គាំទ្រ​​របស់​លោក​បោះ​ឆ្នោត​ឱ្យ​លោក​ស្រី​ហារីស​។ តាម​ពិត សំណុំ​រឿង​នេះ​ត្រូវ​យក​ទៅ​ជំនុំ​ជម្រះ​នៅ​ពេល​ក្រោយ​។…

ទីក្រុង​វ៉ាស៊ីនតោន៖ លោក​បៃដិន​កប់​យោបល់​និយាយ​លែង​ចេញ​បន្ទាប់​ពី​កូន​ប្រុសរបស់​គាត់​ឆ្លើយ​សារ​ភាព​ទទួ​លស្គាល់​ទោស​កំហុស​គ្រប់​យ៉ាង​ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋ​អាជ្ញា​ចំនួន​៩​ករណី​។ នៅ​ពេល​ធ្វើ​ដំណើរ​វិល​ត្រឡប់​ចូល​សេត​វិមាន​វិញ លោក​បៃដិន​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទាំង​អស់​ចំពោះ​ចម្ងល់​នានា​របស់​អ្នក​សារ​ព័ត៌មាន​។​

​​សំណុំ​រឿង​របស់​កូន​ប្រុស​លោក​បៃដិន​កើត​ឡើង​នៅ​ក្នុង​កាលៈ​ទេសៈ​ដ៏​ស្រួច​ស្រាល់។​​ ស្រួល​មិន​ស្រួល​អាច​នឹង​ប៉ះ​ពាល់​សន្លឹក​ឆ្នោតរបស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​ក៏​អាច​ថា​បាន​។ គណ​បក្ស​ប្រជា​ធិប​តេយ្យ​ដែល​មាន​លោក​ស្រី​ហារីស​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​ និង​ជា​បេក្ខ​ជន​ដែល​លោក​បៃ​ដិន​​អំពាវ​នាវ​​ឱ្យ​អ្នក​គាំទ្រ​​របស់​លោក​បោះ​ឆ្នោត​ឱ្យ​លោក​ស្រី​ហារីស​។

តាម​ពិត សំណុំ​រឿង​នេះ​ត្រូវ​យក​ទៅ​ជំនុំ​ជម្រះ​នៅ​ពេល​ក្រោយ​។ ប៉ុន្តែ​ដើម្បី​កុំ​ឱ្យវែង​ឆ្ងាយ​​ កូន​ប្រុស​លោក​បៃដិន​ក៏​ឆ្លើយ​សារ​ភាព​តែ​ម្ដង​។ ម៉្យាង​ទៀត​ ចរិត​ពិត​របស់​កូន​ប្រុស​​រូប​នេះ​​ជា​មនុស្ស​បើក​ចំហ និង​និយាយ​ស្ដី​ដោយ​ឥត​លាក់​លៀម​ច្រើន​ទេ​។ ការ​​ដែល​កូន​ប្រុស​លោក​បៃដិន​ប្រញាប់​ទទួល​ស្គាល់​​កំហុស​​​គេច​ពន្ធ​នេះ​ដើម្បី​ជៀស​វាង​គម្រោង​បើក​សវនា​ការ​កាត់​ទោស​ដែល​​កៀក​នឹង​ថ្ងៃ​បោះ​ឆ្នោត​ប្រធានា​ធិបតី។ ពោល​គឺ​ឃ្លាត​គ្នា​តែ​ប៉ុន្មាន​សប្ដាហ៍​ពី​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ​​​។

កូន​ប្រុស​របស់​លោ​កបៃដិន​ឈ្មោះ​ហាន់​ថឺ បៃដិន (Hunter Biden) ត្រូវ​តុលាការ​ទី​ក្រុង​ឡូស​អេន​ជើ​ឡេស (Los Angeles) កំណត់​ពេល​វេលា​ដើម្បី​បើក​សវនា​ការ​ពី​បទ​​គេច​ពន្ធ​១លាន ៤​សែន​ដុល្លារ​ដែល​គាត់​មិន​ព្រម​បង់​ជូន​រដ្ឋ​នៅ​ពេល​គាត់​ចំណាយ​​​ខ្ជះ​ខ្ជាយ​សម្រាប់​ការ​សប្បាយ​នៅ​ក្នុង​អំពើ​អបាយ​មុខ​របស់​គាត់​ដូច​ជា​ស្រី ស្រា​ ឡាន​ទំនើប​ៗ​ និង​របស់​របរ​ប្រណីត​ៗ​។ ​មិន​ចាំ​បាច់​រង់​ចាំ​យូរ​ទេ​ មុន​ឬ​​ក្រោយ​គង់​តែ​គេ​រក​ឃើញ​កំហុស​ដដែល​។ លោក​សុខ​ចិត្ត​ឆ្លើយ​សារ​ភាព​តាម​ត្រង់​តែ​ម្ដង​​។​

ចៅ​ក្រម​ឈ្មោះ​ម៉ាក​ ស្កាស៊ី (Mark Scarsi) ប្រាប់​លោក​ហាន់​ថឺ​ថា​គាត​​អាចនឹង​ជាប់​ពន្ធ​នា​គារ​១៧​ឆ្នាំ​ និង​​ពិន័យ​ជា​ប្រាក់​៤សែន ៥​ម៉ឺន​ដុល្លារ​​បើ​តុលាការ​រក​ឃើញ​កំហុស​។ ​តាម​ច្បាប់​នៅ​ប្រទេស​អាមេរិក ​ជន​ជាប់​ចោទ​​មុន​នឹង​ឆ្លើយ​សារ​ភាព​ទោស​កំហុស​ ពួកគេ​ច្រើន​ចរ​ចា​គ្នា​ជា​មួយ​រដ្ឋ​អាជ្ញា​ក្រៅ​ប្រព័ន្ធ​តុលាការ​​ដើម្បី​បង្កើត​កិច្ច​ព្រម​ព្រៀង​ថា​ត្រូវ​តែ​បន្ធូរ​បន្ថយ​ទោស​ខ្លះ​​ ហើយ​មិន​ចាំ​បាច់​ឱ្យ​តុលាការ​កាត់​ទោស​ទេ​​។ ប៉ុន្តែ​ករណី​កូន​ប្រុស​លោក​បៃដិន​ផ្សេង​ពី​នេះ​។

នៅ​ក្នុង​ករណី​លោក​ហាន់​ថឺ មេធាវី​របស់​គាត់​​មិន​បាន​ចរ​ចា​គ្នា​ជា​មួយ​រដ្ឋ​អាជ្ញា​ទេ​។ មេធាវី​​​ជម្រាប​ជូន​ចៅ​ក្រម​ថា​កូន​ក្ដី​របស់​ខ្លួន​សម្រេច​ចិត្ត​ទទួល​ទោស​​។ មាន​ន័យ​ថា​ចៅ​ក្រម​​​បន្ធូរ​បន្ថយ​ ឬ​មិន​បន្ធូរ​បន្ថយ​ក៏​ហី​ទៅ​ចុះ​។​ លោក​ហាន់​ថឺ​​​ល្បី​ថា​ជា​មនុស្ស​មាន​បេះ​ដូង​ស្មោះ និង​និយាយ​ដោយ​បើក​ចំហ​។ លោក​មិន​សូវ​លាក់​លៀម​ច្រើន​ទេ​។ លោក​ប្រាប់​តាម​ត្រង់​ថា​លោក​ធ្លាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​សុទ្ធ​តែ​ប្រភេទ​ខ្លាំង​ៗ​ដូច​ជា​កូកា​អ៊ីន​ និង​ទទួល​ទាន​គ្រឿង​ស្រវឹង​យ៉ាង​ជោគ​ជាំ​ (កាល​ពី​អតីត​កាល)។

រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ថា​គាត់​បាន​គេច​ពី​កាតព្វ​កិច្ច​ត្រូវ​បង់​ពន្ធ​ចាប់​ពី​ឆ្នាំ​២០១៦​-​២០១៩​។ កាល​នោះ​ គាត់​ចំណាយ​លុយ​ច្រើន​ណាស់​ទៅ​លើ​ការ​សប្បាយ​ភ្លើត​ភ្លើន​បែប​ជីវិត​ជា​ផ្លេ​ប៊យ (playboy)​ របស់​គាត់​។ ពាក់​ព័ន្ធ​នឹង​ករណី​នេះ អ្នក​សារ​ព័ត៌​មាន​បាន​ទាក់​ទង​ទៅ​សេត​វិមាន​ដើម្បី​ស្នើ​សុំ​មតិ​យោបល់​ផ្សេង​ៗ​។ សេតវិមាន​បញ្ជាក់​ថា​លោក​បៃដិន​នឹង​មិន​លើក​លែង​ទោស​ឱ្យ​កូន​ប្រុស​របស់​គាត់​ទេ​។ មាន​ន័យ​ថា​គាត់​សុខ​ចិត្ត​ឱ្យ​កូន​ជាប់​គុក​ទៅ​តាម​យថា​កម្ម​ទៅ​ចុះ​​។ តាម​ច្បាប់​នៅ​ប្រទេស​អាមេរិក ប្រធានា​ធិប​តី​មាន​សិទ្ធិ​អំណាច​ពិសេស​ដែល​អាច​លើក​លែង​ទោស​ឱ្យ​ទណ្ឌិត​រូប​ណា​ក៏​បាន​។ លើក​លែង​តែខ្លួន​ឯង​ដែល​ប្រធានា​ធិបតី​មិន​អាច​លើក​លែង​ទោស​ឱ្យ​បាន​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ