បន្ទាយមានជ័យ ៖ នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០៥ ខែកញ្ញានេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុក បានចុះបង្ក្រាបទីតាំងលួចបើកជល់មាន់ តាមប្រព័ន្ធអនឡាញ១កន្លែង នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ក្រោយពីទទួលបានសេចក្តីរាយការពីប្រជាពលរដ្ឋ ។
លោក វរសេនីយ៍ទោ ឈឿន គឺមឈុន អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា ៖ ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសលុបបំបាត់រាល់ល្បែ.ងស៊ីសង តាមប្រព័ន្ធអនឡាញ ។ លោកបានដឹកនាំកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកថ្មពួក ចុះបង្ក្រាបការលួចបើកបនល្បែ.ងជល់មាន់តាមអនឡាញ ដែលមានម្ចាស់ទីតាំងឈ្មោះ អេង សុភាព ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ខណៈពេលដែលសមត្ថកិច្ចចុះដល់ទីតាំងពុំមានអ្នកលេង ឬទូរទស្សន៍អនឡាញទេក្នុងនោះសមត្ថកិច្ចក៏បានហៅម្ចាស់ទីតាំងណែនាំ និងកិច្ចសន្យាបញ្ឈប់ការបើកទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ ។
លោកអធិការក៏បានបញ្ជាក់ថា ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត កម្លាំងអធិការនគរបាលស្រុក និងធ្វើការចុះស្រាវជ្រាវ ជាពិសេសមិនឱ្យមានលួចបើកទីតាំងល្បែ.ងអនឡាញ គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រ ស្រុកថ្មពួកឡើយ ។ និងសំណូមពរឱ្យប្រជាពលរដ្ឋ សូមរាយការណ៍មកសមត្ថកិច្ច បើដឹងថា មានការលួចលាក់បើកទីតាំងល្បែ.ងអនឡាញគ្រប់ប្រភេទ ដើម្បីសមត្ថកិច្ចធ្វើការបង្ក្រាបឱ្យបានទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ