ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​ឈប់ចត​​ជាប់ផ្លូវដែក​ ត្រូវរថភ្លើងបើកកៀរខូចខាតយ៉ាង​ដំណំ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ចត​ឈប់​ចោល​នៅ​ជាប់​ផ្លូវ​រថភ្លើង​ ត្រូវ​បាន​រថភ្លើង​បើក​កៀប ​បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​១២​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣…

រាជធានីភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ចត​ឈប់​ចោល​នៅ​ជាប់​ផ្លូវ​រថភ្លើង​ ត្រូវ​បាន​រថភ្លើង​បើក​កៀប ​បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​១២​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

​តាម​ប្រភពព័ត៌មាន​​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​កុងតឺន័រ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 3A-3424 បើកបរ​មក​ចត​ឈប់​ទុក​ចោល​ជាប់​និង​ផ្លូវ​រថភ្លើង​ ចំណែក​​អ្នកបើកបរ​ចុះ​ទៅ​ណា​បាត់ លុះ​ក្រោយមក​ស្រាប់តែ​មាន​រថភ្លើង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង​រួច​ទៅ​កៀ​រថយន្ត​កុងតឺន័រ​ បណ្ដាល​ឲ្យ​ខូចខាត​ទ្វារ​និង​កាង ​ចំណែក​រថភ្លើង​បាន​បើក​បន្តដំណើរ​ទៅ​មុខ​បាត់​ បន្ទាប់មក​ប្រជា​ពលរដ្ឋ​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ ។

បច្ចុប្បន្ន​ រថយន្ត​កុងតឺន័រ​ខាងលើ​ត្រូវ​បាន​នគរបាល​ផ្នែក​ជំនាញ​ចរាចរណ៍​បើក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ​រង់​ចាំ​ម្ចាស់​រថយន្ត​កុងតឺន័រ​មក​ដោះស្រាយ​ជាមួយ​តំណាង​រថភ្លើង​​នៅពេលក្រោយ​ជា​បន្តទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ