ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទអុំទូក​រាយ​មងក្នុង​បឹងឈូក ធុំក្លិនស្អុ.យ​ខ្លាំង លុះបន្តិចក្រោយមកប្រទះឃើញ​​ផ្អើល

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​បាន​អ្នកនេសាទ​ត្រី​ប្រទះ​ឃើញ​អណ្តែត​នៅ​ក្នុង​ទឹ​បឹង​ឈូក​មួយ​កន្លែង ដោយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ស្លាប់​ដោយ​ការ​លង់ទឹក​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​ខណៈ​នេះ​សព​មាន​សភាព​ហើម​ស្អុយ​មើល​លែង​ស្គាល់​ទៀត​ផង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​០៣ ខែកញ្ញា…

រាជធានី​ភ្នំពេញ ​៖ សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​បាន​អ្នកនេសាទ​ត្រី​ប្រទះ​ឃើញ​អណ្តែត​នៅ​ក្នុង​ទឹ​បឹង​ឈូក​មួយ​កន្លែង ដោយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ស្លាប់​ដោយ​ការ​លង់ទឹក​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​ខណៈ​នេះ​សព​មាន​សភាព​ហើម​ស្អុយ​មើល​លែង​ស្គាល់​ទៀត​ផង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ចំណុច​បឹង​ឈូក ស្ថិត​នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា ទើប​សមត្ថកិច្ច​រក​ឃើញ​ទីតាំង​នោះ ។

ពុំ​ទាន់​មាន​ប្រភព​ណាមួយ​អះអាង​ថា ធ្លាប់​បាន​ស្គាល់​បុរស​រង​គ្រោះ​ពី​មុន​មក​ទេ បើ​តាម​ការ​ប៉ាន់ស្មាន​បុរស​នោះ​មាន​អាយុ​ប្រមា​ន​៣០​ឆ្នាំ ហើយ​ស្លាប់​អណ្ដែត​ទឹក​ផ្កាប់មុខ អត់​ពាក់អាវ​ទេ​និង​ស្លៀក​តែ​ខោ​លី​អូ​តែ​ប៉ុណ្ណោះ ។

បើ​តាម​បុរស​ម្នាក់​ឈ្មោះ ដុស ដែន អាយុ​៣៣​ឆ្នាំ មុខរបរ​នេសាទ​ត្រី​រស់នៅ​ភូមិ​ព្រែក​តាឡុ​ង សង្ក​សត់​ចាក់​អង្រែ ខណ្ឌមានជ័យ​ បាន​ប្រាប់​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៣ ខែកញ្ញា គាត់​បាន​អុំទូក​ដាក់​រាយ​មង​យក​ត្រី​នៅ​ក្នុង​បឹង​ខាងលើ ។ ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​នោះ ក៏​បាន​ធុំក្លិនស្អុយ​យ៉ាង​ខ្លាំង លុះ​បន្តិច​ក្រោយមក​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ ស្លាប់​ផ្កាប់មុខ​អណ្ដែត​ទឹក ក្នុង​ស្ថានភាព​ហើម​ស្អុយ​ទៅ​ហើយ ទើប​ប្រញាប់​អុំទូក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

បុរស​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក​គាត់​ក៏​បាន​រាយការណ៍​ប្រាប់​លោក​មេ​ភូមិ​ព្រែក​តាឡុ​ង​ឲ្យ​ដឹង​អំពី​ហេតុការណ៍​នេះ ហើយ​លោក​មេ​ភូមិ​ក៏​បាន​រាយការណ៍​បន្ត​ទៅ​កាន់​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ។ លុះដល់​វេលា​ម៉ោង​២២​យប់​ថ្ងៃ​ដដែល ទើប​ឃើញ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​នោះ ប៉ុន្តែ​រក​សព​មិន​ឃេ​ី​ញ​ឡើយ ។

អ្នកនេសាទ​ត្រី​ខាងលើ​បាន​ប្រាប់​បន្ត​ថា រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៤ សមត្ថកិច្ច​ក៏​បាន​ទៅ​ហៅ​រូប​គាត់​មក​ធ្វើការ​សាកសួរ​បំភ្លឺ និង​ទៅ​ចង្អុល​ប្រាប់​ពី​ចំណុច​កេ​ី​ត​ហេតុ ទើប​រក​ឃើញ ។ ព្រោះ​ចំណុច​កើតហេតុ​នោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្លូវ ហើយ​ក៏​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ដល់​ផង​ដែរ ចំណែក​រូប​គាត់​បាន​ប្រទះ​ឃើញ​សាកសព​ខាងលើ​ដោយ​ចៃដន្យ​ប៉ុណ្ណោះ ។

ដោយឡែក​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ រួម​ជាមួយ​នគរបាល​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ ។ ក៏​បាន​ធ្វើ​កោសល្យវិច័យ​សាកសព​នោះ​ផង​ដែរ ហើយ​លទ្ធផល​រក​ឃើញ​ថា ជន​រង​គ្រោះ គឺ​ស្លាប់​ដោយសារ​លង់ទឹក​មិន​ជាប់​ពាក់ព័ន្ធ​និង​ករណី​អ្វី​ផ្សេង​ឡើយ ។

បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​នាំ​យក​សាកសព​ជន​រង​គ្រោះ​ខាង​លើ​ទៅ​តម្កល់​ទុក​នៅ​វត្ត​សំបួរមាស​ធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ ដើម្បី​ទៅ​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ