ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិនម្នាក់បើករថយន្ត​ទាំ​ងងុយដេក រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន​មហាវិថី​ស៊ីជី​ន​ពីង រង​ការ​ខូចខាត

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ខណៈ​កំពុង​បើករថយន្ត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ស៊ី​វី​អ៊ិ​ច ១​គ្រឿង ស្រាប់តែ​ងងុយដេក ហើយ​ងោក​១​ភាំង ក៏​បាន​រេ​ចង្កូត…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ខណៈ​កំពុង​បើករថយន្ត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ស៊ី​វី​អ៊ិ​ច ១​គ្រឿង ស្រាប់តែ​ងងុយដេក ហើយ​ងោក​១​ភាំង ក៏​បាន​រេ​ចង្កូត ជ្រុល​បុក​បង្កាន់ដៃស្ពាន មហាវិថី​ស៊ីជី​ន​ពីង ពេញទំហឹង បណ្ដាល​ឲ្យ​បង្កាន់ដៃស្ពាន បាក់​និង​វៀច ហើយ​រថយន្ត បាន​រង​ការ​ខូចខាត​ខ្ទេច​មុខ​ទាំងស្រុង​តែ​ម្ដង ប៉ុន្តែ​សំណាងល្អ ពុំ​បាន​បណ្ដាល​ឲ្យ​បុរស​ជនជាតិ​ចិន​រូប​នោះ រង​របួស​នោះ​ឡើយ ។

ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តាម​មហាវិថី​ស៊ីជី​ន​ពីង ហៅ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ស្ថិត​នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​អ្នកដំណើរ ដែល​បានឃើញ​ហេតុការណ៍​នោះ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ស៊ី​វី​អ៊ិ​ច ១​គ្រឿង ព​ណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2BY-8408 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​គួរសម​ដែរ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​មហាវិថី​ស៊ីជី​ន​ពីង នោះ​ពេញទំហឹង​តែ​ម្ដង ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បាន​បណ្ដាល​ឲ្យ​បង្កាន់ដៃស្ពាន បាក់​និង​វៀច ហើយ​រថយន្ត​បាន​រង​ការ​ខូចខាត​ខ្ទេច​មុខ​ទាំងស្រុង​តែ​ម្ដង ប៉ុន្តែ​សំណាងល្អ​ពុំ​បាន​បណ្ដាល​ឲ្យ​បុរស​ជនជាតិ​ចិន​រូប​នោះ រង​របួស​នោះ​ឡើយ​។ បុរស​នេះ​បាន​បើកទ្វារ​ចុះ​ពីលើ​រថយន្ត​ដោយ​សុវត្ថិភាព ដែល​មើលទៅ​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ​ថា គាត់​គ្មាន​របួស​បែប​នេះ​ទេ ព្រោះ​បុក​លាន់​សូរ​ខ្លាំង​ណាស់ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ និង​នគរបាល​ចរាចរ​ខណ្ឌដង្កោ បាន​ចុះ​ទៅ​កាន់​ទីនោះ ហើយ​បុរស​ជនជាតិ​ចិន​ខាងលើ បាន​ប្រាប់​នគរបាល​ថា គាត់​ងងុយដេក និង​ងោក​ក្នុង​ពេល​កំពុង​បើកបរ ទើប​ជួប​រឿង​បែប​នេះ​។ បន្ទាប់​មក​នគរបាល បាន​ធ្វើការ​វាស់វែង រួច​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​ចំពោះ​ការ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ