រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបយកម្ម និងសំណង់ បានគូសបញ្ជាក់ថា យើងទាំងអស់គ្នា ត្រូវចូលរួមរៀបចំកម្ពុជាមាតុភូមិយើង ឱ្យក្លាយទៅជាទឹកដីសុវណ្ណភូមិ ដែលអាចគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នូវធនធាន និងសក្តានុពល ដោយឈរលើគោលការណ៍ ឯករាជ្យ ម្ចាស់ការ និងខ្លួនទីពឹងខ្លួន ។
យោងតាមបណ្តាញសង្គមរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ នៅក្នុងពិធីបិទសិក្ខាសាលា ស្តីពី បទពិសោធន៍ នៃការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និងហុងកុង បានរំលឹកពីទស្សនៈ ដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឱ្យមានការចូលរួមពីយើងទាំងអស់គ្នា ដើម្បីប្រែក្លាយកម្ពុជា ឱ្យទៅជាទឹកដីសុវណ្ណភូមិ តាមរយៈការរៀបចំទីក្រុង ទីប្រជុំជន និងការបែងចែកតំបន់ទៅតាមសក្តានុពល ដែលអាចគ្រប់គ្រង និងប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាបាន នូវកំណើនសេដ្ឋកិច្ច ស្ថេរភាពសង្គម បង្កើតការងារ និងបង្កើនចំណូល ជូនប្រជាជន ៕
ចែករំលែកព័តមាននេះ