ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកកម្មករបុ.កជាមួយកុងតឺន័រ លើផ្លូវជាតិលេខ៤ ស្លា.ប់២នាក់ របួសធ្ងន់ស្រាល២៥នាក់​

1 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ តាម​ប្រភព​ពី​លោក សេង​ សូ​រី​ណា អធិការ​ស្ដីទីនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ​បាន​ឱ្យ​ដឹងព័ត៌មានជា​បឋម​ថា នៅ​វេលា​ម៉ោង៧និង​៥០នាទី​ព្រឹក​ថ្ងៃ​ទី២៨ សីហា ​តាម​ផ្លូវ​​ជាតិលេខ…

ខេត្ត​ព្រះ​សីហ​នុ​ ៖ តាម​ប្រភព​ពី​លោក សេង​ សូ​រី​ណា អធិការ​ស្ដីទីនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ​បាន​ឱ្យ​ដឹងព័ត៌មានជា​បឋម​ថា នៅ​វេលា​ម៉ោង៧និង​៥០នាទី​ព្រឹក​ថ្ងៃ​ទី២៨ សីហា ​តាម​ផ្លូវ​​ជាតិលេខ 4 ត្រង់​ចំណុច​ក្បែរ​វិទ្យាល័យ​ស្រុក​​កំពង់​សិលា​ ខេត្តព្រះសីហនុ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​ទួរី​ស​ដឹក​កម្មករ​បុកជាមួយ​​រថយន្ត​កុង​តី​ន័​រ ​ក្នុង​ទិស​ដៅ​​បញ្ច្រាសគ្នា ​បណ្ដាល​​ឱ្យស្លាប់២នាក់ និង​របួសធ្ងន់ស្រាលចំនួន​២៥នាក់ ។​

​ភាគីខាង​រថយន្ត​កូរ៉េ​ ដឹក​ទំនិញ​ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ កោះកុង 3A-0815 មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​ភ្នំពេញ អ្នក​បើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។

​ភាគីខាង​រថយន្ត​សាំ​យ៉ុ​ង ដឹកកម្មករ ពាក់​ស្លាក​លេខ កំពត​ 2A-1524 បើកបរ​ដោយ​ឈ្មោះ ផា​ន ភ័​ក្រ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ របួសធ្ងន់ ពេលបញ្ជូន​ដល់​មន្ទីរពេទ្យ​ក៏បាន​ស្លាប់​ ។ ជនរងគ្រោះមាន​ទីលំនៅ ភូមិ​វាល ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ និងឈ្មោះ រ៉ូ ហ្វី​យ៉ា ភេទ​ស្រី អាយុ ២៥​ឆ្នាំ ជា​ខ្មែរ​អុ​ី​ស្លា​ម រស់នៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ​រថយន្ត​កូរ៉េ​ ដឹក​ទំនិញ មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាងលើ រថយន្ត​បាន​ឡើង​វ៉ា​ជែង​ជាមួយ​រថយន្ត​មួយ​ផ្សេង​ទៀត ក៏​បានរ៉េ​ចង្កូត​បុក​រថយន្ត​សាំ​យ៉ុ​ង​ដឹក​កម្មករ​រោងចក្រ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​(​ពី​កើតទៅ​លិច ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យស្លាប់២នាក់ និងរបួសធ្ងន់ស្រាលចំនួន២៥នាក់ ។

​ក្រោយពេលកើតហេតុ ​កម្លាំង​មូលដ្ឋានអាវុធហត្ថ​ស្រុក​កំពង់​សីលា​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​កំពង់​សីលា នៅ​ការពារ​ទីតាំង​កើ​​ត​ហេតុ និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព​ក​ក្ត​វិ​ទ ​ស្រុក​កំពង់​សីលា និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល​។

​ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ