ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ចាស់វស្សា​មុខ​ដដែល​ៗ តែ ​គឹ​ម​សាន ចេញ​ពីគុ.កនៅ​តែ​ឆ្មក់​ធ្វើ​សកម្មភាព​ក្នុង​បទល្មើស​​រ៉ែ​មាស​ដដែល

2 ខែ មុន
  • ភ្នំពេញ

បើ​ទោះបីជា​រដូវវស្សា​ភ្លៀង​ធ្លាក់​ជោក​ជាំ យ៉ាងណា​ក៏​ដោយ ក៏​បញ្ហា​ការ​ធ្វើ​រណ្ដៅ​រ៉ែ​មាស ​ដោយ​ដាក់​គ្រឿង​បំផ្ទុះ​ខុសច្បាប់ នៅ​តែ​បន្ត​កើត​មាន​ជា​ធម្មតា តាម​រយៈ​មុខ​ឈ្មួញ​ដដែល​ៗ ​លោក តែ គឹ​ម​សាន​ នៅ​​ឃុំ​ចុង​ផ្លាស់​ស្រុក…

បើ​ទោះបីជា​រដូវវស្សា​ភ្លៀង​ធ្លាក់​ជោក​ជាំ យ៉ាងណា​ក៏​ដោយ ក៏​បញ្ហា​ការ​ធ្វើ​រណ្ដៅ​រ៉ែ​មាស ​ដោយ​ដាក់​គ្រឿង​បំផ្ទុះ​ខុសច្បាប់ នៅ​តែ​បន្ត​កើត​មាន​ជា​ធម្មតា តាម​រយៈ​មុខ​ឈ្មួញ​ដដែល​ៗ ​លោក តែ គឹ​ម​សាន​ នៅ​​ឃុំ​ចុង​ផ្លាស់​ស្រុក កែវ​សីមា ខេត្តមណ្ឌលគិរី​ ។

អាជ្ញាធរ​ខេត្ត​និង​ស្ថាប័ន​ជំនាញ​ធ្វើ​ហាក់ដូចជា​មិនដឹងមិនឮ ក្រោម​អ្វី​ដែល​ឈ្មួញ​រូប​នេះ​ដើរ​ទះ​ដើមទ្រូង​ស្រែ​កអួត​ថា ពួក​គេ​បាន​ចែក​ផល​លាភ​ដល់​ថ្នាក់ដឹកនាំ​និង​ស្ថាប័ន​ជំនាញ​នៅ​ក្នុង​ខេត្ត​រួចរាល់​អស់​ហើយ​ ​។ មិនដឹង​ថា តើ​ការ​អួត​ក្អេងក្អាង​របស់​លោក​តែ គឹ​ម​សាន ជា​ការ ពិត​ក្នុង​កម្រិត​ណា​មួយ​នោះ​ទេ​ ។

វា​ហាក់ដូចជា​ត្រឹមត្រូវ​និង​សម​ស្រប​ដែរ ចំពោះ​សម្ដី​លោក​តែ គឹ​ម​សាន ដែល​អាង​ស្បែក​ជា​មន្ត្រី​យោធា នៅ​ក្នុង​សកម្មភាព​នៃ​ការ​ដាក់​គ្រឿង​បំផ្ទុះ​យក​រ៉ែ​មាស​នៅ​ឃុំ​ចុង​ផ្លាស់​នោះ​ ។ ព្រោះថា គេ​ឃើញ​មាន​មន្ត្រី​រដ្ឋបាល​សាលាខេត្ត និង​ស្ថាប័ន​ជំនាញ​គ្រាន់តែ​បាន​ដឹក​ដៃ​គ្នា​ទៅ​អើត​ឈ្ងោក​មើល​ទីតាំង​ធ្វើ​រណ្ដៅ​រ៉ែ​មាស នោះ​តែ​ប៉ុណ្ណោះ ដោយ​មិន​ព្រម​ចាត់វិធានការ​កាត់​ផ្ដាច់​ឫសគល់​ឈ្មួញ តែ គឹ​ម​សាន នេះ​ឡើយ​ ។

មាន​ន័យ​ថា អស់លោក​មន្ត្រី​មាន សមត្ថកិច្ច​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ចាត់​ទុក​លោក​តែ គឹ​ម​សាន គឺជា​ឆ្នាំងបាយ​ដ៏​ឆ្ងាញ់​ពិសារ​ ។ ហេតុ​ដូច្នេះ​ហើយ ​បានជា​រាប់​ឆ្នាំ​កន្លង​មកនេះ ឈ្មួញ​មុខ​ដដែល​ៗ​ធ្លាប់​ជាប់​គុក​កន្លង​មក ពេល​ចេញ​មកវិញ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​ដោយ​មិន​ញញើត​ ។

សព្វ​ថ្ងៃនេះ​ឈ្មួ​​ញ​​តែ​ គឹ​ម​សាន ​ប្រើ​កម្លាំង​កម្មករ​សង់ផ្ទះ​គ្រប លើ​រណ្ដៅ​រ៉ែ​មាស​រួច​ទើប​បំផ្ទុះ​ជា​ក្រោយ​ ។ មើលទៅ​ហាក់ ដូច​ជា​ផ្ទះ​ប្រជាពលរដ្ឋ​ធម្មតា ប៉ុន្តែ​នៅ​ខាងក្រោម​ផ្ទះ​នោះ​គឺជា​រណ្តៅ​រ៉ែ​មាស​សុទ្ធសាធ​។ នៅ​ពេល​នេះ ​បើ​ទោះបីជា​រដូវវស្សា​យ៉ាងណា​ក៏​ដោយ ឲ្យ​តែ​មេឃ​មិន​ភ្លៀង​ក្នុង​រយៈ ពេល​១​ថ្ងៃ​គឺ​ក្រុម​លោក​តែ គឹ​ម​សាន អាច​ធ្វើ​សកម្មភាព​ជីក​យក​រ៉ែ​មាស​បាន​ដោយ​ស្រួល​ ។ ​

ព័ត៌មាន​បន្ថែម​នឹងមានផ្សាយជូន​នៅលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ