ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​កម្ពុជា ​ធ្លាក់​ចុះ​ជាង​២០​ភាគរយ

3 ខែ មុន
  • ភ្នំពេញ

កត្តា​បម្រែបម្រួល​អាកាសធាតុ និង​ការ​ប្រកួតប្រជែង​ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​ពី​ប្រទេស​ជិតខាង​បាន​ទាញ​ទម្លាក់​ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​តែ​ទន្ទឹម​ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​ធ្លាក់​ចុះ​នោះ​ផ្លែ​ចេក​ស្រស់​ទាំងនោះ​ក៏​លោត​ចូល​ក្នុង​ទីផ្សារ​ក្នុងស្រុក​ដែរ ។ លោក ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអោយ​ដឹង​ថា…

កត្តា​បម្រែបម្រួល​អាកាសធាតុ និង​ការ​ប្រកួតប្រជែង​ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​ពី​ប្រទេស​ជិតខាង​បាន​ទាញ​ទម្លាក់​ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​តែ​ទន្ទឹម​ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​ធ្លាក់​ចុះ​នោះ​ផ្លែ​ចេក​ស្រស់​ទាំងនោះ​ក៏​លោត​ចូល​ក្នុង​ទីផ្សារ​ក្នុងស្រុក​ដែរ ។

លោក ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអោយ​ដឹង​ថា ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ធ្លាក់​ចុះ​ប្រមាណ​ជា​២០​ភាគរយ ក្នុង​រយៈពេល​៧​ខែ​ដំបូង​ឆ្នាំ​នេះ ។ លោក ឃឹម ហ្វី​ណ​ង់ បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា «​បាទ​សូម​បញ្ជាក់​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​បន្តិច​ដោយសារ​មាន​ហេតុផល​ពីរ ។ ទី​១ ហេតុផល​ធំ​ជាងគេ​នោះ គឺ​ដោយសារ​បម្រែបម្រួល​អាកាសធាតុ ធើ្វ​អោយ​ផលិតកម្ម​ចេក​ស្រស់​របស់​យើង មានការ​ធ្លាក់​ចុះ អីចឹង​ការ​នាំ​ចេញ​របស់​យើង​ក៏​មានការ​ធ្លាក់​ចុះ​ទៅ​តាម​ហ្នឹង​ដែរ ។ ទី​២ គឺ​យើង​ចាប់ផ្តើម​ទទួល​បានការ​ប្រកួតប្រជែង​សម្រាប់​ទីផ្សារ​ចិន​នេះ ពី​ប្រទេស​វៀតណាម ហើយដោយ​សារ​ប្រទេស​វៀតណាម គេ​នៅ​ព្រំប្រទល់​គៀក​នឹង​ប្រទេស​ចិន​ស្រាប់​» ។

លោក ឃឹម ហ្វី​ណ​ង់ បន្ត​ថា បច្ចុប្បន្ន​នេះ​ការ​ធ្លាក់​ផលិតកម្ម (​ការ​អោយ​ផល​ផ្លែ​ចេក​ស្រស់​) ប្រទេស​វៀតណាម​ស្រ​វ៉ា​ចាប់​យក​អតិថិជន​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា ។ ហេតុផល​ទាំងនេះ​ធ្វើ​អោយ​ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​មានការ​ថយ​ចុះ​ប្រមាណ​២០​ភាគរយ តែ​កម្ពុជា​នឹង​រំពឹង​ទុក​ថា អ្វី​ៗ​នឹង​ប្រសើរ​ឡើង​ក្នុង​ឆ្នាំ​ក្រោយ ។

អ្នកលក់​ផ្លែ​ឈើ​ស្រស់​ម្នាក់​ឈ្មោះ ម៉ាក់ ស្រី​ណា បានអោយ​ដឹង​ថា ផ្លែ​ក​ចេកអំបូង​លឿង បាន​ដាក់​លក់​លើ​ទីតាំង​ហាង​របស់​ខ្លួន​ក្នុង​តម្លៃ​២​ដុល្លារ​លើ ទម្ងន់​ចាប់ពី​៧០០-៩០០​ក្រាម ។ នៅ​តាម​បញ្ជ​ផ្សារ​ទំនើប​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​បាន​ដាក់​តាំង​លក់​ផ្លែ​ចេកអំបូង​លឿង​របស់​កម្ពុជា ក្នុង​មួយ​ស្និត​ផ្លែ​ក​ចេកអំបូង​លឿង MPRO មាន​លេខ​កូដ​បញ្ជាក់​៤៣៦៩៨៧ មួយ​ស្និត​តម្លៃ​១១.៩០០​រៀល ឬ​២.៩០​ដុល្លារ ។

តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអោយ​ដឹង​ថា ក្នុង​រយៈពេល​៧​ខែ ដើមឆ្នាំ​នេះ​កម្ពុជា​នាំ​ចេញ​ផ្លែ​ចេកអំបូង​លឿង​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន​ជាង​១៤៣.៤៨១​តោន ទទួល​បាន​ទឹកប្រាក់​ចំនួន​ជាង​៩៦.៧១៣.៨៦៦​ដុល្លារ​អា​មេ​រិ​ក ។ ប្រភព​ដដែល​បន្ត​ថា ទីផ្សារ​សំខាន់​ៗ​ក្នុង​ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​កម្ពុជា រួម​មាន​ប្រទេស​ចិន ជប៉ុន កូរ៉េ និង​ប្រទេស​វៀតណាម ។ របាយការណ៍​បន្ត​ថា គិត​ត្រឹម​រយៈពេល​៧​ខែ​នេះ ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់ ធ្លាក់​ចុះ​ប្រមាណ​ជា ២០,៥៩ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ