ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជំនាញ​ប្រាប់​ឱ្យ​ប្រទេស​ថៃ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​អុត​ស្វា​ប្រភេទ​ថ្មី

3 ខែ មុន

ទី​ក្រុង​បាងកក៖ អ្នក​ជំនាញ​​​សុខា​ភិបាល​ព្រមាន​​​ថា​​ប្រទេស​ថៃ​ត្រូវ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​​​ចំពោះ​ករណី​ផ្ទុះ​​ជំងឺ​អុត​ស្វា​ប្រភេទ​ថ្មី​ដែល​អាច​នឹង​ផ្ទុះ​ឡើង​​។​​ លើក​នេះ​ផ្ទុះ​ឡើង​ក្លាយ​ជា​ជំងឺ​ឆ្លង​ជា​សាកល​តែ​ម្ដង​។ បណ្ឌិត​យ៉ង ភូវ៉ូរ៉ាវ៉ាន់​ជា​អ្នក​ជំនាញ​ខាង​មេរោគ​​ឆ្លង​បាន​ថ្លែង​​​ថា​ «​ករណី​​​មេរោគ​អុត​ស្វា​ប្រភេទ​ថ្មី​​ ក្លេត​វាន់​ប៊ី (Clade 1b) អាច​ឆ្លង​តាម​តំណក់​ទឹក​តូច​ៗ​ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ​​។…

ទី​ក្រុង​បាងកក៖ អ្នក​ជំនាញ​​​សុខា​ភិបាល​ព្រមាន​​​ថា​​ប្រទេស​ថៃ​ត្រូវ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​​​ចំពោះ​ករណី​ផ្ទុះ​​ជំងឺ​អុត​ស្វា​ប្រភេទ​ថ្មី​ដែល​អាច​នឹង​ផ្ទុះ​ឡើង​​។​​ លើក​នេះ​ផ្ទុះ​ឡើង​ក្លាយ​ជា​ជំងឺ​ឆ្លង​ជា​សាកល​តែ​ម្ដង​។ បណ្ឌិត​យ៉ង ភូវ៉ូរ៉ាវ៉ាន់​ជា​អ្នក​ជំនាញ​ខាង​មេរោគ​​ឆ្លង​បាន​ថ្លែង​​​ថា​ «​ករណី​​​មេរោគ​អុត​ស្វា​ប្រភេទ​ថ្មី​​ ក្លេត​វាន់​ប៊ី (Clade 1b) អាច​ឆ្លង​តាម​តំណក់​ទឹក​តូច​ៗ​ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ​​។

លោក​ថ្លែង​ថា​ក្លេត​វាន់​ប៊ី​ដែល​កំពុង​ផ្ទុះ​​នៅ​ប្រទេស​កុង​ហ្គោ​​មាន​ចរិត​កាច​សាហាវជាង​មេរោគ​​​ក្លេត​ធូ​(Clade 2) ដែល​ធ្លាប់​កើត​មាន​នៅ​ប្រទេស​ថៃ​។ មេរោគ​ក្លេត​វាន់​ប៊ី​​នៅ​កុង​ហ្គោ​​​កើត​ឡើង​​​ចំពោះ​កុមារ និង​មនុស្ស​ពេញ​វ័យ​​​ទាំង​បុរស​ និង​ស្ត្រី​​។​ ប៉ុន្តែ​អ្នក​ដែល​រង​គ្រោះ​ខ្លាំង​រហូត​ដល់​ស្លាប់​ភាគ​ច្រើន​ជា​កុមារ​​។ ក្លេត​វាន់​ច្រើន​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ពាល់​គ្នា​ដោយ​ផ្ទាល់​ ​និង​ឆ្លង​តាម​រយៈ​តំណក់​ទឹក​​តូច​ៗ​។ ដូច្នេះ មេរោគ​នេះ​ឆ្លង​ខ្លាំង​ជាង​​មេរោគ​ក្លេត​ធូ​​ព្រោះ​ក្លេត​ធូ​ឆ្លង​​តាម​រយៈ​ការ​ប៉ះ​ពាល់​គ្នា​តែ​ប៉ុណ្ណោះ​។

បណ្ឌិត​រូប​នេះ​ពន្យល់​ថា​​មេរោគ​​ក្លេត​វាន់ និង​ក្លេត​ធូ​ និង​មេរោគ​ក្លាយ​ពូជ​ពី​មេរោគ​ទាំង​២​នេះ​អាច​ឆ្លង​ទៅ​កុមារ និង​មនុស្ស​ពេញ​វ័យ​​ទាំង​បុរស​ និង​ស្ត្រី​​​។ ប៉ុន្តែ​មេរោគ​​ក្លេត​ធូ​ប៊ី​​៩៨%​ច្រើន​កើត​មាន​ចំពោះ​បុរស​ ជា​ពិសេស​បុរស​ដែល​ស្រឡាញ់​បុរស​ដូច​គ្នា​។ ទន្ទឹម​នឹង​នោះ នាយក​ដ្ឋាន​គ្រប់​គ្រង​ជំងឺ​ឆ្លង​នៅ​ប្រទេស​ថៃ​ទើប​តែ​ចេញ​សេចក្ដី​ប្រកាស​​​​នៅ​ថ្ងៃ​ចន្ទ​ដើម្បី​បញ្ជាក់​ពី​ស្ថាន​ភាព​ជំងឺ​អុត​ស្វា​​​បន្ទាប់​ពី​គេ​រក​ឃើញ​អ្នក​ឆ្លង​​មេរោគ​ក្លេត​ធូ​ប៊ី​ (Clade 2b) ​កើន​ឡើង​ដល់​មួយ​រយ​នាក់​នៅ​ប្រទេស​ថៃ​។

នាយក​ដ្ឋាន​ខាង​លើ​នេះ​​បាន​បញ្ជា​ឱ្យ​មន្ទីរ​ពេទ្យ​ និង​ស្ថាប័ន​​ពាក់​ព័ន្ធ​ដទៃ​ទៀត​អនុវត្ត​​ឱ្យ​បាន​ហ្មត់​ចត់​ទៅ​តាម​គោល​ការណ៍​ណែ​នាំ​នៅ​ពេល​បំពេញ​ការ​ងារ​នៅ​ក្នុង​ទី​តាំង​ដែល​ងាយ​ប្រឈម​នឹង​ជំងឺ​អុត​ស្វា​។ នាយក​ដ្ឋាន​ក៏​បាន​បញ្ជា​ឱ្យ​ប៉ុស្តិ៍​ឆែក​​ឆេរ​នៅ​តាម​ច្រក​ព្រំ​ដែន​អន្តរ​ជាតិ​​ត្រូវ​តែ​ពិនិត្យ​តាម​ដាន​អ្នក​ដំណើរ​ដែល​មក​ពី​ទ្វីប​អាហ្វ្រិក​។​ ជា​ពិសេស​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ដន​មឿង, សុវណ្ណ​ភូមិ និង​​កំពង់​ផែ​ឡែម​ឆាបាង​​។​​

នាយក​ដ្ឋាន​វិទ្យា​សាស្ត្រ​​សុខា​ភិបាល​ថៃ​ត្រូវ​ធានាថា​ខ្លួន​ត្រៀម​បម្រុង​គ្រប់​គ្រាន់​ទាំង​ផ្នែក​មន្ទីរ​ពិសោធ និង​គ្រឿង​បរិក្ខារ​ពេទ្យ​ដើម្បី​ត្រៀម​ទប់​ទល់​ករណី​ផ្ទុះ​ជំងឺ​នេះ​នៅ​ក្នុង​ទ្រង់​ទ្រាយ​ធំ​។ អង្គ​ការ​សុខ​ភាព​ពិភព​លោក​​​ទើប​តែ​​​ប្រកាស​អាសន្ន​ផ្នែក​សុខា​ភិបាល​បន្ទាប់​ពី​គេ​រក​ឃើញ​ប្រទេស​កាន់​តែ​ច្រើន​ឡើង​ៗ​ផ្ទុះ​ជំងឺ​អុត​ស្វា​នេះ​។

ជា​អាទិ៍៖ ​ប្រទេស​កុងហ្គោ, ប៊ូរូនឌី (Burundi), កេន​យ៉ា (Kenya), រ៉ូវ៉ាន់ដា (Rwanda) និង​អ៊ូហ្កង់​ដា (Uganda)។ ចាប់​ពី​ឆ្នាំ​២០២២​-​២០២៤​ មនុស្ស​១៤៥២០​នាក់​នៅ​ទូទាំង​ពិភព​លោក​បាន​​ឆ្លង​ជំងឺ​អុត​ស្វា​ប្រភេទ​វាន់​ប៊ី (1b) បណ្ដាល​ឱ្យ​ស្លាប់​៤៥៦​នាក់​។ នេះ​បើ​យោង​តាម​នាយក​ដ្ឋាន​គ្រប់​គ្រង​ជំងឺឆ្លង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ