ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ គ្មានអ្វីជាសម្ងាត់ទេ ចំពោះនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​ថា រឿង​នយោបាយ​អភិវឌ្ឍន៍​តំបន់ត្រីកោណ CLV គ្មាន​អ្វី​ការ​សម្ងាត់​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​ថា រឿង​នយោបាយ​អភិវឌ្ឍន៍​តំបន់ត្រីកោណ CLV គ្មាន​អ្វី​ការ​សម្ងាត់​នោះ​ទេ ។

យោង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម របស់​សម្តេច នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៤ សម្តេច​បាន​បង្ហាញ​នូវ​សេចក្តីសម្រេច​របស់​រដ្ឋសភា​ពាក់ព័ន្ធ និង​ការ​បង្កើត​គណៈកម្មការ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៃ​គណៈកម្មការ​អន្តរ​សភា​កម្ពុជា​-​ឡាវ​-​វៀតណាម ដើម្បី​ធ្វើការ​ជំរុញ និង​តាមដាន​ការ​អនុវត្ត​នូវ​នយោបាយ​អភិវឌ្ឍន៍​តំបន់ត្រីកោណ CLV ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា សេចក្ដីសម្រេច​របស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លេខ​០៧៤ រ​.​ស ចុះ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១០ ស្ដី​ពី​ការ​បង្កើត​គណៈកម្មការ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៃ​គណៈកម្មការ​អន្តរ​សភា​កម្ពុជា​-​ឡាវ​-​វៀតណាម ដើម្បី​ធ្វើការ​ជំរុញ និង​តាមដាន​ការ​អនុវត្ត​នូវ​នយោបាយ​អភិវឌ្ឍន៍​តំបន់ត្រីកោណ CLV ។

សម្តេច​តេ​ជោ ក៏​សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០០៨ ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៤ រដ្ឋសភា​មាន​គណបក្ស​៥ បាន​ទទួល​អាសន​:​នៅ​ក្នុង​រដ្ឋសភា​ដែល​ក្នុង​នោះ ៖ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​បាន​៩០​កៅអី​, គណបក្ស​សម រង្សី ទទួល​បាន​២៦​កៅអី , គណបក្ស​សិទ្ធ​មនុស្ស​ទទួល​បាន ៣​កៅអី​, គណបក្ស​នរោត្តម រណឫទ្ធិ​ទទួល​បាន ២​កៅអី​, គណបក្ស ហ្វុ​ន​ស៊ី​ន​ប៉ិច​ទទួល​បាន​២​កៅអី ។

នៅ​ឆ្នាំ​២០១០ រដ្ឋសភា​កម្ពុជា រដ្ឋសភា​ឡាវ និង​រដ្ឋសភា​វៀតណាម បាន​បង្កើត​រៀងខ្លួន​នូវ​គណ​:​កម្ម​ការ​សភា ដើម្បី​តាមដាន​ត្រួតពិនិត្យ និង​ជំរុញ​ការ​អនុវត្ត​នយោបាយ​អភិវឌ្ឍ​តំបន់ត្រីកោណ​ក្នុង​ដែន​ប្រទេស​រៀង​ៗ​ខ្លួន ។ គណបក្ស​សម រង្សី និង​គណបក្ស​ផ្សេង​ទៀត​ដែល​មាន​តំណាងរាស្ត្រ​ក្នុង​ខេត្តក្រចេះ ស្ទឹង​ត្រែង រតនគីរី និង​មណ្ឌល​គី​រី រឺ​សមាជិក​ព្រឹទ្ធសភា​មណ្ឌល​៨ បាន​ចូលរួម​ក្នុង​គណ​:​កម្ម​ការ​សភា​នេះ ហើយ​គណ​:​កម្ម​ការ​នេះ​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​រដ្ឋសភា និង​ព្រឹទ្ធសភា​យ៉ាង​ទូលំទូលាយ​ដែរ ។

ក្នុង​សេចក្ដីសម្រេច​នេះ លោក ឡុ​ង រី មក​ពី​តំណាងរាស្ត្រ​ខេត្តក្រចេះ​របស់​គណបក្ស សម រង្សី (​ពេល​នោះ​) ជា​សមាជិក​មាន​លេខ​រៀង​១៤​ក្នុង​បញ្ជី​គណ​:​កម្ម​ការ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ