ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​កាន់តែ​ច្រើន​ខ្ចី​លុយ​ធនាគារ​ចាយ​ផ្ទាល់​ខ្លួន

3 ខែ មុន
  • ភ្នំពេញ

​គិត​ត្រឹម​ត្រីមាស​ទី​២​ឆ្នាំ​នេះ ពលរដ្ឋ​ខ្មែរ​ដែល​ខ្ចី​លុយ​ពី​ធនាគារ និង​មីក្រូ​ហិ​រញ្ញា​វត្ថុ ដែល​ប្រើប្រាស់​ក្នុង​លក្ខណៈ​ផ្ទាល់ខ្លួន កើន​រហូត​ដល់​ជាង ៤​ភាគរយ​។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​ចេញផ្សាយ​ដោយ​ការិយាល័យ​ឥណ​ន​ទាន​កម្ពុជា (Credit Bureau Cambodia)…

​គិត​ត្រឹម​ត្រីមាស​ទី​២​ឆ្នាំ​នេះ ពលរដ្ឋ​ខ្មែរ​ដែល​ខ្ចី​លុយ​ពី​ធនាគារ និង​មីក្រូ​ហិ​រញ្ញា​វត្ថុ ដែល​ប្រើប្រាស់​ក្នុង​លក្ខណៈ​ផ្ទាល់ខ្លួន កើន​រហូត​ដល់​ជាង ៤​ភាគរយ​។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​ចេញផ្សាយ​ដោយ​ការិយាល័យ​ឥណ​ន​ទាន​កម្ពុជា (Credit Bureau Cambodia) ។

របាយការណ៍​ត្រីមាស​ទី​២ ឆ្នាំ​២០២៤ របស់​ការិយាល័យ​ឥណទាន​កម្ពុជា​ហៅ​កាត់ CBC បាន​បង្ហាញ​ថា គិត​ត្រឹម​បំណាច់​ខែកក្កដា ឆ្នាំ​២០២៤ នេះ​ចំនួន​គណនី​ឥណទាន​លក្ខណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​មានការ​កើនឡើង​ចំនួន ៤,៧៥​ភាគរយ ប្រៀប​ពី​ត្រីមាស​មុន ដែល​ធ្វើ​ឲ្យ​គណនី​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប​ដល់​ទៅ ១,៩២ លាន​គណនី ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ចំណោម​ចំនួន​នេះ ៨១,៤៤​ភាគរយ ជា​ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ខណៈ​ចំណែក​តូច​ជាងគេ​គឺ​កម្ចី​ប័ណ្ណឥណទាន ដែល​មាន ៧,៩៧ ភាគរយ និង កម្ចី​អចលនទ្រព្យ​មាន ១០,៥៩ ភាគរយ ។

នៅ​ពេល​ដែល​សួរ​អំពី​ថា “​តើ​ឥណទាន​លក្ខណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​មាន​អ្វីខ្លះ​”​មន្ត្រី​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា បាន​អះអាង​ថា ឥណទាន​សម្រាប់​ប្រើប្រាស់​សម្រាប់​តំរូវការ​ផ្ទាល់ខ្លួន​គឺជា​កម្ចី​ដែល​បុគ្គល​ប្រើប្រាស់​ដើម្បី ទិញ​សម្ភារៈ ការ​អប់រំ និង​តម្រូវការ​ផ្សេង​ៗ​ទៀត ប៉ុន្តែ​មិន​បាន​លំអិត​លើ​ប្រភេទ​នៃ​សេវាកម្ម​ឥណទាន​នេះ​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ