ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​តុលាការ​ក្នុង​ករណី​កត់​ឆ្នោត​វៀតណាម

3 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ បាន​បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​តុលាការ​ខេត្តកណ្តាល ក្រោយ​ពី​ស្ត្រី​រូប​នោះ​ជា​ភ្នាក់ងារ​ចាត់ចែង​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​កត់​ឆ្នោត​វៀតណាម​) ។ គួរ​បញ្ជាក់​ថា…

ខេត្តកណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ បាន​បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​តុលាការ​ខេត្តកណ្តាល ក្រោយ​ពី​ស្ត្រី​រូប​នោះ​ជា​ភ្នាក់ងារ​ចាត់ចែង​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​កត់​ឆ្នោត​វៀតណាម​) ។

គួរ​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​ស្ត្រី​ខាងលើ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៤និង​១៥​នាទី​នៅ​ចំណុច​ភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ស្ត្រី​សង្ស័យ​ឈ្មោះ ពេ​ជ ស្រស់ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កត់​ឆ្នោត​ដោយ​ខុសច្បាប់ មាន​ទីលំនៅ​ភូមិ​ភូ ឃុំ​ខាងលើ​។

ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​ត​តាង​រួម​មាន ១-​ទូរ​សព្ទ័​ដៃ​០១​គ្រឿង ម៉ាក​TECNO LE6 ពណ៌​ទឹកប៊ិច ប្រើ​លេខ​ទូរស័ព្ទ​087926532 ។ ២-​ក្រដាស​A4 កាត់​រួច​មិន​ទាន់​កត់​លេខ​ឆ្នោត​ចំនួន​៣៦​សន្លឹក ។ ៣-​ប៊ិ​ច​១​ដើម ។ ៤-​កាបូប​តូច​ពណ៌​ស មាន​រូប​ឆ័​ត្រ​តូច​ៗ​ពណ៌​ក្រហម​ចំនួន​០១ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ ជិះ​ម៉ូតូ​ល្បាត​តាម​ផ្លូវលំ​ប៊េ​តុង​ក្នុង​មូលដ្ឋាន លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​ប្រទះ​ឃើញ​ស្ត្រី​ជា​ជនសង្ស័យ​អង្គុយ​កត់​កន្ទុយ​លេ​ខ៏​ឆ្នោត​វៀតណាម​) នៅ​ជាប់​នឹង​ចិញ្ចើម​ផ្លូវលំ​បេតុង ទើប​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភូមិធំ បាន​ធ្វើការ​ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន ដើម្បី​យក​មក​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ ពេ​ជ ស្រស់ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​កត់​ឆ្នោត​វៀត​ណាម​អស់​រយ​:​ពេល​០៦​ខែ​មក​ហើយ រហូត​មក​ដល់​បច្ចុប្បន្ន ។ ដោយ​មេ​ម្នាក់​បាន​មក​ទំនាក់ទំនង​ឲ្យ​ខ្លួន​កត់​ឲ្យ តែ​មិន​បាន​ស្គាល់ឈ្មោះ នឹង​លេខ​ទូរ​សព្ទ័​នោះ​ទេ ហើយ​ក្នុង​មួយ​ថ្ងៃ​ៗ​ខ្លួន​កត់​ឆ្នោត​វៀតណាម និង​ឆ្នោត​ខ្មែរ បាន​ប្រាក់​ចំនួន​៥០​ម៉ឺន​រៀល ឬ​អាច​លើស​ក៏​មាន​ដែរ ។ ក្រោយ​ពី​សាកសួរ​រួច​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​បាន ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ស្ត្រី​នោះ​ខ​ទៅ​តុលាការ​ខេត្តកណ្តាល ដើម្បី​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ