រាជធានីភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក អេង សោភា នាយការិយា ល័យនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០២ និង ២០នាទី រំលងអធ្រាត្រ នៅចំណុចមុខផ្ទះលេខ23Eo ផ្លូវលេខ38 ស្ថិតនៅ ភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណី អំពើឃាតកម្ម (ប្រើដែកចុងស្រួចចាក់បណ្តា លឲ្យស្លាប់) និង អំពើលួច (កាច់បំបែកសោរក លួចយកម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ៣នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព កាច់បំបែកសោ ក លួចយកម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ផ្លាកលេខ កំពត 1I-2089 រួចជិះគេចខ្លួន ។
ភ្លាមនោះជនរងគ្រោះឃើញ ក៏ស្រែកឆោរឡោឡើង ហើយក៏មានមិត្តភក្តិរបស់ជនរងគ្រោះ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក CSOOPY ពណ៌ខ្មៅ ដេញតាមជនសង្ស័យ ពេលនោះជនសង្ស័យម្នាក់ដែលអង្គុយខាងក្រោយ បានធ្លាក់ពីលើម៉ូតូ ហើយជនរងគ្រោះស្ទុះចូលទៅចាប់ ទើបមានការប្រវាយប្រតាយប្រតប់គ្នា ជាមួយជនសង្ស័ យម្នាក់នោះ បន្ទាប់មកជនសង្ស័យបានប្រើកាំបិតចុងស្រួច ចាក់ជនរងគ្រោះត្រូវចំដើមទ្រូងខាងឆ្វេង បណ្តាលឲ្យដួលស្លាប់នៅ កន្លែង ហើយជនសង្ស័យ៣នាក់ ក៏ជិះម៉ូតូដែលលួចបានគេចខ្លួនបាត់ ។
លោកវរៈសេនីយ៍ទោ អេង សោភា បន្តថា ៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអ យ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរ បាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២៣និង០០នាទី ទើបចាប់ឃាត់ខ្លួនជនសង្ស័យទាំង០៣ នាក់ ជា បន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងដោយមានការចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តការស្រាវជ្រាវចាប់ឃាត់ខ្លួនអ្នកទទួលផលបន្តគ្នាចំនួន០៤នាក់ បន្ថែមទៀត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៥ និង ០០នាទី នៅចំណុចភូមិទួលខ្លុង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះក្នុងករណីអំពើឃាតកម្មនឈ្មោះ តុញ ខេង ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ បុគ្គលិកចាក់សាំងកាល់តិច ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះក្នុងករណីលួច កាច់បំបែកសោរម៉ូតូ មានឈ្មោះ ស៊ី រ័ត្នផា ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សម្ភារបាត់បង់ម៉ូតូ១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ផ្លាកលេខ កំពត 1I-2089 ។
រីឯជនសង្ស័យទាំង៧នាក់ ដែលចាប់ខ្លួនមាន ៖ ១.ឈ្មោះ សួន បញ្ញា ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ផ្សារដើ មគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាជនដៃដល់ចាក់សម្លាប់ជនរងគ្រោះ និងលួចម៉ូតូ) ។
២-ឈ្មោះ នុត សុផានិត ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (សហចារី) ។
៣-ឈ្មោះ លី សេងហុង ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ (សហចារី) ។
៤-ឈ្មោះ ម៉ម សុវណ្ណ ភេទប្រុស អាយុ៤៧ ឆ្នាំ មុខរបរ រត់ផាសអាប់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (អ្នកទទួលផល) ។
៥-ឈ្មោះ ពៅ សំណាង ហៅ ដែន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅ ភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញ្ញារឮ ខេត្តកណ្តា (អ្នកទទួលផល) ។
៦-ឈ្មោះ ជៀវ សុជាតិ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ គក់ជេររថយន្ត ស្នាក់នៅភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្ត កណ្តាល (អ្នកទទួលផល) ។
៧-ឈ្មោះ ផេង សុខផា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ធ្វើមេនបូជាសព ស្នាក់នៅភូមិទួលខ្លុង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកទទួលផល) ។
វត្ថុតាងចាប់យក ៖
-ម៉ូតូ ១គ្រឿង ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ (ជាម៉ូតូរបស់ជនរងគ្រោះ) ។
-សោរច្នៃសម្រាប់កាច់បំបែក ក ម៉ូតូ ចំនួន៣ដើម និងដងសោភ្ជាប់ ០២ដើម ។
ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ០៣ថង់តូច នឹងសម្ភារផ្សេងៗ មួយចំនួន ។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី តាមនីតិវិធី ៕
ចែករំលែកព័តមាននេះ