ព្រះមហាក្សត្រ យាងទៅចិន សម្តេចតេជោ ក្លាយជាប្រមុខរដ្ឋស្តីទី
រាជធាភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នឹងក្លាយជាមុខតដ្ឋស្តីទី ក្នុងអំឡុងពេលព្រះមហាក្សត្រ យាងទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែសីហា…
រាជធាភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នឹងក្លាយជាមុខតដ្ឋស្តីទី ក្នុងអំឡុងពេលព្រះមហាក្សត្រ យាងទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែសីហា…
រាជធាភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នឹងក្លាយជាមុខតដ្ឋស្តីទី ក្នុងអំឡុងពេលព្រះមហាក្សត្រ យាងទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែសីហា នេះបើយោងតាមព្រះរាជសារ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ ។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលជូនជនរួមជាតិថា ព្រះអង្គ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះតទៅ ។
នៅក្នុងព្រះរាជសារនោះ ព្រះមហាក្សត្រ មិនបានបញ្ជាក់ពីកាលបរិច្ឆេទ នៃការយាងត្រឡប់មកវិញនោះទេ ។
ក្នុងអំឡុងពេល ព្រះរាជអត្តមានពីប្រទេសនោះ ព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យ ប្រោសប្រទាន នូវព្រះរាជកិច្ចទាំងឡាយ ជូនទៅសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី បំពេញថ្វាយព្រះអង្គ ៕
ចែករំលែកព័តមាននេះ