ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បិទ​ការ​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ «​ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា​» លើក​ទី​១ ឆ្នាំ​២០២៤

4 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ អញ្ជើញ​ជា​អធិប​ភាព​ក្នុង​ពិធី​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៤ នេះ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង បាន​អ​ញ្ជេ​ី​ញ​ចូលរួម…

ខេត្តស្វាយរៀង​៖ អញ្ជើញ​ជា​អធិប​ភាព​ក្នុង​ពិធី​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៤ នេះ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង បាន​អ​ញ្ជេ​ី​ញ​ចូលរួម ពិធី​បិទ​ការ​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូកផ្កាចារ ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៉ី​ង ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ “​ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា​” លើក​ទី​១ ឆ្នាំ​២០២៤ នៅ​ទន្លេ​វ៉ៃ​គោ ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៉ី​ង​កម្ពុជា​។

ពិធី​នេះ​ក៏​មានការ​អ​ញ្ជើ​ញ​ចូលរួម​ពី ឯកឧត្តម លោក​ជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ​រង អគ្គនាយក អគ្គលេខាធិការ អគ្គលេខាធិការ​រង ប្រធាន​នាយកដ្ឋាន ឯកឧត្តម លោក​ជំទាវ សមាជិក​សមាជិការ​គណៈកម្មការ​ធិ​ការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា ឯកឧត្តម លោក​ជំទាវ​សមាជិក​សមាជិការ​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោក​ជំទាវ​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ឯកឧត្តម សាកល​វិទ្យា​ធិ​ការ នៃ​សាកលវិទ្យាល័យ​ស្វាយ​រៀង លោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការ​រង​នគរបាល​ខេត្ត មេបញ្ជាការ មេបញ្ជាការ​រង​តំបន់​ប្រ​តិ​ប​តិ្ត​ការ​សឹក​រង​ស្វាយ​រៀង និង​កងរាជអាវុធហត្ថ​ខេត្ត លោក លោកស្រី ប្រធាន​មន្ទី​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក អភិបាលក្រុង ស្រុក​ទាំង​៨ លោក លោកស្រី នាយក នាយករង​ទីចាត់ការ​/​អង្គភាព លោក លោកស្រី ប្រធាន អនុប្រធាន​ការិយាល័យ​ចំណុះ​សាលាខេត្ត ភ្ញៀវ​ជាតិ​-​អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។

បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត រាយការណ៍​ជូន​អង្គពិធី ក្នុង​រយៈពេល​០៣​ថ្ងៃ «​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៤​សីហា​២០២៤»​គណៈប្រតិភូ​ទាំ​២៥​រាជធានី​ខេត្ត បាន​ដឹកនាំ​កីឡាករ កីឡា​ការ​នី​មក​ចូ​ម​រួម​ប្រកួត​សរុប​៤៤០​នាក់ មាន​១១​វិញ្ញាសារ រួម​មាន​«​ទូក​នាគ​,​ទូកផ្កាចារ​,​ទូក​កា​នូ ,​ទូក​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ី​ង​»​លទ្ធផល ទូក​នាគ ចំណាត់ថ្នាក់​លេខ​១ បាន​ទី​លើ ទូក​ក្រសួងមហាផ្ទៃ​។

ឯកឧត្តម អភិ​សន្តិ​បណ្ឌិត​ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបាន​មាន​​ប្រសាសន៍ កោតសរសើរ​និង​ថ្លែង​អំណ​គុណ ដល់​អាជ្ញាធរ​ខេត្ត​និង​គ្រប់​ស្ថា​ប​ន័​ពាក់​ព​ន្ធ័​ជា​ពិសេស​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​បាន​អនុញ្ញាត្ត ឲ្យ​សហ​ព​ន្ធ័​កីឡា​ទូក​កា​នូ​និង​ទូក​រ៉ូ​អ៊ី​ង​កម្ពុជា បាន​រៀបចំ​ការ​ប្រកួត​កីឡា ប្រណាំងទូក​នេះ​ឡើង​ក្នុង​គោលដៅ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​និង​សមាគម​ព្រមទាំង​គ្រប់​ស្ថា​ប​ន័​វិស័យ​ឯកជន ចូលរួម ជា​ពិសេស ក្រុមហ៊ុន ក្រុមហ៊ុន​ឯកជន ចាប់អារម្មណ៍​វិស័យ​កីឡា និង​សប្បុរសជន​ផង​ដែរ​។

ឯកឧត្តម​ក៏​បាន​អបអរសាទរ​ចំពោះ​ក្រុម​កីឡាករ កីឡា​ការ​នី​ដែល​ទទួល​បាន​ជ័យ​លា​ភី និង​ក៏​ចូលរួម​សោកស្តាយ ចំពោះ​ក្រុម​កីឡាករ កីឡា​ការ​នី​ដែល​មិន​បាន​ទទួល​ជ័យ​លា​ភី​ ។​ ទោះបី​ជា​យ៉ាងណា ចំពោះ​មុខ​នេះ​ឯកឧត្តម​ជឿជាក់​ថា ឆ្លង​ការ​ប្រកួត​ក្រុម​គី​ឡាករ​កីឡា​ការិនី​ទាំងអស់​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី ជា​ពិសេស​ព័ត៌មាន​ថ្មី​ទៀត​នៃ​វិស័យ​កីឡា​មួយ​នេះ​ដើម្បី​ផ្តល់​ឱកាស់​បង្កើន​ភាព​ទាក់ទាញ​បន្សល់​នៅ​ចំណាត់ថ្នាក់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​។

បន្ទាប់​មក​ពី​ធី​ចែក​រង្វាន់​ជ័យ​លា​ភី​ក្រុម​កីឡាករ​កីឡា​ការ​នី​ដែល​ទទួល​បាន​ចំណាត់​ថ្នក់​លេខ​១​ដល់​លេខ​៤​ក្រោម​ដំណក់ទឹកភ្លៀង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ