សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យនាវេលាម៉ោង៣និង៣០រសៀល
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចចម្រុះមានប៉ូលិស ប៉េអឹម និងមន្ត្រីអាជ្ញាធរ នាវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី៣១ កក្កដា ២០១៣ បានពង្រាយកម្លាំងយាមកាមតឹងរ៉ឹងនៅលើកំណាត់ផ្លូវព្រះមុនីរ៉េត ចំណុចពីកែងស្តុបផ្សារដើមគ រហូតដល់វត្តស្ទឹងមានជ័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ ថាតើមានស្ថានភាពបែបណា និងបានប៉ុន្មានភាគរយហើយ ។
ចែករំលែកព័តមាននេះ