បន្ទាយមានជ័យ ៖ នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលចុះស្រាវជ្រាវ និងបានឃាត់ខ្លួនក្មេងទំនើ.ង៦នាក់ យកមកសួរនាំ ក្រោយពីពួកគេបានធ្វើសកម្មភាពវា.យកា.ប់ចា.ក់គ្នាតាមដងផ្លូវទីសាធារណៈ ។ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែកក្កដានេះ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ។
ក្មេងទំនើ.ងនោះមានឈ្មោះ ដូចខាងក្រោម ៖ ១.ឈ្មោះ ហួត ចាន់ណារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារ កណ្តាល សង្កាត់ផ្សាតកណ្តាល (អ្នករក្សាដាវទុកសម្រាប់ប្រហារ) លទ្ធផលស្វែងរកសារធាតុញៀ.នអវិជ្ជមាន ។ ២.ឈ្មោះ ស៊ិន ប៊ុនថេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល (ជាបក្ខពួក) លទ្ធផលស្វែងរកសារធាតុញៀ.នអវិជ្ជមាន ។ ៣.ឈ្មោះ ជា សារិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា(បក្ខពួក) លទ្ធផលស្វែងរកសាធាតុញៀ.នអវិជ្ជមាន ជាអ្នកកា.ប់ម៉ូតូរបស់ជនរងគ្រោះ នៅមុខហាងមីហិរ កាលពីយប់ថ្ងៃទី២៥/៧/០២៤ បណ្តាលអោយខូចខាតម៉ូតូចំនួនមួយគ្រឿង និងធ្លាប់ធ្វើសម្មភាពកា.ប់ចំនួន៣ដង មកនៅដីថ្មី ។ ៤.ឈ្មោះ សល់ សាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល លទ្ធផលធ្វើតេស្តស្វែងរកសារធាតុញៀ.នវិជ្ជមាន (+) (បក្ខពួក) ។ ៥.ឈ្មោះ ដុះ ដាវីត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត លទ្ធផលស្វែងរកសារធាតុញៀ.នវិជ្ជមាន(+) (បក្ខពួក) ។ ៦.ឈ្មោះ យ៉ាត់ ឆៃយ៉េន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត (បក្ខពួក) លទ្ធផលស្វែងរកសារធាតុញៀ.នអវិជ្ជមាន ។
តាមចម្លើយសារភាពរបស់ឈ្មោះ ជា សារិន បាននិយាយថា ពួកខ្លួនបាននាំគ្នាដើរលេងនៅម្ដុំចុងស្រល់ មានគ្នាបួននាក់ម៉ូតូ២គ្រឿងលុះប្រហែលម៉ោង០០នឹង៥នាទីឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ពួកខ្លួនបាននាំគ្នាត្រឡប់មកផ្ទះនៅភូមិផ្សារកណ្ដាលវិញ ពេលនោះខ្លួនជិះម៉ូតូមួយគ្រឿងមានគ្នា៣នាក់ ប្រដាប់ដោយកាំបិតខ្វែវ២ដើម លុះពេលដែលពួកខ្លួនជិះម៉ូតូដល់ចំណុចស្តង់តាងួន ភូមិគីឡូលេខ៤ បានជួបនឹងជនរងគ្រោះមានគ្នា៤នាក់ស្រី ជិះម៉ូតូ២គ្រឿង នៅពីខាងមុខ ហើយបានធ្វើសកម្មភាពដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុមុខមីហឹរពួកខ្ញុំបានដេញទាន់ និងកា.ប់ទៅលើម៉ូតូជនរងគ្រោះ ប្រហែល៥កាំបិត រីឯជនរងគ្រោះក៏បានរត់គេចខ្លួនបាត់ទៅ ។
បញ្ចាក់: ឈ្មោះ ជា សារិន ពីមុនខ្ញុំធ្លាប់កា.ប់គេ៣ករណី នៅចំណុចដីថ្មី ។ បច្ចុប្បន្នក្មេងទំនើ.ងទាំង៦នាក់ ត្រូវដែលបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសួនាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ