ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ស្នើ​សុំ​ឲ្យ​លោក​អភិបាលស្រុក​ពាម​រក៍​ថ្មី ជួយ​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ពីស្ពាន​ត្សឹ​បា​សា ដល់ទី​ប្រជុំជន​អ្នក​លឿងផង

4 ខែ មុន

ខេត្តព្រៃវែង ៖ ថ្លែង​នៅ​ក្នុង​ពិធី ប្រកាស​ចូល​កាន់​តំណែង​អភិបាលស្រុក​ពាម​រក៍ ដែល​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤​នេះ នៅ​សាលាស្រុក​ពាម​រក៍ លោក សួន…

ខេត្តព្រៃវែង ៖ ថ្លែង​នៅ​ក្នុង​ពិធី ប្រកាស​ចូល​កាន់​តំណែង​អភិបាលស្រុក​ពាម​រក៍ ដែល​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤​នេះ នៅ​សាលាស្រុក​ពាម​រក៍ លោក សួន សុ​ម៉ា​លី​ន អភិបាលខេត្ត​ព្រៃវែង បាន​ជំរុញ​ឲ្យ​លោក កែវ ពិសី អភិបាលស្រុក​ឡើង​កាន់​តំណែង​ថ្មី ត្រូវ​ខិតខំ​កសាង​សមិទ្ធផល​ថ្មី ឲ្យ​បាន​ច្រើន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​អភិបាលខេត្ត លោក កែវ ពិសី ដែល​ត្រូវ​បាន​តែងតាំង​ជា​អភិបាលស្រុក​ពាម​រដ្ឋ​ថ្មី ជំនួស​លោកស្រី សេង ទៀង ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​ជា​អភិបាលរង​ខេត្តព្រៃវែង លោក​បាន​អះអាង​ថា លោក​នឹង​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ពិសេស​ក្នុង​ការងារ​បម្រើសេវា​សាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ ហើយ​លោក​នឹង​ខិតខំ​កសាង នូវ​សមិទ្ធផល​ថ្មី​ៗ ក្នុងស្រុក​ឲ្យ​បាន​ច្រើន​ថែម​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីប្រជុំជន​អ្នក​លឿង បាន​លើក​ឡើង​ថា កាលពី​ចុងឆ្នាំ​២០២៣ លោកស្រី​អភិបាលស្រុក​ពាម​រក៍ បាន​សន្យា​ជា មួយ​ប្រជាពលរដ្ឋ​ថា នឹង​ជួយ​ដាក់​អំ​ពូ​ល​ភ្លើង​បំភ្លឺ​ផ្លូវ ចាប់​ពីលើ​ស្ពាន​ត្សឹ​បា​សា រហូត​មក​ដល់​រង្វង់​មូល​ត្រីកោណ​ទីប្រជុំជន​អ្នក​លឿង ប៉ុន្តែ​ពេលវេលា​បាន​កន្លង​ផុត​ទៅ ជាង​កន្លះ​ឆ្នាំទៅ​ហើយ អំ​ពូ​ល​ភ្លើង​នៅ​មិន​ទាន់​មាន​រូបរាង​នៅឡើយ​ទេ ។

ដូច្នេះ​ប្រជាពលរដ្ឋ​សង្ឃឹមថា លោក កែវ ពិសី​អភិបាលស្រុក​ថ្មី ដែល​ទើប​ឡើង​កាន់​តំណែង និង​ជួយ​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ពិតប្រាកដ កុំ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច ពេល​ធ្វើ​ដំណើរ​យប់​ព្រលប់​ម្តង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ