ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ពោធិ៍សាត់​ដាក់​វិធាន​ការណ៍ឱ្យ​រុះរើ​​ផ្ទាំង​ប៉ា​​ណូ​​ផ្សាយ​​​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹងចេញ​​​

3 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ លោក​ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ សូម​ឲ្យ​អាជ្ញាធរ​ក្រុង​ស្រុក​ទាំង​៧​ក្នុង​ខេត្តពោធិ៍សាត់ ជម្រុញ​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ និង​អាជីវករ​លក់ដូរ​តាម​លំនៅឋាន​​​​ទាំងអស់ ទម្លាក់​ស្លាក​ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ស្រា​បៀរ​គ្រប់​ប្រភេទ​នៅ​តាម​លំនៅ​ឋាន ​និង​តាម​ដងផ្លូវ​សាធារណៈ​នានា…

ខេត្តពោធិ៍សាត់​ ៖ លោក​ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ សូម​ឲ្យ​អាជ្ញាធរ​ក្រុង​ស្រុក​ទាំង​៧​ក្នុង​ខេត្តពោធិ៍សាត់ ជម្រុញ​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ និង​អាជីវករ​លក់ដូរ​តាម​លំនៅឋាន​​​​ទាំងអស់ ទម្លាក់​ស្លាក​ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ស្រា​បៀរ​គ្រប់​ប្រភេទ​នៅ​តាម​លំនៅ​ឋាន ​និង​តាម​ដងផ្លូវ​សាធារណៈ​នានា ជាពិសេស ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ពោធិ៍​សាត់​ ។

អនុវត្ត​តាម​បទបញ្ជា​របស់​លោក​អភិបាលខេត្ត ក្នុង​ការ​លុប​បំបាត់​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នេះ អភិ​បាលក្រុង​ស្រុក​នីមួយ​ៗ សហការ​ជាមួយ​ក្រុមហ៊ុន ​និង​អាជីវករ​លក់ដូរ​តាម​ផ្ទះ បាន​និង​កំពុង​តែ​ចុះ​ទម្លាក់​ស្លាក​សញ្ញា​ផ្ទាំង​ប៉ាណូ​ធំ​ៗ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ និង​រុះរើ​យីហោ​ស្រា​បៀរ​តាម​ផ្ទះ​ជា​បន្តបន្ទាប់ ​។

គិត​ត្រឹម​ថ្ងៃ​ទី​២៩ ​ខែកក្កដា​ ឆ្នាំ​២០២៤ ​នេះ ស្លាក​សញ្ញា​ផ្ទាំង​ប៉ាណូ​តូច​-ធំ​ ដែល​ផ្សព្វផ្សាយ​ពា​ណិជ្ជ​កម្ម​ស្រា​បៀរ និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ខេត្តពោធិ៍សាត់ ត្រូវ​បាន​រុះរើ​ចេញ​អស់​ស្ទើរ​ទាំងស្រុង ជា​ពិសេស ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង​ ដល់​ព្រំប្រទល់​ខេត្តបាត់ដំបង (​ស្រុក​ក្រគរ ក្រុង​ពោធិ៍សាត់ និង​ស្រុក​បាកាន​) ។

ស្លាក​សញ្ញា​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ស្រា​បៀរ និង​គ្រឿង​ស្រវឹង ដែល​នៅ​សេសសល់ នឹង​ត្រូវ​រុះរើ​ចេញ​ជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ ។ មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋ​ក៏​ដូច​គ្រូបង្រៀន​ក្នុង​ខេត្តពោធិ៍​សាត់ បាន​សម្តែង​ការ​គ្រាំ​ទ្រ​ចំពោះ​ចំណាត់ការ​របស់​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត ក្នុង​ការ​រុះរើ​ស្លាក​យីហោ​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ស្រា​បៀរ​ចេញពី​ទី​សាធារណៈ ដើម្បី​កាត់​បន្ថយ​​ការ​ទទួលទាន​គ្រឿង​ស្រវឹង ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងចាស់ទាំងក្មេង ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ប្រើ​អំពើ​ហិ​ង្សា​ក្នុង​គ្រួសារ​ដោយសារ​តែ​ការ​ទទួលទាន​គ្រឿង​​ស្រវឹង​នេះ​ ។  

គួរ​រំលឹក​ថា ​ថ្មី​ៗ​នេះ​ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ស្រា​បៀរ​គ្រប់​ប្រភេទ​នៅ​តាម​បណ្ដា​រាជធានី​-ខេត្ត-​ក្រុង​មួយ​ចំនួន ត្រូវ​បាន​ទម្លាក់​ចេញ​ជា​បណ្ដើរ​ៗ​ហើយ​ ។ ដោយឡែក ​ខេត្តពោធិ៍សាត់ កំពុង​តែ​ចាប់ផ្ដើម​នៅ​ចុងខែ​កក្កដា​នេះ ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ពី​មន្ត្រីរាជការ​និង​ប្រជាពល
រដ្ឋ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ