ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ត្រៀម​បញ្ចុះ​ពន្ធ​រថយន្ត​ហា​យ​ប្រ៊ីច​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​វិនិយោគ

3 ខែ មុន

ទី​ក្រុង​បាងកក​៖ ប្រទេស​ថៃ​ដែល​ជា​​ទី​តាំង​ផលិត​​​រថ​យន្ត​​ដ៏​ធំ​មួយ​​នៅ​ក្នុង​​តំបន់​អាស៊ាន​នឹង​ដាក់​ចេញ​គោល​នយោ​បាយ​ថ្មី​ដើម្បី​ទាក់​ទាញ​​អ្នក​វិនិយោគ​ទៅ​បណ្ដាក់​ទុន​នៅ​ក្នុង​វិស័យ​នេះ​ដោយ​ផ្ដល់​ផល​ប្រយោជន៍​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​ពួក​គេ​​។ ចាប់​ពី​ឆ្នាំ​២០២៨-​២០៣២​ ប្រទេស​ថៃ​​​ត្រៀម​បញ្ចុះ​ពន្ធ​​អាករ​យ៉ាង​ច្រើន​សម្រាប់​​រថ​យន្ត​ប្រភេទ​ហាយ​ប្រ៊ីច​ មាន​ន័យថា​រថ​យន្ត​ដែល​​​ប្រើ​ប្រាប់​សាំង​​លាយ​អគ្គិស​នី។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​គណៈ​កម្ម​ការ​វិនិយោគ​របស់​ប្រទេស​ថៃ​។ ​អស់​ជា​ច្រើន​ទស​វត្ស​មក​ហើយ​ ប្រទេស​ថៃ​បាន​ក្លាយ​​ជា​មជ្ឈ​មណ្ឌល​ផលិត​រថ​យន្ត​នៅ​ក្នុង​តំបន់​ ហើយ​​ក៏​ជា​មជ្ឈ​មណ្ឌល​នាំ​ចេញ​ដ៏​ធំ​របស់​ក្រុម​ហ៊ុន​ធំ​ៗ​ដូច​ជា​តូយ៉ូតា​ និង​ហុង​ដា​ជា​ដើម​។​…

ទី​ក្រុង​បាងកក​៖ ប្រទេស​ថៃ​ដែល​ជា​​ទី​តាំង​ផលិត​​​រថ​យន្ត​​ដ៏​ធំ​មួយ​​នៅ​ក្នុង​​តំបន់​អាស៊ាន​នឹង​ដាក់​ចេញ​គោល​នយោ​បាយ​ថ្មី​ដើម្បី​ទាក់​ទាញ​​អ្នក​វិនិយោគ​ទៅ​បណ្ដាក់​ទុន​នៅ​ក្នុង​វិស័យ​នេះ​ដោយ​ផ្ដល់​ផល​ប្រយោជន៍​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​ពួក​គេ​​។ ចាប់​ពី​ឆ្នាំ​២០២៨-​២០៣២​ ប្រទេស​ថៃ​​​ត្រៀម​បញ្ចុះ​ពន្ធ​​អាករ​យ៉ាង​ច្រើន​សម្រាប់​​រថ​យន្ត​ប្រភេទ​ហាយ​ប្រ៊ីច​ មាន​ន័យថា​រថ​យន្ត​ដែល​​​ប្រើ​ប្រាប់​សាំង​​លាយ​អគ្គិស​នី។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​គណៈ​កម្ម​ការ​វិនិយោគ​របស់​ប្រទេស​ថៃ​។

​អស់​ជា​ច្រើន​ទស​វត្ស​មក​ហើយ​ ប្រទេស​ថៃ​បាន​ក្លាយ​​ជា​មជ្ឈ​មណ្ឌល​ផលិត​រថ​យន្ត​នៅ​ក្នុង​តំបន់​ ហើយ​​ក៏​ជា​មជ្ឈ​មណ្ឌល​នាំ​ចេញ​ដ៏​ធំ​របស់​ក្រុម​ហ៊ុន​ធំ​ៗ​ដូច​ជា​តូយ៉ូតា​ និង​ហុង​ដា​ជា​ដើម​។​ ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​អគ្គិស​នី​របស់​ប្រទេស​ចិន​ដូច​ជា​ក្រុម​ហ៊ុន​ប៊ី​វ៉ាយឌី (BYD) និ​ងហ្ក្រេត​ វ៉ល ​ម៉ូថឺ (Great Wall Motor) បាន​ធ្វើ​ឱ្យ​រង្គោះ​រង្គើ​ចំពោះ​​រថ​យន្ត​ស៊េរី​ចាស់ៗ​។ ប្រទេស​ថៃ​កំពុង​ប្រើ​ប្រាស់​វិធី​ទាក់​​ទាញ​អ្នក​វិនិយោគ​បន្ថែម​ទៀត​ដោយ​ផ្ដល់​នូវ​ផល​ប្រយោជន៍​ជា​ច្រើន​។​​

អគ្គ​លេខា​ធិការ​គណៈ​កម្ម​ការ​វិនិយោគ​របស់​ប្រទេស​ថៃ​ថ្លែង​ថា​នេះ​ជា​បច្ចេក​វិទ្យា​សំខាន់​មួយ​ដើម្បី​​ឈាន​ឆ្ពោះ​ទៅ​រក​ការ​ប្រើ​ប្រាស់​​រថ​យន្ត​អគ្គិស​នី​​សុទ្ធ​សាធ​តែ​ម្ដង​នា​ពេល​អនាគត។​ លោក​​​ចង់​សំដៅ​ទៅ​លើ​ប្រភេទ​រថ​យន្ត​ហាយ​ប្រ៊ីច​។ លោក​ថ្លែង​ថា​សព្វ​ថ្ងៃ​នេះ​ប្រទេស​ថៃ​មាន​សមត្ថ​ភាព​ពេញ​លេញ​ជា​មជ្ឈ​មណ្ឌល​ផលិត​រថ​យន្ត​ហាយ​ប្រ៊ីច​ដ៏​សំខាន់​មួយ​។ បើ​យើ​ងគាំទ្រ​ការ​ផលិត​រថ​យន្ត​ហាយ​ប្រ៊ីច​​មាន​ន័យ​ស្មើ​នឹង​ការ​លើក​ស្ទួយ​ការ​ផលិត​គ្រឿង​បន្លាស់​រថ​យន្ត​។

​វិធាន​ការ​ណ៍​នេះ​អាច​នឹង​អូស​ទាញ​អ្នក​វិនិយោគ​ឱ្យ​បណ្ដាក់​ទុន​៥០​ពាន់​លាន​បាត​ ឬ​ស្មើ​នឹង​១,៣៩​ពាន់​លាន​​ដុល្លារ​។ រដ្ឋាភិបាល​ថៃ​នឹង​ដាក់​ចេញ​គោល​នយោបាយ​បញ្ចុះ​ពន្ធរយៈ​ពេល​ប្រាំ​ឆ្នាំ​សម្រាប់​រថ​យន្ត​ហាយ​ប្រ៊ីច​របស់​ក្រុម​ហ៊ុន​ដែល​មាន​ទំហំ​វិនិយោគ​យ៉ាង​តិច​៣​ពាន់​លាន​បាត​ចាប់​ពី​ពេល​នេះ​ទៅ​មុខ​រយៈ​ពេល​៤​ឆ្នាំ​ទៀត​ ហើយ​ត្រូវ​ជួយ​ប្រើ​ប្រាស់​គ្រឿង​​​រថ​យន្ត​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ថៃ​ផ្ទាល់​តែ​ម្ដង​។ ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​ចំនួន​៧​អាច​​ទាញ​យក​ផល​ចំណេញ​តាម​រយៈ​គោល​នយោបាយ​បញ្ចុះ​ពន្ធ​រថ​យន្ត​នេះ​។ ​ក្នុង​​នោះ ក្រុ​ម​វិនិយោគ​​របស់​ជប៉ុន​​​​ចំនួន​៤​ ​និង​ក្រុម​ហ៊ុនវិនិយោគ​របស់​ចិន​​ចំនួន​៣​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ