ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិត្តិយសបំផុត! តារារ៉េប Snoop Dogg គឺជាអ្នករត់ភ្លើងគប់អូឡាំពិកប៉ារីស ចុងក្រោយគេ

2 ខែ មុន

ប្រទេសបារាំង ៖ យោងតាមប្រភពពីសារព័ត៌មានធំៗ នៅជុំវិញពិភពលោក រួមទាំង CNN, ESPN

ប្រទេសបារាំង ៖ យោងតាមប្រភពពីសារព័ត៌មានធំៗ នៅជុំវិញពិភពលោក រួមទាំង CNN, ESPN និង BBC កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា តារាចម្រៀងរ៉េបដ៏ល្បីរបស់សហរដ្ឋអាមេរិក Snoop Dogg នឹងក្លាយជាអ្នករត់កាន់ភ្លើងគប់អូឡាំពិកដំណាក់កាលចុងក្រោយបង្អស់ មុនពេលពិធីដុតភ្លើងគប់បើកកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅថ្ងៃសុក្រសប្តាហ៍នេះ។

តារារ៉េបជើងចាស់ដ៏ល្បីទូទាំងពិភពលោក Snoop Dogg អាយុ៥២ឆ្នាំ នឹងកាន់ភ្លើងគប់តាមដងផ្លូវនៃតំបន់ Saint-Denis ភាគខាងជើងក្រុងប៉ារីស។ តំបន់ Saint-Denis គឺជាទីតាំងចុងក្រោយបង្អស់នៃការរត់ភ្លើងគប់អូឡាំពិក មុនពេលឈានទៅដល់កន្លែងប្រារព្ធពិធីដុតភ្លើងគប់បើកកីឡាអូឡាំពិតទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅប៉មទួអេហ្វែល (Eiffel Tower)។ នេះបើតាមលោក Mathieu Hanotin អភិបាលតំបន់ Saint-Denis បានបញ្ជាក់នៅក្នុងបង្ហោះលើបណ្តាញសង្គម X (អតីត Twitter)។

យ៉ាងណាមិញ អត្តសញ្ញាណអ្នកដែលដុតភ្លើងគប់បើកកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅតែត្រូវបានលាក់ការណ៍សម្ងាត់។ ខណៈដែលលោក Tony Estanguet ប្រធានគណៈកម្មាធិការរៀបចំកម្មវិធីកីឡាអូឡាំពិកប៉ារីសឆ្នាំ ២០២៤ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងថា អ្នកដែលនឹងដុតភ្លើងគប់បើកកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅមិនទាន់ដឹងថា ខ្លួនឯងត្រូវបានជ្រើសរើសនៅឡើយទេ។

លោកស្រី Marie-Jose Perec

ប៉ុន្តែទោះយ៉ាងណាក៏ដោយ បេក្ខភាពដែលគ្រប់គ្នាគិតថាសក្តិសមជាអ្នកដុតភ្លើងគប់បើកកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ ២០២៤ រួមមាន លោកស្រី Marie-Jose Perec អតីតកីឡាការិនីរត់ប្រណាំងម្ចាស់មេដាយមាស៣សម័យកាល ដែលត្រូវបានចាត់ទុកជាអត្តពលិកអូឡាំពិកល្អបំផុតគ្រប់ពេលរបស់បារាំង។ ចំណែកម្នាក់ទៀត វីរបុរសបាល់ទាត់បារាំង លោក Zinedine Zidane ដែលបានដើរតួយ៉ាងសំខាន់ជួយមាន់គកបារាំងឈ្នះជើងឯកពិភពលោក World Cup ឆ្នាំ ១៩៩៨ និងជើងឯកទ្វីបអឺរ៉ុប Euro ឆ្នាំ ២០០០។

លោក Zinedine Zidane

គួរឱ្យដឹងថា ពិធីសុំអណ្តាតភ្លើងអូឡាំពិក ត្រូវបានធ្វើឡើងនៅក្នុងតំបន់ទីក្រុងបុរាណ ប្រទេសក្រិក ដែលជាទីកន្លែងកំណើតកីឡាអូឡាំពិក កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ ការរាប់ថយក្រោយ១០០ថ្ងៃ កើតឡើង១ថ្ងៃ បន្ទាប់ពីគប់ភ្លើងអូឡាំពិក ចេញពីទីក្រុងបុរាណប្រទេសក្រិក ហើយធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសបារាំង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ