ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានអូរល្វា បា.ក់ស្រុ.តនៅចំនុចភូមិអូររុន ខេត្តស្ទឹងត្រែង នឹងត្រូវជួសជុលជាបន្ទាន់

4 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ជា ស្រ៊ុន រដ្ឋ

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យស្ពាន​ឈើមួយកន្លែង ដែលមានប្រវែង៥៥ម៉ែត្រ ទទឹង៣,៥ម៉ែត្រ ស្ថិតនៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ខណៈពេលស្ពាននេះបាក់ដោយសារជំនន់ទឹកភ្លៀងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត បន្ទាប់ពីដំណើរពិនិត្យ ស្ថានភាពជាក់ស្តែង នារសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ និងបានណែនាំឱ្យក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ទឹងត្រែង សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ សិក្សាធ្វើការជួសជុលបន្ទាន់ ដើម្បីតភ្ជាប់ស្ពានឈើនេះជូន ប្រជាពលរដ្ឋធ្វើការឆ្លងកាត់ជាបណ្តោះអាសន្ន។ រួចបន្តសិក្សាសាងសង់ជាស្ពានថ្មីឡើងវិញដើម្បីប្រើប្រាស់បាន យូរអង្វែង។

គូសបញ្ជាក់ថា ស្ពាននេះឆ្លងកាត់ភ្ជាប់ពីភូមិអូររុន និងភូមិ វឺន សៀន ដែលមានប្រជាពលរដ្ឋឆ្លងកាត់ស្ពាន​នេះ ចំនួន​២០៧គ្រួសារ ប្រជាជនប្រមាណជា​១០០០នាក់។

លោក ម៉ែន គង់ នាយករដ្ឋបាលសាលាខេត្តនិងជាអនុប្រធានអចិន្រ្តៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្នុងភូមិសាស្ត្រមួយចំនួន បានទទួលរងផល ប៉ះពាល់ដោយជំនន់ទឹកភ្លៀងនិងខ្យល់កន្រ្ទាក់ បានជន់លិច បណ្ដាលឱ្យផ្លូវ ស្ពាន លូ និងលំនៅឋានប្រជា​ពលរដ្ឋ​ចំនួន២១ភូមិ ស្ថិតក្នុងឃុំសង្កាត់ចំនួន៩ ទទួលរងការខូចខាត។

លោកបន្ដថា ក្នុងស្រុកចំនួន៣ ដែលរងការជន់លេចមាន ស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន និងស្រុក បុរីអូស្វាយសែនជ័យ ហើយក្នុងនោះក្រុងស្ទឹងត្រែង ទទួលរងការខូចខាត ផ្ទះចំនួន២ខ្នង ដោយសារឥទ្ធិពល ខ្យល់កន្ត្រាក់បានបោកបក់ដើមឈើដួលសង្កត់លើលំនៅឋានប្រជាពលរដ្ឋ តែមិនបណ្ដាល​ឱ្យ​គ្រោះថ្នាក់ដល់ អាយុជីវិតប្រជាជនណាម្នាក់ឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ