ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងប្រទេសអាស៊ីអាគ្នេយ៍មានអត្តពលិកចូលរួមប្រកួតកីឡាអូឡាំពិកបារាំង ច្រើនជាងគេ

3 ខែ មុន

បរទេស ៖ អត្តពលិកប្រទេសចំនួន ១១ មកពីតំបន់អាស៊ីអាគ្នេយ៍សរុបចំនួន ១៨២រូប នឹងចូលរួម

បរទេស ៖ អត្តពលិកប្រទេសចំនួន ១១ មកពីតំបន់អាស៊ីអាគ្នេយ៍សរុបចំនួន ១៨២រូប នឹងចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ដែលចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

យោងតាមទិន្នន័យចុងក្រោយបង្អស់របស់គេហទំព័រ Seasia goal ដែលចេញផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បានបង្ហាញឱ្យឃើញថា ប្រទេសថៃ ឈរកំពូលតារាង ដោយមានអត្តពលិកចំនួន ៥១នាក់។ ឥណ្ឌូណេស៊ីឈរនៅលេខ ២ ដែលមានអត្តពលិក ២៩នាក់។ ចំណែកម៉ាឡេស៊ី​ឈរនៅលេខ ៣ មានអត្តពលិក ២៦នាក់។ សិង្ហបុរីឈរនៅលេខ ៤ មានអត្តពលិក ២៣នាក់ ខណៈដែលហ្វីលីពីនឈរនៅលេខ ៥ ដែលមានអត្តពលិក ២២នាក់។

ក្រៅតំណែងកំពូលទាំង ៥ ប្រទេសវៀតណាមឈរនៅលេខ ៦ មានអត្តពលិកចំនួន​១៦នាក់។ ទីម័រខាងកើតឈរនៅលេខ ៧ មានអត្តពលិក ៤នាក់។ ចំណែកព្រុយណេ កម្ពុជា និងឡាវ ឈរនៅលេខ ៨, ៩ និង ១០ មានអត្តពលិក ៣នាក់ដូចគ្នា ខណៈដែលមីយ៉ាន់ម៉ានៅចំណាត់ថា្នក់ក្រោមគេបំផុត ដែលមានអត្តពលិកត្រឹមតែ២នាក់ប៉ុណ្ណោះ ដែលចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។

គួរឱ្យដឹងផងដែរថា កម្ពុជាមិនមានកីឡាណាមួយ ដែលជាប់វគ្គជម្រុះកីឡាអូឡាំពិកឆ្នាំ២០២៤ឡើយ ដូច្នេះការបញ្ជូនអត្តពលិកចំនួន៣រូប លើកីឡាអត្តពលកម្ម១រូប និងហែលទឹក២រូប ស្ថិតក្រោមសិទ្ធិអនុគ្រោះចូលរួមរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយមានអត្តពលិកចំនួន ១០,៧១៤នាក់ ចូលរួមធ្វើការប្រកួតប្រជែង ដោយមានកីឡាចំនួន ៣២ប្រភេទ នៅលើវិញ្ញាសាសរុបចំនួន ៣២៩វិញ្ញាសា មុនពេលព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកចូលមកដល់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ