ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីស័ក្តិធំម្នាក់បើករថយន្តស៊េរីទំនើបបុ.កម៉ូតូឈប់រង់ចាំស្តុបពីក្រោយ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​ផ្កាយ​៣​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡង់​គ្រី​ស័​រ ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម ដែល​ឈប់​រង់ចាំ​ស្តុ​ប​ពីក្រោយ រួច​កិន​ពីលើ បណ្តាល​ឲ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​រង​របួសស្រាល បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​ផ្កាយ​៣​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡង់​គ្រី​ស័​រ ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម ដែល​ឈប់​រង់ចាំ​ស្តុ​ប​ពីក្រោយ រួច​កិន​ពីលើ បណ្តាល​ឲ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​រង​របួសស្រាល បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែកក្កដា​នេះ នៅ​ចំណុច​ស្តុ​ប​ផ្សារ​ទឹកថ្លា តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1GU-0784 ជិះ​ដោយ​បុរស​រង​គ្រោះ​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ឈប់​រង់ចាំ​ស្តុ​ប ពេល​នោះ​ដែរ​ស្រាប់តែ​គេ​ឃើញ​មាន​រថយន្ត​បង្ក​ស៊េរី​ទំនើប​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BF-1073 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​ផ្កាយ​៣​ម្នាក់ សង្ស័យ​ស្រវឹង​បាន​ជាន់​ហ្គែ​រ​ជ្រុល ទៅ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង រួច​កិន​ពីលើ​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​រង​របួសស្រាល ភ្លាម​ៗ​នោះ​ដែរ ពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ឃាត់​ម្ចាស់​រថយន្ត​បង្ក ហើយ​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ទីតាំង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពី​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់ ក៏​បាន​ឲ្យ​ភាគី​សងខាង​សម្របសម្រួល​គ្នា ក្រោយ​ពី​សម្រួល​គ្នា រួច​ភាគី​ម្ចាស់​រថយន្ត​បង្ក ព្រម​សង​ជា​សំណង​ក្នុង​ការ​ជួសជុល​ទៅ​លើ​ម្ចាស់​ម៉ូតូ​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ