ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តសៀមរាប ណែនាំ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ ឱ្យ​ដាំ​ដើមឈើ និង​ថែទាំ​តាម​មុខ​ផ្ទះ​រៀង​ៗ​ខ្លួន

2 ខែ មុន

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៤ លោក យុន លី​ន​ណេ អភិបាលរង​ខេត្ត ដឹកនាំ​ក្រុមការងារ​ខេត្ត…

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៤ លោក យុន លី​ន​ណេ អភិបាលរង​ខេត្ត ដឹកនាំ​ក្រុមការងារ​ខេត្ត ក្រុង សង្កាត់ បាន​ចុះ​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​អាជីវកម្ម ជាប់​នឹង​ដងផ្លូវ​ស៊ី​វត្ថា ដើម្បី​ជំរុញ​ដល់​អាជ្ញាធរ និង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ដើមឈើ និង​ចូលរួម​ថែរក្សា​ដើមឈើ​នៅ​តាម​ដងផ្លូវ ក្នុង​ការ​លើកកម្ពស់​សោ​ភ័​ភាព​តាម​ទី​សាធារណៈ ក្នុង​ខេត្តសៀមរាប ។

លោក​អភិបាលរង​ខេត្ត បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ដើមឈើ​នៅ​ខាង​មុខ​ផ្ទះ ឬ​អាជីវកម្ម​របស់​ខ្លួន សូម​ជួយ​ថែរក្សា ដើម្បី​បង្កើន​សោភ័ណ​ភាព កាត់​បន្ថយ​ការ​កើនឡើង​កម្ដៅ​ក្នុង​ទីក្រុង ព្រមទាំង​ធ្វើ​ក្រុង​ប្រែ​ក្លាយជា​ក្រុង​បៃតង ។

សូម​បញ្ជាក់​ថា តាម​ការ​ណែនាំ​ពី​លោក ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានឱ្យ​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង​១៣ ចលនា​ការ​ដាំ​ដើមឈើ នៅ​តាម​ដងផ្លូវ ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព និង​បរិស្ថាន ព្រមទាំង​កែប្រែ​ក្រុង ស្រុក ឱ្យ​ក្លាយជា​តំបន់​បៃតង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ