ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​កំពុង​ដើរ​សុខ​ៗ​ត្រូវ​ជន​បែ.ក.​ថ្នាំ.​ជិះ​កង់​ទៅ​កា.ប់​ស្លា.ប់​លើ​ផ្លូវ

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យោង​តាម​ព័​ត៌​មាន​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យ​ចំណាស់​ម្នាក់ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណដែល​គេ​សង្ស័យ​ជា​ជន​បែក​ថ្នាំ​ផង បាន​ជិះ​កង់​ទៅ​កាប់​គាត់​ចំ​ក​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​ស្លាប់​យ៉ាង​រន្ធត់​នៅ​លើ​ដងផ្លូវ ពេល​គាត់​កំពុង​ដើរមក​ពី​ទិញ​សាប៊ូ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី ០៦ ក​ក្កដា…

ខេត្តបាត់ដំបង ​៖ យោង​តាម​ព័​ត៌​មាន​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យ​ចំណាស់​ម្នាក់ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណដែល​គេ​សង្ស័យ​ជា​ជន​បែក​ថ្នាំ​ផង បាន​ជិះ​កង់​ទៅ​កាប់​គាត់​ចំ​ក​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​ស្លាប់​យ៉ាង​រន្ធត់​នៅ​លើ​ដងផ្លូវ ពេល​គាត់​កំពុង​ដើរមក​ពី​ទិញ​សាប៊ូ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី ០៦ ក​ក្កដា នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​ត​វត្ត​គរ ក្រុង​បាត់ដំបង ជនសង្ស័យ​បាន​ជិះ​គង់​គេចខ្លួន​បាត់​ភ្លាម​ៗ​ដែរ ដែល​សមត្ថកិច្ច​កំពុង​តាម​រក​។

ប្រភព​ព័​ត៌​មានបាន​រាយ​ការ​ណ៍​ថា ជន​រង​គ្រោះ​ឈ្មោះ ហោ ប៉ុក ស្រី​អាយុ​៧៧​ឆ្នាំ រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​។ ជន​រង​គ្រោះ ត្រូវ​ជន​មិន​ស្កាល់​អត្តសញ្ញាណ​នោះ​កាប់​ត្រូវ​កញ្ចឹងក ស្ទើរ​ដាច់​បណ្ដាល​ឥ្យ​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​លើង​ថ្នល់ រីឯ​ជន​ដៃដល់​បាន​ជិះ​កង់​គេចខ្លួន​បាត់​។ ពុំ​មាន​អ្នក​ស្គាល់​ថា ជន​ដៃដល់​រស់នៅ​ទីណា មក​ពី​ប្រភព​ណា​ទេ តែ​ជន​នោះ​ជិះ​កង់​ហើយ​មាន​រុំ​មុខ​ផង​។ នេះ​បើ​តាម​សាក្សី​បាន​និយាយ នៅ​កន្លែង​កើតហេតុ​។

សាក្សី​បាន​ប្រាប់​ថា ស្ត្រី​រង​គ្រោះ​បាន​ដើរ​ត្រឡប់​មក​ពី​ទិញ​សាប៊ូ នៅ​តូ​ល​លក់ដូរ​មួយ​កន្លែង​នៅ​ក្បែរ​នោះ​សំដៅ​មក​ផ្ទះ​វិញ​។ ប៉ុន្តែ​ពេល​គាត់​កំពុង​ដើរ​លើ​ដងផ្លូវ​សុខ​ៗ ស្រាប់តែ​ជន​ដៃដល់​បាន​ជិះ​កង់​មក​ពីក្រោយ ហើយ​ចុះ​កាប់​គាត់​គ្មាន​ប្រណី​ដៃ រហូត​គាត់​ដួល​ស្លាប់​យ៉ាង​រន្ធត់​កន្លែង​កើតហេតុ​។ បើ​តាម​ពិនិត្យ​លើ​សម្មភាព ជន​នោះ​ទំនង​ដូច​ជា​មនុស្ស​បែក​ថ្នាំ​ផង​។

សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ និង មន្ត្រី​ខ្លះ​បាន​តាម​ស្វែងរក​ជន​ដៃដល់​ខ្វាត់ខ្វែង​ពេញ​ភូមិ​ភ្លាម​ៗ​ដែរ​។ ប៉ុន្តែ​គិត​ត្រិ​ម​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​រក​ជន​ដៃដល់​នោះ​មិន​ទាន់​ឃើញ​នៅឡើយ​ទេ ហើយ​ក៏​កំពុង​ដាក់​ពង្រាយ​កម្លាំង​គ្រប់​ច្រកល្ហក​ដើម្បី​តាម​ចាប់ខ្លួន​ជន​គ្មាន​អត្តសញ្ញាណ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ