ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ហ្វូង​រុយ.​ស​និង​ដង្កូវ​​រាត​ត្បាតស៊ី​បំផ្លាញ​ស្រូវ​អស់​ជិត​៨០០​ហិ​កតា​​

4 ខែ មុន
  • ស្វាយរៀង

ខេត្ត​ស្វាយ​រៀ​ង ៖ លោក​បណ្ឌិត កែ មុន្នី​វុ​ធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ដឹកនាំ​មន្ត្រី​ជំនាញ​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការ​ផ្ទុះ​រាលដាល​រុយ​សរ និង​ដង្កូវ​មូ​ស្លឹក…

ខេត្ត​ស្វាយ​រៀ​ង ៖ លោក​បណ្ឌិត កែ មុន្នី​វុ​ធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ដឹកនាំ​មន្ត្រី​ជំនាញ​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការ​ផ្ទុះ​រាលដាល​រុយ​សរ និង​ដង្កូវ​មូ​ស្លឹក នៅ​ភូមិសាស្ត្រ​រមាស​ហែក​និង​ស្រុក​ស្វាយ​ជ្រំ ។

ការ​ចុះ​ពិនិត្យ​នេះ ​កើតឡើង​នៅ​ថ្ងៃ​ទី​០៤ ទី​៥​ខែកក្កដា ឆ្នាំ​២០២៤ ក្រុមការងារ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ស្វាយ​រៀ ដឹកនាំ​ដោយ​លោក ពុត កា​អុល អនុប្រធាន​មន្ទីរ និង លោក ហួ សុខ​ម៉េ​ង ប្រធាន​ការិយាល័យ​គៀត​សាស្ត្រ និង​ផលិតភាព​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង តំណាង​លោក សុខ សុទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្វាយ​រៀង​ព្រមទាំង សហការី​អមដំណើរ លោក​បណ្ឌិត កែ មុន្នី​វុ​ធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ដឹកនាំ​មន្ត្រី​ជំនាញ​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការ​ផ្ទុះ​រាលដាល​រុយ​សរ និង​ដង្កូវ​មូ​ស្លឹក និង​ចលនា​ប្រជា​កសិករ​ចុះ​បាញ់ថ្នាំ​កម្ចាត់​រុយ​សរ និង​ដង្កូវ​មូល​ស្លឹក​នៅ​ឃុំ​ដូន​សរ ស្រុក​ស្វាយ​ជ្រំ និង​ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក និង​នាំ​យក​ដ្រូ​ន​បង្ហោះ​បាញ់ថ្នាំ​កសិកម្ម​នៅ​ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​កសិករ​ជា​ច្រើន​នាក់​ផង​ដែរ​នៅ​ក្នុង​មូលដ្ឋាន​។

បើ​តាម​លោក​ពុត​កា​អុល​.​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ពិនិត្យ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​សិក្សា​វាយតម្លៃ​លើ​ការ​រាតត្បាត​របស់​រុយ​សរ ដង្កូវ​មូរ​ស្លឹក និង​ណែនាំ​ដល់​ប្រជា​កសិករ​អំពី​វិធានការ​ទប់ស្កាត់​និង​កម្ចាត់​រុយ​សរ ដង្កូវ​តាម​រយៈ​ការ​ណែនាំ និង​ផ្តល់​ឯកសារ​បច្ចេកទេស ពី​រុយ​សរលើ​ដំណាំ​ស្រូវ និង​បច្ចេកទេស​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ឱ្យ​ត្រឹមត្រូវ​ស្រប​តាម​ស្តង់ដា​បច្ចេកទេស​ដែល​អាច​ចៀសវាង​ផល​ប៉ះពាល់​ដល់​បរិស្ថាន​និង​សុខភាព​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​។​លោក​បណ្ឌិត​ក៏​បាន​អំពាវនាវ​ទៅ​ដល់​ប្រជា​កសិករ​ទាំងអស់ សូម​ចុះ​ពិនិត្យ​ស្រែ​ជា​ប្រចាំ ដោយសារ​បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ផ្ទុះ​ឡើង​រុយ​សរ និង​ដង្កូវ​មូរ​ស្លឹក​នៅឡើយ​។

លោក ហួ សុខ​ម៉េ​ង អនុប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា​ឆ្នាំ​២០២៤​នេះ រុយ​សរ និង​ដង្កូវ​មូ​ស្លឹក​បាន​បំផ្លាញ​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​នៅ ខេត្ត​ស្វា​រៀង ប្រមាណ​ជា​៣៧៤​ហិ​កតា ខណៈ​មក​ដល់​ថ្ងៃ​ទី​០៤​ខែកក្កដា ឆ្នាំ​២០២៤​នេះ ផល​ប៉ះពាល់​ដំណាំ​ស្រូវ​មាន​ចំនួន​ប្រហែលជា​ជិត​៨០០​ហិ​កតា​។ លោក​បន្ត​ថា បើសិនជា​ប្រជា​កសិករ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចុះ​ពិនិត្យ​ស្រែ​ចម្ការ និង​ចាត់វិធានការ​កម្ចាត់​ឱ្យ​បាន​ទាន់​ពេល​ទេ​នោះ រុយ​ស និង​ដង្កូវ​មូ​ស្លឹក​អាច​បំផ្លាញ​ដំណាំ​ស្រូវ​ក្នុង​រយៈពេល​៥​ទៅ​៧​ថ្ងៃ​ខូច​ស្រូវ​អស់​តែ​ម្តង​។

ក្នុង​ការ​ចុះ​ត្រ​ពិនិត្យ​នេះ​ជា​លទ្ធផលក្រុមការងារ​បាន​បន្ត​អន្តរាគមន៍ និង​ជូន​ថ្នាំ​កសិកម្ម​ព្រមទាំង​បាញ់ថ្នាំ​ជូន​ដល់​ប្រជា​កសិករ​ទាំង ០២​ស្រុក​គឺ​ស្រុក​រមាស​ហែក​និង​ស្រុក​ស្វាយ​ជ្រំ បាន​ចំនួន​សរុប ១៨៩​ហិ​កតា​។​លោក​ហួ សុខ​ម៉េ​ង ក៏​បាន​ណែនាំ​ទៅ​ប្រជា​សហគមន៍ និង​ប្រជា​កសិករ ប្រើ​ថ្នាំ​បាញ់​សម្លាប់សត្វ​ល្អិត​រុយ​ស​ហ្នឹង​ដង្កូវ​មូ​ស្លឹក​នៅ​ពេល​ព្រឹក ពេល​ល្ងាច ឬ​ពេល​យប់​ជាដើម ទើប​សម្លាប់​រុយ​ស ដង្កូវ​នោះ​បាន​ប្រសិទ្ធភាព និង ប្រសិទ្ធ​ផល​ខ្ពស់ ។

លោក​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ប្រសិនបើ​ប្រជា​កសិករ​ជួប​ប្រទះ​នឹង​រុយ​ស ដង្កូវ​មូ​ស្លឹក​កំពុង​បំផ្លាញ​ដំណាំ​ស្រូវ សូម​រាយការណ៍​ឬ​ធ្វើការ​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ឬ​ផ្តល់​ព័ត៌មាន​ទៅ​មន្ត្រី​កសិកម្ម​នៅ​តាម​ឃុំ​-​ស្រុក​-​ខេត្ត ដើម្បី​ជួយ​ផ្តល់​ការ​ណែនាំ​ផ្នែក​បច្ចេកទេស ឬ​វិធីសាស្ត្រ​នៃ​ការ​ជ្រើសរើស​ថ្នាំ​កសិកម្ម​សម្រាប់​បាញ់​កម្ចាត់​រុយ​ស និង​ដង្កូវ​នោះ​ឱ្យទាន់​ពេលវេលា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ