ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឱ្យដេក​ក្នុងផ្ទះ​មិនព្រម​​ដេក ចង់មក​ដេក​​​ក្នុង​កាប៊ី​ន​​ឡាន ​ឆ.ក់​ស្លា.ប់.គ្មានអ្នកដឹង​

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​​បាន​ឆក់​ខ្សែភ្លើង​ធ្លាក់​ពីលើ​កាប៊ី​ន​ឡាន​ស្លាប់ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ថ្ងៃ​ទី​០៥​ ខែកក្កដា ឆ្នាំ​២០២៤ រស់នៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​​បាន​ឆក់​ខ្សែភ្លើង​ធ្លាក់​ពីលើ​កាប៊ី​ន​ឡាន​ស្លាប់ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ថ្ងៃ​ទី​០៥​ ខែកក្កដា ឆ្នាំ​២០២៤ រស់នៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គយ​ម៉ែ​ងបាន​ឲ្យ​ដឹង​ថា​៖​នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​៧.៣០​នាទី​ព្រឹក បាន​ទទួល​ដំណឹង​ពី​ឈ្មោះ​អ៊ិ​ន គី​ម​សេង ភេទ​ប្រុស រស់នៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​យ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា ប្អូនជីដូនមួយ របស់​ខ្លួន ឈ្មោះ ខេន វិ​ចិត្ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ មានស្រុក​កំណើត​ភូមិ​ត្រពាំង​ធ្លក​ខាងជើង ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ខេត្តស្វាយរៀង បាន​ឆក់​ខ្សែភ្លើង​ធ្លាក់​ពី​កាប៊ី​ន​ឡាន​ស្លាប់​។

នគរបាល​បាន​បញ្ជាក់​ថា​៖​បើ​តាម​ការ​បំភ្លឺ របស់​ឈ្មោះ អ៊ិ​ន គឹ​ម​សេង ត្រូវជា​បងជីដូនមួយ បាន​រៀបរាប់​ថា ប្អ​ន​របស់​ខ្លួន តែងតែ​ដេក​ក្នុង កាប៊ី​ន​ឡាន​ជា​ប្រចាំ ហើយ​បាន​ត​ខ្សែភ្លើង​ពី​ផ្ទះ​ចូល​ក្នុង​កាប៊ី​ន​ឡាន​មាន​សភាពរ​យ៉េ​រយ៉ៃ ហើយ​ខ្លួន​បាន​ប្រាប់​ជា​ញឹកញាប់​ថា​ថ្ងៃ​ណាមួយ​នឹង​ឆក់​ខ្សែភ្លើង​ស្លាប់ បើ​ដេក​អោប​តែ​ហ្វ្រី​ភ្លើង​ចឹ​ង​នោះ ហើយ​ខ្ញុំ​បាន​ហៅ​វា​ជា​ច្រើ​ង​ដង​ថាអោយ​មក​ដេក​នៅ​ក្នុងផ្ទះ តែ​វា​មិន​ព្រម​រហូត​មក​ដល់​ថ្ងៃ​០៥ ខែកក្កដា ឆ្នាំ​២០២៤ ប្អូន​របស់ខ្ញុំ​បាន​ឆក់​ខ្សៃ​ភ្លើង​ធ្លាក់់​ពីលើ​កាប៊ី​ន​ឡាន​បណ្ដាល​អោយ​ស្លាប់ ។

នគរបាល​បន្ត​ទៀត​ថា​៖ តាម​ការ​បញ្ជក់​ពី​ឈ្មោះ ធី សុ​ផា​រ័​ត្ន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ បាន​រៀបរាប់​ថា​នៅ​វេលា​ម៉ោង​ប្រហែល ៧.៣០​នាទី ព្រឹក​ប្រពន្ធ​របស់​ខ្លួន​ថា​បាន ឃើញ​ជន​រង​គ្រោះ​ដេក​នៅ​នឹង​ដី​ជាប់​និង​ឡាន ពេល​នោះ​ខ្លួន​ក៏​បាន​ដើរទៅ​មើល ក៏​ឃើញ​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​ដី​ជាប់​កាប៊ី​ន​ឡាន​ហើយ​ទ្វារ​ឡាន​របើក ពេល​នោះ​ខ្លួន​បាន​យកដៃ​ទៅ​អ​ន្រួ​ន​តែ​មិន​កំរើក​គាត់​បាន​ស្លាប់​បាត់​ហើយ និង​បាន​យកដៃ​ទៅ​ប៉ះ​ឡាន​ក៏​មាន​សភាព​ឆក់​ស្រាញ​ៗ​តែ​មិនសូវ​ខ្លាំង ។

នគរបាល​ប៉ុស្តិ៍​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​៖​ការ​សន្និដ្ឋាន​ក្រោយ​ពី​បាន​ធ្វើ​ពិនិត្យ​ទៅ​លើ​ខ្លួនប្រាណ​សាកសព​ឈ្មោះ ខេន វិចិត្រ ហ្នឹង​ពិនិត្យ​កន្លែង​កើតហេតុ​យ៉ាង​លិ្អ​ត​ល្អន់​រួច​មក ក្រុមការងារ និង​លោកគ្រូ​ពេទ្យ​មណ្ឌល​សុខភាព បាន​សន្និដ្ឋាន​ថា សាកសព​ស្លាប់​មិន​ពាក់ព័ន្ធ និង​អំពើ​ឃាតកម្ម​ទេ គឺ​ពិតជា​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង ធ្លាក់​ពីលើ​កាប៊ី​ន​ឡាន​ពិតប្រាកដ​មែន​។​សាកសព​ត្រូវ​បាន​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ឯ​ស្រុក​កំណើត ភូមិ​ត្រពាំង​ធ្លក​ខាងជើង ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ