បារាំងស្នើសុំពង្រីកសាលាភាសាបារាំង Descartes នៅរាជធានីភ្នំពេញ
- ភ្នំពេញ
ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានបង្ហាញនូវចេតនានៅក្នុងការពង្រីកវិទ្យាល័យ Descartes ដែលជាសាលាអប់រំចំណេះទូទៅបារាំងតែមួយគត់នៅ
ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានបង្ហាញនូវចេតនានៅក្នុងការពង្រីកវិទ្យាល័យ Descartes ដែលជាសាលាអប់រំចំណេះទូទៅបារាំងតែមួយគត់នៅ
ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានបង្ហាញនូវចេតនានៅក្នុងការពង្រីកវិទ្យាល័យ Descartes ដែលជាសាលាអប់រំចំណេះទូទៅបារាំងតែមួយគត់នៅរាជធានីភ្នំពេញ។
លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហើបអំពីគោលបំណងនេះ កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅពេលដែលលោកបានចូលជួបពិភាក្សាជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានព្រឹទ្ធសភា ។
នៅក្នុងជំនួបនោះ លោក ហ្សាក់ ប៉ឺឡេ បានលើកឡើងនូវគោលបំណងស្នើសុំពង្រីកវិទ្យាល័យ Descartes នៅរាជធានីភ្នំពេញ ដោយសារចំនួនសិស្សដាក់ពាក្យសុំចូលរៀនកើនឡើងខ្ពស់ តែសាលាមិនអាចទទួលឱ្យចូលរៀនបាន។
នៅក្នុងជំនួបនោះ លោក ហ្សាក់ ប៉ឺឡេ ក៏បានបង្ហាញនូវសេចក្តីពេញចិត្តចំពោះការនិយមប្រើប្រាស់ភាសាបារាំងនៃថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា។
វិទ្យាល័យ Descartes ត្រូវបានគេដឹងថា គឺជាសាលាអប់រំចំណេះទូទៅបារាំងមួយនៅកម្ពុជា ដែលសិស្សភាគច្រើន គឺជាកូនបារាំង និងបញ្ញវ័ន្តកម្ពុជា មួយចំនួន ។ សាលានេះ មានប្រវត្តិដំណើរការនៅកម្ពុជា តាំងតែពីអំឡុងឆ្នាំ១៩៥១មក ពោលគឺតាំងពីកម្ពុជា មិនទាន់ទទួលបានឯករាជ្យភាពពីបារាំងនៅឡើយ ។
ចែករំលែកព័តមាននេះ