សម្តេចធិបតី ៖ ឆ្អឹងខ្នង នៃវិស័យអប់រំ ដែលសំខាន់បំផុត គឺគ្រូបង្រៀន
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រឹងវិស័យអប់រំឲ្យមានភាពល្អ មានគុណភាព ឆ្អឹងខ្នងសំខាន់នោះ…
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រឹងវិស័យអប់រំឲ្យមានភាពល្អ មានគុណភាព ឆ្អឹងខ្នងសំខាន់នោះ…
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រឹងវិស័យអប់រំឲ្យមានភាពល្អ មានគុណភាព ឆ្អឹងខ្នងសំខាន់នោះ គឺគ្រូបង្រៀន ។
ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតគរុសិស្ស និងសម្ភោធអគាអន្តវេសិកដ្ឋានវិទ្យា ស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា គុណភាព នៃការអប់រំ គឺជាកត្តាកំណត់ នៃការអភិវឌ្ឍប្រទេសជាតិ ហើយឆ្អឹងខ្នង នៃវិស័យអប់រំ គឺគុណភាពគ្រូបង្រៀន ផងដែរ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យលោកគ្រូអ្នកគ្រូទាំងអស់ ត្រូវមានការត្រៀមឯកសារ និងការស្រាវជ្រាវបន្ថែមទៀត សម្រាប់បង្រៀនសិស្ស និស្សិតរបស់ខ្លួន ។
សម្តេចធិបតី បន្ដថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្លាំងណាស់ លើការពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ពីព្រោះលោកគ្រូ អ្នកគ្រូ ដែលខ្លាំង និងបណ្ដុះបណ្ដាលបានសិស្សដែលខ្លាំង និងមានគុណភាពខ្ពស់ដូចគ្នាដែរ ។
សម្ដេចថា គុណភាពគ្រូ គឺជាកត្តាគន្លឹះក្នុងការធានាគុណភាពអប់រំ និងសមត្ថភាពរ បស់ប្រទេស។ សម្ដេចធិបតី មានប្រសាសន៍ថា «ការអប់រំ ការបណ្ដុះបណ្ដាល គុណភាព នៃការអប់រំ សំខាន់ណាស់ គុណភាពនៃការអប់រំ គឺជាកត្តាកំណត់នៃអភិវឌ្ឍប្រទេស។ ឆ្អឹងខ្នង នៃវិស័យអប់រំ គឺគ្រូបង្រៀនហ្នឹងឯង ជាឆ្អឹងខ្នង ដែលទ្រនូវវិស័យអប់រំ គឺគ្រូ ហ្នឹងឯង។ គុណភាព គឺជាកត្តាគន្លឹះ ក្នុងការធានាគុណភាពអប់រំ សមត្ថភាពរបស់ប្រទេស នៅក្នុងការអភិវឌ្ឍ នេះជាការភ្ជាប់គ្នា» ។
ជាមួយគ្នានោះដែរ សម្ដេចធិបតី បន្ដថា បើសិនគ្រូមិន ពូកែ សិស្សចេញទៅធ្វើការងារ ក៏មិនឈ្នះគេដែរ ដូច្នេះការបណ្ដុះបណ្ដាលគ្រូបង្រៀន គឺជារឿងសំខាន់បំផុត ។
សម្តេច បានថ្លែងគាំទ្រ និងកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញ នូវផែនការគោលនយោបាយ និងកម្មវិធីកំណែទម្រង់វិស័យអប់រំ ដើម្បីធា នាបាននូវប្រសិទ្ធភាព និងគុណភាពខ្ពស់នៃការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផល់អាទិភាព ក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀនមាន ក្របខ័ណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាប ច្ចេកទេស ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន និង ប្រកបដោយគុណភាព ការកៀរគរ និងការផ្តល់ធនធានបន្ថែមទៀតសម្រាប់គាំទ្រដល់ការអភិវឌ្ឍ សមត្ថភាពគ្រូបង្រៀន និងការអនុវត្តកំណែទម្រង់សាលារៀន ៕
ចែករំលែកព័តមាននេះ