FFCបញ្ចេញបញ្ជីឈ្មោះក្រុម U19 កម្ពុជា ត្រៀមប្រកួតដណ្តើមជើងឯកអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)បានបញ្ជីឈ្មោះកីឡាករយុវជនអាយុ
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)បានបញ្ជីឈ្មោះកីឡាករយុវជនអាយុ
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)បានបញ្ជីឈ្មោះកីឡាករយុវជនអាយុក្រោម១៩ឆ្នាំ(U19)ចំនួន២៣នាក់សម្រាប់ត្រៀមចូលរួមប្រកួតដណ្ដើមពានរង្វាន់ជើងឯកអាស៊ានឆ្នាំ២០២៤ (ASEAN U19 Boys’ Championship 2024) នៅប្រទេសឥណ្ឌូណេស៊ី ។ ការប្រកួតគ្រោងចាប់
ផ្តើមធ្វើពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដែលមាន១២ក្រុមចូលរួមប្រកួតនិងបែងចែកជា៣ពូលក្នុង១ពូលមាន៤ក្រុម។
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ក្រោមការដឹកនាំដោយគ្រូបង្វឹកខ្មែរ ភា សុភ័ក្ត្រា បានកោះហៅកីឡាករឆ្នើមចំនួន២៣នាក់សម្រាប់ត្រៀមចូលរួមប្រកួតពានរង្វាន់ខាងលើនេះ ។ ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី, ទីម័រខាងកើត និងហ្វីលីពីន។
ពូល B មានក្រុមជម្រើសជាតិឡាវ, វៀតណាម, មីយ៉ាន់ម៉ា និងអូស្ត្រាលី និង ពូល C មានក្រុមម៉ាឡេស៊ី, ថៃ, សិង្ហបុរី និងព្រុយណេ។
សូមរំលឹកថា លោក ភា សុភ័ក្ត្រា ត្រូវបានតែងតាំងជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ។ ខណៈការដឹកនាំក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ គឺមានលោក ឈូក ពិសិដ្ឋ ជាអ្នកចាត់ការក្រុម លោក អ៊ុក សុធី, លោក ខែក ខេមរិន, និងលោក អ៊ុំ សេរីរ័ត្ន ជាគ្រូជំនួយ។
គួរឱ្យដឹងផងដែរថា បាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំដណ្ដើមពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាននេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០២ ដោយឆ្នាំនោះកម្ពុជាជាម្ចាស់ផ្ទះ ហើយប្រទេសដែលទទួលរៀបចំជាម្ចាស់ផ្ទះបានច្រើនជាងគេ គឺវៀតណាម ចំនួន៨លើក ខណៈក្រុមដែលឈ្នះជើងឯកច្រើនជាងគេគឺប្រទេសថៃ និងអូស្ត្រាលី ចំនួន៥លើកដូចគ្នា ។ ចំពោះរូបមន្តប្រកួតគឺក្រុមដែលឈរនៅលេខ១ទាំង ៣ពូល នឹងមានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមលេខ២ល្អ១ក្រុមនឹងឡើងទៅបង្គ្រប់នៅវគ្គ៤ក្រុមនោះតែម្តង រួចបន្តយក២ក្រុមទៅវគ្គផ្តាច់ព្រ័ត្រ ៕
ចែករំលែកព័តមាននេះ